ប្រវត្តិសាស្រ្តកកើតនិងអភិវឌ្ឍន៍ តំបន់វាលរាបទន្លេគឺវឡុងឆ្លងកាត់ដំណាក់កាលជាច្រើន
១/ ប្រវត្តិសាស្រ្តកកើតនិងអភិវឌ្ឍន៍តំបន់វាលរាបទន្លេគឺវឡុងឆ្លងកាត់ដំណាក់កាលជាច្រើន
- ពីសតវត្សទី១ ដល់សតវត្សទី៧ វាលរាបទន្លេគឺវឡុងស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រហ្វូណន់, ជាប្រទេសមួយស្ថិតនៅប្របសមុទ្រ មានប្រវេណីដឹកជញ្ជូននិងជួញដូរមុខទំនិញតាមផ្លូវសមុទ្រ។ ក្នុងសម័យហ្វូណន់មានការរីកចំរើន, ដោយមានប្រទេសតូចៗជាច្រើនចំណុះប្រទេសហ្វូណន់ក្នុងនាមជាបណ្តាប្រទេសក្រាមអាណានិគម, រួមមានប្រទេសចេនឡាទៀតផង។
- ពីដើមសតវត្សទី៧ វាលរាបទន្លេគឺវឡុងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចេនឡាជាប្រទេសមួយស្ថិតនៅភាគកណ្តាលនៃដងទន្លេមេគង្គ,ក្បែរបឹងទន្លេសាប, ជីវភាពរស់នៅដោយរបកសិកម្ម។ នៅដើមសតវត្សទី៧ រវាងក្រោយឆ្នាំ ៦២៧, ឆ្លៀតពេលប្រទេសហ្វូណន់ទន់ខ្សោយ, ប្រទេសចេនឡាបានវាយកំទេចនិងដណ្តើមយកប្រទេសហ្វូណន់។ តាមប្រវត្តិសាស្រ្តឲ្យដឹង ប្រទេសចេនឡាតែងផ្តុំកម្លាំងអភិវឌ្ឍន៍តំបន់បឹងទន្លេសាប និងខិតខំបើកទូលាយឆ្ពោះទៅទិសខាងលិច។ ព្រោះហេតុនោះ នៅតំបន់វាលរាបទន្លេគឺវឡុងមិនទាន់មានការគ្រប់គ្រងខាងផ្នែករដ្ឋបាលដោយពិតប្រាកបរបស់ប្រទេសចេនឡានៅឡើយ។
- ពីសតវត្សទី១៧ មកដល់ពេលនេះ តំបន់វាលរាបទន្លេគឺវឡុងបានក្លាយទៅជាចំណែកមួយរបស់ប្រទេសវៀតណាម។ ពីដើមឡើយជនជាតិវៀតណាម (កិញ) បានមកកាប់ឆ្ការ និងប្រកបរបររកទទួលទាននៅទីនេះ។ ការទំនាក់ទំនងមេត្រីភាពរវាងរជ្ជកាលង្វៀន និង រដ្ជកាលចេនឡាបានបង្កលក្ខណៈឲ្យជនជាតិវៀត (កិញ) មកស្នាក់នៅតំបន់វាលរាបទន្លេគឺវឡុង។ ឆ្នាំ១៦៨៩ រជ្ជកាល ង្វៀន បានបង្កើតទីស្នាក់ការនៅយ៉ាឌិញ, បង្កើតកម្មសិទ្ធពិតប្រាកដរបស់រជ្ជកាលវៀតណាមនៅតំបន់ដីណាមបូនេះ។ ចាប់តាំងពីសតវត្សទី១៧ រហូតមកដល់រជ្ជកាលវៀតណាមបានគ្រប់គ្រងតំបន់វាលរាបទន្លេគឺវឡុងនេះ ហើយបានយកចិត្តទុកដាក់ជម្រុញការពង្រឹងសេដ្ឋកិច្ច-សង្គមកិច្ច ពង្រីកការធ្វើស្រែចំការដាំដុះ កសាងបណ្តាសំណង់ធារាសាស្រ្ត។ល។ ការពារដែនដីទប់ស្កាត់ការឈ្លានពានរបស់ប្រទេសសៀម, ប្តេជ្ញាតស៊ូប្រឆាំងនឹងអនានិគមបារាំង, ចក្រក្រព័ត្តិអាមេរិក, ដណ្តើមយកនិងការពាររឹងមាំខឿនឯករាជ្យ និងទឹកដីរបស់មាតុភូមិ។
ហេតុដូច្នេះ ប្រវត្តិសាស្រ្តនៃតំបន់ដីណាមបូមកដល់ពេលនេះ បានឆ្លងកាត់៣ដំណាក់កាលគឺ៖ ហ្វូណន់, ចេនឡា, វៀតណាម។ ប្រការសំខាន់គឺជនជាតិវៀត បានមកកាន់និងរួមប្រាស្រ័យក្នុងការកាប់ឆ្ការតំបន់ដីនេះដោយគ្មានប្រើគ្រឿងអាវុធ និងធ្វើសង្គ្រាមឡើយ គឺដោយម៌ាគាសន្តិភាព, មានកិច្ចសហការនឹងបណ្តាជនជាតិផ្សេងៗ។ ជនវៀតណាម (កិញ) កាប់ឆ្ការដីធ្លីដល់ទីណាក៏បង្កើតសហគមន៍សង្គម, បង្កើតខឿនរដ្ឋបាល, គ្រប់គ្រងនៅទីនោះ, ឆ្លងតាមរយៈនោះក៏អះអាងបានកម្មសិទ្ធនៅលើតំបន់ដីថ្មីនេះ។
២/ មូលដ្ឋានច្បាប់ស្តីពីកម្មសិទ្ធរបស់វៀតណាមនៅតំបន់ដីវាលរាបទន្លេគឺវឡុង
- ខែធ្នូ ឆ្នាំ១៨៤៥ ប្រទេសចំនួន៣ គឺវៀតណាម, សៀម(ថៃ) និងកៅម៉េន (កម្ពុជា) បានចុះសន្ធិសញ្ញាមួយ។ ក្នុងសន្ធិសញ្ញានេះបានទទួលស្គាល់៦ខេត្តភាគខាងត្បូងជារបស់វៀតណាម។ ឆ្នាំក្រោយមក រជ្ជកាលង្វៀន និងសៀមក៏បានចុះសន្ធិសញ្ញាមួយដោយមានរំលឹកឡើងវិញនូវប្រការនោះដែរ។ សន្ធិសញ្ញានេះក្រោយមកប្រទេសកៅម៉េនក៏ចូលរួមប្រាស្រ័យផងដែរ។
- ចាប់តាំងពីពេលដែលបារាំងវាយសម្រុកឈ្លានពានប្រទេសវៀតណាម, រាជការវៀតណាមក៏បានចាត់តាំងតស៊ូប្រឆាំងតទល់ និងចុះហត្ថលេខាលើសន្ធិសញ្ញា ប្រគល់បណ្តាខេត្តភាគខាងកើត និង ភាគខាងលិចឲ្យទៅអាណានិគមបារាំងគ្រប់គ្រង។
- ក្រោយពេលភាគខាងត្បូងរបស់វៀតណាម ក្លាយទៅដែនដីចំណុះរបស់ប្រទេសបារាំង, រដ្ឋអំណាចបារាំងបានចុះហត្ថលេខាលើសារលិខិតច្បាប់ជាច្រើនស្តីពីការកំណត់ទិសដៅ, បែងចែកនិងបោះបង្គោលព្រំប្រទល់រវាងភាគត្បូងនិងប្រទេសកម្ពុជា។
- ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីប្រទេសបារាំងពេលនោះគឺលោក វែន-សង់-អូ-រី-យូល បានចុះហត្ថលេខានូវក្រិត្យច្បាប់លេខ ៤៩-៧៣៣ ប្រគល់ដែនដីភាគខាងត្បូងមកឲ្យ «ប្រទេសវៀតណាម» អាស្រ័យបាវដាវដំណាង។ ទោះបីជាការធ្វើនោះ គឺដើម្បីបម្រើដល់ទិសដៅនយោបាយរបស់បារាំងក៏ដោយ, ប៉ុន្តែជាសារៈលិខិតច្បាប់ពេញសិទ្ធរបស់ប្រទេសបារាំងហើយសមស្របនឹងប្រវត្តិសាស្រ្តយ៉ាងពិតប្រាកដ។
- សិន្ធិសញ្ញាហ្សើ-ណែល (ខែកក្កដាឆ្នាំ១៩៤៥) ស្តីពីអាស៊ីអាញគ្នេយ៍ និងសន្ធិសញ្ញាបារីសស្តីពីបញ្ចប់សង្គ្រាម បង្កើតឡើងវិញនូវសន្តិភាពនៅប្រទេសវៀតណាម (ខែមករា ឆ្នាំ ១៩៧៣) បានចុះហត្ថលេខា, (មានបណ្តាទេសធំៗដូចជាៈ អាមេរិក, សូវៀត, ចិន) ក៏បានទទួលស្គាល់តំបន់ភាគខាងត្បូងជាកម្មសិទ្ធិរបស់វៀតណាមផងដែរ)។
- ក្រោយពេលរដ្ឋអំណាចខ្មែរប្រហមនៅប្រទេសកម្ពុជាត្រូវផ្តួលរលំ, ប្រទេសសាធារណរដ្ឋប្រជាជនកម្ពុជាក៏បានបង្កើតឡើង, រដ្ឋាភិបាលប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសន្ធិសញ្ញាជាច្រើនស្តីពីព្រំប្រទល់ដែន ដែនដី។ ថ្ងៃទី១០ ឆ្នាំ២០០៥ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់អំពីព្រំប្រទល់ឆ្នាំ ១៩៨៥ រវាងរដ្ឋាភិបាលប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និង ព្រះរាជាណាចក្រកម្ពុជាក៏បានចុះហត្ថលេខា។
- ពីឆ្នាំ២០០៦ មកដល់ពេលនេះ រដ្ឋាភិបាលវៀតណាម និង រដ្ឋាភិបាលកម្ពុជាកសាងបង្គោលព្រំប្រទល់បាន ២៨៧ បង្គោល (សំរេចប្រមាណ ៧៦%), កំណត់ព្រំប្រទល់បានប្រវែង ៦៥៣ គីឡូម៉េត្រ (សំរេចប្រមាណ ៥១% នៃបរិមាណការងារ), ព្រំប្រទល់រវាងប្រទេសទាំងពីរបានកសាងឡើងដោយសន្តិភាព, ស្ថិរភាពនិងសហប្រតិបត្តិលើគ្រប់វិស័យ, បំពេញបានបំណងរបស់ប្រជាជនទាំងពីរប្រទេស (វៀតណាម - កម្ពុជា)។
៣/ ការអះអាងរបស់ប្រទេសវៀតណាមស្តីពីកម្មសិទ្ធិរបស់វៀតណាមចំពោះតំបន់វាលរាបទន្លេគឺវឡុង
- ក្រោយពេលបានបង្កើតឡើងវិញនៅខែកញ្ញាឆ្នាំ ១៩៤៥, រដ្ឋាភិបាលប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បានអះអាងពីកម្មសិទ្ធិតំបន់ដីណាមបូជាចំណែកដែនដីដែលមិនអាចបំបែកចេញពីទឹកដីរបស់ប្រទេសវៀតណាមទាំងមូលបានឡើយ។
- ក្នុងលិខិតផ្ញើជូនជនរួមជាតិភាគខាងត្បូងនាថ្ងៃទី៣១ ឧសភា ឆ្នាំ ១៩៤៦, ប្រធានហូជីមិញបានសរសេរថាៈ «ជនរួមជាតិភាគខាងត្បូងជាប្រជាជននៃប្រទេសវៀតណាម។ ទឹកទន្លេអាចរឹងស្ងួត, ភ្នំអាចរេចរិលបាន, ប៉ុន្តែសច្ចធម៌នោះមិនអាចផ្លាស់ប្តូរបានឡើយ»។
 - ខែកក្កដា ឆ្នាំ ១៩៤៦ នៅប៉ារីស, ប្រធានហូជីមិញបានប្រកាស «ភាគខាងត្បូងជាទឹកដីរបស់ប្រទេសវៀតណាម។ វាជាសាច់របស់សាច់យើងខ្ញុំ, ជាឈាមរបស់ឈាមយើងខ្ញុំ...។ មុនពេលកោះកក-ស៊ើ (Core) បានក្លាយទៅជាទឹកដីរបស់បារាំង គឺភាគខាងត្បូងបានក្លាយទៅជាទឹកដីរបស់វៀតណាមរួចទៅហើយ។ 
- ក្នុងបណ្តាឆ្នាំតស៊ូប្រឆាំអាណានិគមបារាំង និងចក្រពត្តិអាមេរិក, បដិវត្តិន៍វៀតណាម និង បដិវត្តិន៍កម្ពុជាមានការសាមគ្គី, ឧបត្ថម្ភគ្នាទៅវិញទៅមក។ ជ័យជំនះដ៏ធំធេងនៅប្រទេសកម្ពុជា និង ប្រទេសវៀតណាមនាខែមេសា ឆ្នាំ១៩៧៥ មានការរួមចំណែកនៃការសាមគ្គីអន្តរជាតិរវាងកងកម្លាំងបដិវត្តន៍ និង ប្រជាជនទាំងពីរប្រទេស។
- បណ្តាឆ្នាំ ១៩៧៥ - ១៩៧៩, កងទ័ព និង ប្រជាជនវៀតណាមនៅតំបន់ព្រំប្រទល់ដែនដីបច្ចឹមទិសណាមបូបានធ្វើការប្រយុទ្ធតទល់នឹងសត្រូវឈ្លានពាន, ការពាររឹងមាំព្រំប្រទល់ដែន, ទឹកដីរបស់មាតុភូមិ
- ការឧបត្ថម្ភរបស់វៀតណាមមកកងកម្លាំងបដិវត្តន៍កម្ពុជាផ្តួលរលំរបបខ្មែរក្រហម, សង្គ្រោះប្រជាជនកម្ពុជារួចផុតពីគ្រោះប្រល័យពូជសាសន៍, ជួយកម្ពុជាឲ្យរស់ឡើងវិញនិងកសាងជីវភាពថ្មី, បានប្រជាជនកម្ពុជាទុកដូចជា «កងទ័ពដ៏ត្រឹមត្រូវ»។ ឆ្នាំ ១៩៨៩ តាមកិច្ចព្រមព្រៀងប្រទេសទាំងពីរ, កងទ័ពនិងអ្នកជំនាញការវៀតណាមក៏ដកចេញវិលត្រឡប់មកប្រទេសវិញ។
- ពលរដ្ឋវៀតណាមគ្រប់រូបនៅតំបន់ដីភាគខាងត្បូងប្រកាន់ថា ជនជាតិកិញ, ខ្មែរ, ចិន, ចាម... សុទ្ធតែអះអាងជាពលរដ្ឋសមភាពរបស់ប្រទេសវៀតណាមឯកភាព, បាននិងងកំពុងបញ្ចេញកម្លាំងការពារបូរណភាពទឹកដី, រក្សានិងពង្រីកនូវប្រវេណីសាមគ្គី, កសាងមាតុប្រទេសពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរស្តុកស្តម្ភ។
៤/- បណ្តាលទ្ធផលនៃការអនុវត្តន៍គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋលើភូមិសាស្រ្តខេត្តត្រាវិញក្នុងបណ្តាឆ្នាំកន្លង
ត្រាវិញជាខេត្តមួយដែលមានជនរួមជាតិខ្មែររស់នៅកុះករ ស្មើនឹងអត្រាលើ ៣១% នៃចំនួនប្រជាជនរួម។ ក្នុងបណ្តាឆ្នាំកន្លង, ជ្រួតជ្រាបសេចក្តីសម្រេចចិត្តលេខ ៦៨ របស់គណៈលេខាមជ្ឈិមបក្ស (នីតិកាលទី១១) ស្តីពីការងារនៅតំបន់ជនរួមជាតិខ្មែរ, គណៈកម្មាធិការបក្សខេត្តបានចេញផ្សាយសេចក្តីសម្រេចលេខ ០១-NQ/TU, ចុះថ្ងៃទី១៣ តុលា ឆ្នាំ១៩៩២, បន្ទាប់ពីនោះ គឺសេចក្តីសម្រេចលេខ ០៦ NQ/TU, ចុះថ្ងៃទី ១០ តុលា ឆ្នាំ២០០៣ និងថ្មីៗនេះគឺសេចក្តីសម្រេចចិត្តលេខ ០៣ NQ/TU, ចុះថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១១ «ស្តីពីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅតំបន់ជនរួមជាតិខ្មែរ»។ អស់រយៈកាលជាង ១០ ឆ្នាំផ្សព្វផ្សាយអនុវត្តបណ្តានីតិការ, គោលនយោបាយរបស់បក្សនិងរដ្ឋ, តំបន់ជនរួមជាតិខ្មែររបស់ខេត្តសំរេចបានបណ្តាលទ្ធផលសំខាន់ៗ។
- កសាងសំណង់ជាច្រើនៈ គមនាគមន៍, ធារាសាស្ត្រ, អគ្គិសនី, ទឹកស្អាតប្រើប្រាស់, សាលារៀន, ដំណាក់សុខាភិបាល, ផ្សារ... បង្កលក្ខណៈងាយស្រួលនិងជម្រុញការផលិតឲ្យមានការរីកចំរើន។
- សេដ្ឋកិច្ច-សង្គមៈ ឧបត្ថម្ភដីសង់លំនៅឋាន, ដីផលិតជូនគ្រួសារជាង ១.៦៣៥/២០៨៧គ្រួ ជាមួយផ្ទៃដី ៦២១.២៤៣ ម៉ែត្រក្រឡា, កសាង, ប្រគល់ជូនផ្ទះ ៤០.០០០ខ្នង, ឧបត្ថម្ភទុនផលិតបង្កលក្ខណៈលើកកំពស់ជីវភាពរបស់ជនរួមជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អ, អត្រាគ្រួសារក្រីក្របានកាត់បន្ថយ (ពីឆ្នាំ ២០០៥ មកដល់ពេលនេះគិតជាមធ្យមបន្ថយបាន ៤% ក្នុងមួយឆ្នាំ)។
- អប់រំ-បណ្តុះបណ្តាលៈ គិតមកទល់ពេលនេះមានបន្ទប់រៀនរឹងមាំជាង ៧៨%, ឃុំជិត៩០% មានសាលាមត្តេយ្យ។ សំរេចការងារឧត្តានកម្មបឋមសិក្សា និងអនុវិទ្យាល័យ។ ទូទាំងខេត្តមានសិស្សានុសិស្សជាជនជាតិខ្មែរប្រមាណ ៥៥.៣៧៥នាក់ ស្មើនិង ៣០,៣១% បើប្រៀបនឹងសិស្សានុសិស្សរួម។ សាលាវិទ្យាល័យអន្តេវាសិកថ្នាក់ខេត្តមានចំនួន ០១ កន្លែង និងសាលាថ្នាក់ស្រុកមាន ០៦កន្លែង, ជាមួយនិងសិស្សានុសិស្សរួមជាង ១.៦០០នាក់, អត្រាសិស្សរបស់សាលាទាំងនេះជារៀងរាល់ឆ្នាំប្រឡងជាប់សម្រេចពី ៩៥% ឡើងទៅ
មហាវិទ្យាល័យត្រាវិញបណ្តុះបណ្តាភាសាអក្សរសាស្រ្ត, វប្បធម៌និងសិល្បៈខ្មែរណាមបូ។
ចំនួនគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងអប់រំជនជាតិខ្មែរមានការកើនឡើងបើប្រៀបនឹងពេលមុននេះ, ទូទាំងខេត្តមានគ្រូបង្រៀនជាជនជាតិខ្មែរ ២.៣៨៣នាក់, ស្មើនឹងអត្រា ២០,៧៦%, កម្មាភិបាលគ្រប់គ្រងមាន ១០៨/១.០៦០នាក់, ស្មើនឹងអត្រា ១០,២%។
- ការងារថែទាំសុខភាពជូនប្រជាជនៈ ប្រព័ន្ធសុខាភិបាលពីខេត្តចុះទៅដល់មូលដ្ឋាន បានបង្កើនទាំងមូលដ្ឋានសម្ភារៈ, ឧបករណ៍, គុណភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកើនឡើង។
- ទូទាំងខេត្តមានកម្មាភិបាលសុខាភិបាលជាជនជាតិខ្មែរ ៥៦៨នាក់, កើនពីរដងបើប្រៀបនឹងដំណាក់កាលមុន, ដំណាក់សុខាភិបាលឃុំ ឬការិយាល័យពហុព្យាបាលតំបន់នៅតំបន់ជនរួមជាតិខ្មែរ ៩៧% សុទ្ធតែមានវេជ្ជបណ្ឌិត, ឃុំ, សង្កាត់, ទីប្រជុំជន ៣៩/៥០ កន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករបានទទួលស្គាល់សម្រេចសម្បទាជាតិស្តីពីសុខាភិបាល, គ្រួសារកៀកបន្ទាប់ក្របានរដ្ឋឧបត្ថម្ភទិញប័ណ្ណគាំពារសុខាភិបាល។
- រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិៈ វិនិយោគកសាងសារមន្ទីរវប្បធម៌ជនជាតិខ្មែរ, បានស្រាវ និង ដាក់ដំកល់វប្បធម៌ភ័ណ្ឌជាង ១.០០០វត្ថុភ័ណ្ឌ, អភិរក្សអក្សរសាស្រ្ត, ប្រជាប្រិយ, អក្សរសរសេរ, ស្ថាបត្យកម្ម, វិចិត្រកម្ម, តន្ត្រី, សិល្បៈចម្រៀងចាប៉ី និង ពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរត្រាវិញ បានទទួលស្គាល់ជាវប្បធម៌អរូបិយថ្នាក់ជាតិ។
- សារព័ត៌មាន, វិទ្យុ-ទូរទស្សន៍ និងផ្នែកព័ត៌មានអេឡិចត្រូនិក របស់ខេត្តបានកសាងជាភាសាខ្មែរ។ វិនិយោគទុនកសាងសំណង់ផ្លូវប្រណាំងទូក-ង របស់ខេត្ត, វិនិយោគឧបករណ៍, មូលដ្ឋានសម្ភារៈ, មធ្យោបាយឲ្យក្រុមសិល្បៈខ្មែររស្មីប្រទីប។
- អំពីអនុវត្តគោលនយោបាយសាសនាៈ ផ្នែក, គណៈគ្រប់លំដាប់ថ្នាក់បានអនុវត្តជាធ្លុងមួយនូវគោលនយោបាយសាសនា, គោរពសិរីជំនឿ, វត្តខ្មែរជាច្រើនបានជួសជុល ឬកសាងថ្មី, វត្តមួយចំនួនបានទទួលស្គាល់ជាកេរដំណែលវប្បធម៌ប្រវត្តិសាស្រ្តថ្នាក់ជាតិនិងថ្នាក់ខេត្ត។
- វិនិយោគកសាងឈាបនដ្ឋាន ៩៩កន្លែង, ផ្ទះដំកល់សព ០៧ខ្នងនៅក្នុងវត្តចំនួន ៩៧វត្ត និងតំបន់ដែលមានជនរួមជាតិខ្មែរស្នាក់នៅកុះករ ០២តំបន់។
- អំពីការងារកសាងកងជួរកម្មាភិបាលជនជាតិខ្មែរៈ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់ដល់ការងារកសាងគម្រោងកម្មាភិបាល, បណ្តុះបណ្តាល, បំពាក់បំប៉ន, រៀបចំកម្មាភិបាលជាជនជាតិខ្មែរ, បច្ចុប្បន្នកងជួរកម្មាភិបាល, បុគ្គលិកខ្មែរក្នុងប្រព័ន្ធនយោបាយមានអត្រាជាង ១៨% ក្នុងចំនួនបក្ខជនរួមរបស់ខេត្ត។
- ចំនួនកម្មាភិបាលខ្មែរបានបោះជ្រើសចូលក្នុងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ក្នុងអាណត្តិកាល ២០១០-២០១៥ បានកើនឡើង, មានសមមិត្ត ៣៥០រូប បានបោះជ្រើសចូលក្នុងគណៈប្រតិបត្តិការបក្ខភាគថ្នាក់ឃុំ (កើន៦៤រូប បើប្រៀបនឹងអាណត្តិកន្លង),  សមមិត្ត ២៨រូប បានបោះជ្រើសចូលក្នុងគណៈប្រតិបត្តិការបក្ខភាគស្រុក, ទីក្រុង (កើន៥រូប), សមមិត្ត ៦រូប បានបោះជ្រើសចូលក្នុងគណៈប្រតិបត្តិការបក្ខភាគខេត្ត (ស្មើនឹងអាណត្តិកាលមុន), សមមិត្ត ០១រូប បានបោះជ្រើសចូលក្នុងគណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី១១)។
- តំណាងជនជាតិខ្មែរស្រូបយកអត្រា ៥០% នៃតំណាងរដ្ឋសភា នីតិកាលទី១៣ អង្គភាពខេត្តត្រាវិញ ស្រូបយកអត្រា១៤% នៃតំណាងក្រុមប្រឹក្សាប្រជាជនខ្មែរ, ១៩,៦៣% នៃតំណាងក្រុមប្រឹក្សាប្រជាជនស្រុក, ទីក្រុង និង ២២,៨៩% នៃតំណាងក្រុមប្រឹក្សាប្រជាជនឃុំ, សង្កាត់, ទីប្រជុំជន អាណត្តិកាល ២០១១-២០១៦។
៥/ កម្រិតផែនការជាក់ស្តែងមួយចំនួនដល់ឆ្នាំ ២០១៥
- កាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ ក្នុងមួយឆ្នាំ ៤% ឡើងទៅ, ដល់ចុងឆ្នាំ ២០១៥ ចំនួនគ្រួសារជនជាតិខ្មែរក្រីក្រនៅក្រោម ២០% បើប្រៀបនឹងគ្រួសារខ្មែរក្រីក្រ នឹងក្រោម ៣០%  បើប្រៀបនឹងគ្រួសារក្រីក្ររបស់ខេត្ត។
- អត្រាពលករនៅជនបទបានឆ្លងវគ្គបណ្តុះបណ្តាលមានពី ៣៥ - ៤០% នៃចំនួនពលកររួម។
- ដំណាក់សុខាភិបាលនៅតំបន់មានជនរួមជាតិខ្មែរទាំង១០០% បានសម្រេចសម្បទាជាតិ។
- អត្រាសិស្សានុសិស្សខ្មែរស្ថិតក្នុងរង្វង់អាយុចូលរៀនៈ កម្រិតបឋមសិក្សាសម្រេច ៩៩%, អនុវិទ្យាល័យ ៩៨,៥%, វិទ្យាល័យសម្រេច ៨០%, ឃុំស្ថិតនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករទាំង ១០០% មានសាលាមត្តេយ្យ, អត្រាបន្ទប់រៀនរឹងមាំមានជាង៩៥%។
- អត្រាគ្រួសារប្រជាជននៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ បានប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៥%, បានប្រើប្រាស់អគ្គិសនីសម្រេច៩៨% ឡើងទៅ។
- កសាងឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករពី ៩០% ឡើងទៅរឹងមាំខាងការពារសន្តិសុខ ប្រទេសជាតិ។
- បក្ខជនជាជនជាតិខ្មែរសម្រេចពី ១៦% ឡើងទៅបើប្រៀបនឹងចំនួនប្រជាជនរួមរបស់ខេត្ត៕
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291821