ង្វៀនធីអ៊ុក (១៩៣១-១៩៦៨)
ង្វៀនធីអ៊ុក កើតថ្ងៃទី ១៩ មេសា ឆ្នាំ ១៩៣១ នៅឃុំតាមង៉ាយ ខណ្ឌកូវកែខេត្ត កឹនធើ (បច្ចុប្បន្នជាឃុំតាមង៉ាយ ស្រុកកូវកែ ខេត្តត្រាវិញ)។
ឱពុករបស់បង ឈ្មោះ ង្វៀនវ៉ាំនសឿង កើតឆ្នាំ ១៨៩៩ នៅភូមិតិចធៀន ខណ្ឌតាអោន ខេត្ត កឹនធើ ដោយសារតែគ្រួសារក្រីក្រ លោកត្រូវដើរស៊ីឈ្នួល នៅធ្វើខ្ញុំគេបានរសាត់អណ្តែតដល់តំបន់ រ៉ាច់យ៉ា តាមង៉ាយ។ នៅទីនេះ យុវជន សឿង បានជួបជាមួយកញ្ញា ឡេធីម៉ើយ ជាគ្រួសារក្រីក្រដូចគ្នា។ ពេលបានចាបដៃគ្នាជាប្តី ប្រព័ន្ធ គូរស្វាមីភរិយានេះ រស់នៅធ្វើជាទាសភាពជាខ្ញុំបម្រើឲ្យមេឌៀន ហាមយ៉យ(Hàm Giỏi)។
យុវតី អ៊ុក និងបងទាំងពីរ (បងហាយកែវ និងបងបាកាវ) ពេលកើតនិងធំដឹងក្តីឡើងនៅ ក្នុងផ្ទះមេឌៀន ហាមយ៉យ។ ឆាកជីវិតបស់បងប្អូនទាំង៣នាក់ ជាទាសភាព ព្រោះហេតុនេះមិនអាចណាជំនះបានជីវិតជាខ្ញុំបម្រើគេ។ តាំងតែពីកុមារភាព ពួកគាត់ត្រូវតែធ្វើការឲ្យមេឌៀន អស់ពីលោក ហាមយ៉យ ដល់កូនរបស់លោក ដំណាងរាស្រ្តថាញ់។
ឆ្នាំ ១៩៤៤ លោក ង្វៀងវ៉ាំនសឿង មានជំងឺឈឺធ្ងន់ ត្រូវយកទៅព្យាបាលនៅកូវកែ ប៉ុន្តែជំងឺមិនអន់ឡើយ។ គាត់មានក្តីបារម្ភចំពោះជំងឺរបស់កូនប្រសារ ជីតារបស់បងអ៊ុកហៅគ្រួសារទៅសង់ផ្ទះនៅភូមិង៉ាយញ៉ឹក ភ្ជាប់ភូមិ ង៉ុកហោ (កន្លែងបងនៅច្រើនតែហៅថាកំបាំងបាត់)ដោយសង្ឃឹមថា ផ្លាស់ទីលំនៅថ្មី  ជំងឺរបស់លោក សឿងនឹងបានជាសះស្បើយ។
ទោះជាជីវភាពស្ថិតក្នុងស្ថានភាពក្រីក្រលំបាកយ៉ាងណាក៏ដោយ គ្រួសារខាងឱពុក និងខាងម្តាយបានបញ្ចេញកម្លាំអស់ពីសមត្ថភាព រកថ្នាំសង្កូវដើម្បីព្យាបាល ប៉ុន្តែជំងឺកាន់តែធ្ងន់ឡើងៗ ហើយលោកបានទទួលអនិច្ចកម្មនៅឆ្នាំ១៩៤៤, ពេលនោះ បងស្រី ង្វៀនធីអ៊ុក ទើបតែមានអាយុ ១៣ឆ្នាំ ប៉ុណ្ណោះ។ពិតមែនតែបងមានអាយុ១៣ឆ្នាំ ក៏ដោយ តែបងបានក្លាយជាទាសករចំនួន៥ឆ្នាំទៅហើយ។  
ក្នុងចំណោមបងប្អូនទាំង ៣នាក់ អ៊ុកជាក្មេងមួយមានស្មារតីដ៏រឹងប៉ឹង និងក្លាហានបំផុត។ កាលអាយុទើបតែ១២ឆ្នាំ អ៊ុក ហ៊ានវាយមេដៀន (ចោលកាំបិទស្លាធ្វើអោយប្រពន្ធរបស់លោក ហាមយ៉យ មានរបួសដៃ, គប់កញ្ចប់អំបិលម្ទេសចូលភ្នែកប្រពន្ធលោកដំណាងរាស្រ្តថាញ់)។ អំពើនិងចរឹតទាំងនោះ ទោះជាធម្មតា ហើយកើតឡើងដោយឯកឯងពីកុមារភាពក៏ដោយ ប៉ុន្តែនេះក៏ជាចរិតវីរៈភាពដ៏មុះមុតមួយក្នុងអនាគតរបស់បងង្វៀនធីអ៊ុក។
ថ្ងៃទី១៩ ឧសភា ឆ្នាំ ១៩៤១ រណសិរ្សវៀតមិញ បានបង្កើតឡើង នឹងបានស្រែក អំពាវនាវដល់ជនជាតិទាំងមូលបង្កើនស្មារតីសាមគ្គី បំផ្លាញសង្វាក់ទាសករ រំដោះវណ្ណៈ រំដោះជាតិ។ ឆ្នាំ១៩៤៤ ចលនាបដិវត្តន៍មាំពូកែ រីករាលដាលនៅទូទាំងមូលដ្ឋាន។ ក៏នៅក្នុងឆ្នាំនោះដែរឱពុករបស់បងទទួលអនិច្ចកម្ម(ឆ្នាំ១៩៤៤) បងអ៊ុកក៏បានបងប្អូនបដិវត្តន៍រំដោះឲ្យរួចផុតពីជីវិតទាសករ ដោយការសំណងប្រាក់បំណុល១ដុងឲ្យលោក ហាមយ៉យ ដែងបងមិនអាចណាសងបានប្រសិនបើគ្មានបងប្អូនបដិវត្តជួយនោះទេ។ ចាប់តាំងពីពេលនោះ ជីវិតនៅជាខ្ញុំគេបានបញ្ចប់ត្រឹមនោះ។
ក្រោយពីបដិវត្តន៍ខែសីហា ចលនាបដិវត្តន៍របស់ តាមង៉ាយ កាន់តែពុះកញ្ជ្រោលឡើង។ បរិយាកាសសប្បាយរីករាយនៃថ្ងៃឯករាជ្យត្រូវមានភាពស្ងប់ស្ងាត់វិញ ព្រោះអាណានិគមបារាំងចាប់ផ្តើមវិលមកលុកលុយប្រទេសយើង។ បណ្តាគំរូប្រយុទ្ធដ៏ក្លាហាន ប្តូរផ្តេជ្ញរបស់ពូ ជិញលួង(Chín Luông), បង ទិដ្ឋ(Tịch) ព្រមទាំងបងប្អូនផ្សេងៗជាច្រើនរូបទៀត បានដាស់សតិរបស់បង អ៊ុក នូវទឹកចិត្តកោតសរសើរ។ អត្តចរឹកបប៉ិលបប៉ូចកាលនៅកុមារភាព ឥឡូវមានឱកាសអភិវឌ្ឍន៍ទៅតាមទិសដៅថ្មី ការភ្ញាក់រលឹកអំពីការឈឺចាប់នៃជីវិតកាលនៅជាខ្ញុំបម្រើ ចង់បានតស៊ូដើម្បីទាមទាឡើងវិញនូវអ្វីដែលត្រូវមេដៀនជិះជាន់ កេណ្ឌប្រវ័ញ្ច ដកហូត ដោយមានគំនិតចង់សងសឹកខ្លួនព្រមទាំងអ្នកទាំងឡាយដែលត្រូវគាបសង្កត់។
 បងអ៊ុកទៅធ្វើបដិវត្តន៍ ដោយយុទ្ធសាស្រ្តសាមញ្ញ ដូចជាពាក្យនិយាយរបស់បង «វាវាយយើង យើងវាយវា...» (តាមបទនិព័ន្ធ «អ្នកម្តាយកាន់កាំភ្លើង» របស់ ង្វៀនធី) ខ្លឹមសារនៃឃ្លាដែលនិយាយដោយសាមញ្ញនោះ ជាការបែងចែកវណ្ណយ៉ាងច្បាស់លាស់ ជាឆន្ទះវាយប្រយុទ្ធប្រឆាំងមួយដោយមិនអត់ឱនចំពោះសត្រូវខាងនយោបាយ គ្រួសារបងនិងបងប្អូនជនរួមជាតិទាំងមូល។ បងបានប្រគល់ខ្លួនចូលក្នុងសង្គ្រាមទាំង២នោះគឺ ប្រឆាំងជាមួយអាណានិគមបារាំងនិងចក្រព័ត្តិអាមេរិកឈ្លានពាន ដោយមិនខ្លាចលំបាកវេទនា ឬក៏ពលីជីវិតឡើយ។ នៅពេលសង្គ្រាមឈានចូលរយៈកាលដ៏កាចសាហាវ  កងទ័ពរបស់យើងនិងសត្រូវមិនមានតុល្យភាព បងបាននិយាយៈ «នៅតែជាយខោក៏វាយ.!»។ ពាក្យនិយាយនោះប្រៀបបានដូចជាពាក្យសម្បថមួយ។ ខែធ្នូ ឆ្នាំ ១៩៤៩ យើងបើកយុទ្ធនាការកូវកែ បងអ៊ុក ទទួលបន្ទុកការងារទំនាក់ទំនង ឈ្លបយកការណ៍នៃក្រុមនគរបាលឈានមុខ អាស្រ័យលោក ជិញលួង(Chín Luông) បញ្ជាការ។ បង តាមដាន ក្តាប់ស្ថានភាពសត្រូវ ជូនដំណឹងឲ្យកងកម្លាំងយោធាមូលដ្ឋាន និងកងទ័ពបានទាន់ពេល ដើម្បីសហការវាយប្រយុទ្ធ (សមរភូមិ រ៉ាច់កាច់ «Rach Cach», សមរភូមិប៉ុស្តិ៍ បេនកាក«Ben Cac») បណ្តាលឲ្យសត្រូវរងការខូចខាតច្រើន។ ដើមឆ្នាំ ១៩៥០ បង ង្វៀនធីអ៊ុក រៀបការជាមួយបង ឡឹមវ៉ាំនទិដ្ឋ (ប្រជាជនវៀតណាមសញ្ជាតិខ្មែរ) បងទិដ្ឋក៏ជាយុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធភូមិភាគផងដែរ។ 
ទោះបីមានគ្រួសារហើយក៏ដោយ បងអ៊ុកនៅតែចូលរួមបម្រើការងារ។ បងបានធ្វើល្អការងារផ្ទះផង ការងារទំនាក់ទំនង ជាអ្នកកងឈ្លបសើបការណ៍សត្រូវផង។ បងសម្រេចនូវភារកិច្ចរបស់ពូ ជិញលួង ប្រគល់ផែនការឲ្យមូលដ្ឋានសម្ងាត់ ដើម្បីចាត់តាំងជួយសង្គ្រោះសមមិត្តជាថ្នាក់ដឹកនាំគណៈចលនាទ័ពជើងគោកខេត្តដែលត្រូវចាប់ បងបានបញ្ជូនអាវុធទៅកូវកែឲ្យបងប្អូនដើម្បីសម្លាប់មេខណ្ឌហ៊ុម(Hùm) ដែលល្បីល្បាញជាអ្នកកាចសាហាវនៅពេលនោះ។
ឆ្នាំ ១៩៥៣ បង កើតកូនច្បង គឺ ឡឹមធីបេ (Lâm Thị Bé )។ ស្ថានភាពសមរភូមិកូវកែគ្រានោះមានភាពតានតឹង ពូជិញលួង និង បងប្អូនមួយចំនួនទៀតស្លាប់នៅសមរភូមិនោះ។ ត្រូវខ្លាំងស្វែងរកចាប់ឥតឈប់ឈរ បងនាំកូនទៅនៅសាដែក( Sa Đéc )គេចលាក់ខ្លួន។ នៅទីនេះ បង ធ្វើការទំនាក់ទំនងជាមួយមូលដ្ឋានខាងក្នុង រួមជាមួយក្រុមការងារទៅបំផ្លាញស្ពាន យកប៉ុស្តិ៍ កីចូវ។ ពេលស្ថានភាពថ្លាក់ចុះភាពតានតឹង បង នាំកូនមកតាមង៉ាយវិញ។ 
បន្ទាប់ពីសន្ធិសញ្ញាបញ្ឈប់ការប្រយុទ្ធប្រឆាំងឆ្នាំ១៩៥៤ ប្តីប្រព័ន្ធរបស់បងបានចាត់ឲ្យនៅមកចលនាស្របច្បាប់។ រដ្ឋាភិបាលអាយ៉ងសៃហ្គងមិនគោរពសន្ធិសញ្ញា បញ្ចេញអំណាចរកចាប់បង្ក្រាប ហើយសងសឹកបណ្តាអតីតអ្នកចូលរួមតស៊ូ។ ក្នុងចំណោមអ្នកដែលត្រូវចាប់ មានបង ទិដ្ឋ ជាប្តីរបស់បងអ៊ុក។ បង ជាអ្នកចូលរួមតស៊ូដោយផ្ទាល់ជាមួយប្រធានស្រុក ទាមទារឲ្យដោះលែងបង ទិដ្ឋ ព្រមទាំងបណ្តាសមមិត្តផ្សេងៗជាច្រើននាក់ទៀតដែលត្រូវចាប់ខ្លួនដែលពួកវាសំគាល់ថាជាអ្នកប្រឆាំងនឹងបញ្ជាចាប់ប្រជាជនកសាងតំបន់សម្ងាត់។ 

ក្នុងអំឡុងពេលខាងក្រោយមក (១៩៥៥-១៩៥៩) គ្រួសាររបស់ បង បានទៅនៅស្រុកខ្សាច់ (Kế Sách) រកស៊ី ព្រោះនៅស្រុកចលនាសហគមន៍ប្រឆាំងកុម្មុយនិស្តយ៉ាងខ្លាំងក្លា។ នៅពេលនេះ បង កើតបានកូន២នាក់ទៀត (កូនទី២គឺ ឡឹមធីថាញ់, កូនទី៣ គឺ ឡឹមធីថ) នៅទីនេះ បង ទំនាក់ទំនងជាមួយបដិវត្តន៍មូលដ្ឋានគឺបង តាមថាវ(Tám Tháo) ចាប់ផ្តើមធ្វើការងារចលនាកងទ័ព យកបានគ្រាប់កាំភ្លើង៦ធុង ក្នុងសម័យនោះមានគ្រាប់កាំភ្លើងក្នុងដៃ៦ធុងគឺពិតជាមានតម្លៃណាស់។ 
     ចុងឆ្នាំ ១៩៥៩ គ្រួសារបងវិលមកភូមិតាមង៉ាយវិញ ហើយកើតបានកូនទី៤ គឺ ឡឹមធីគីមអាញ់។ ឆ្នាំ ១៩៦០ ក្នុងកុប្បកម្ម ដុងខើយ  បង ឡឹមវ៉ាំទិដ្ឋ ចូលរួមចលនាយោធាក្នុងភូមិភាគ បង អ៊ុកធ្វើសកម្មភាពឈ្លបសើបការណ៍សម្ងាត់។ ក្នុងឆ្នាំ ១៩៦០ នេះដែរ ដោយវិធីសាស្រ្តចលនាកងទ័ពថ្មើរជើង បងចូលរួមយកបានបុស្តិ៍ តាមថេ(Tám Thế) ដោយមិនបង់គ្រាប់កាំភ្លើងមួយគ្រាប់ណាសោះ។ 
អស់ពីជ័យជម្នះមួយទៅជ័យជម្នះមួយ ទោះបីខ្លួនមានផ្ទៃពោះ បងនៅតែចូលរួមបញ្ជាការស្កាត់វាយកងទ័ពសត្រូវនៃប៉ុស្តិ៍នៅភូមិចុងផ្នោរលេខ៣ ក្នុងពេលដែលពួកវាធ្វើដំណើររាត្បាតតាមផ្លូវទៅកូវកែ សម្លាប់បានទាហាន៦នាក់, វាយប៉ុស្តិ៍ភូមិចុងផ្នោលេខ៣ នៅ ចំយឿ (Chòm Dừa ) ក្នុងពេលដែលមានចៅហ្វាយស្រុកកូវកែនៅទីនោះ។
ក្នុងពេលដែលកំពុងតែមានផ្ទៃពោះ៧ខែ បង រួមជាមួយយុទ្ធមិត្ត វាយប៉ុស្តិ៍ ដឿនត្រូវ របស់ចៅហ្វាយមាច់។ យុទ្ធមិត្តនិងបងប្អូនបានរំលឹកបងឲ្យឈប់សម្រាករងចាំថ្ងៃកើតកូន។ បង ឆ្លើយថា «គ្មាននរណាវាយសឹកដែលរងចាំកើតកូនហើយទើបវាយនោះទេ, នៅមាន់មេគឺនៅមានកូនមាន់។ ត្រូវតែវាយ!»។ គំរូវាយសឹករបស់បងបានធ្វើឲ្យយុទ្ធមិត្តមានក្តីស្រឡាញ់និងគោរព។
    ឆ្នាំ ១៩៦១ បង សម្រាលកូនទី៥ គឹ ឡឹមវ៉ាំនហៀន។ កើតមិនទាន់ពេញមួយខែផង ចំពោះស្ថានភាពខ្វះគ្រាប់រំសេវ បង អ៊ុក បំពេញកាងារប្រជាចលនាដោយប៉ិនប្រសប់ ហើយយកបានគ្រាប់របស់សត្រូវជាច្រើនឲ្យបដិវត្តន៍។ ទន្ទឹមនោះ បងក៏ចូលរួមវាយប្រហារដោយផ្ទាល់នៅសមរភូមិចុងផ្នូរលេខ២ - ដែលជាខែលមួយដ៏សំខាន់សម្រាប់ការការពារស្រុកកូវកែរបស់សត្រូវ។ 
 យកតម្រាបតាមការប្រយុទ្ធដ៏ក្លាហានរបស់បង ង្វៀនធីអ៊ុក មានបងប្អូននារីជាច្រើនបានចូលរួមកងកម្លាំងយោធាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ ឲ្យច្បាប់ឃុំតាមង៉ាយ បង្កើតក្រុមនារីកងសេនាឈ្លូប-ង្វៀនធីអ៊ុក បានជ្រើសធ្វើជាអនុប្រធានក្រុម។ រួមជាមួយអង្គភាពរបស់ប្តី បង បានរៀបចំការវាយប្រយុទ្ធជាច្រើន រួមចំណែកធ្វើឲ្យសត្រូវធ្លាក់ក្នុងភាពដុនដាប។ ទន្ទឹមនោះ បង នៅទាំងរៀបចំការប្រយុទ្ធដោយនយោបាយដោយរបៀបចលនាបណ្តាអ្នកម្តាយ បងប្អូនរាយខិតប័ណ្ណ ធ្វើការងារចលនាកងទព។ 
ខែឧសភា ឆ្នាំ ១៩៦៤ បង បានរណសិរ្សជាតិរំដោះខេត្តស្ងើចសរសើរ។ ខែ កក្កដា ឆ្នាំ ១៩៦៤ កងកម្លាំងសេនាឈ្លូបឃុំតាមង៉ាយវាយប៉ុស្តិ៍បាម៉ី, ថាញ់ភូ ក្នុងពេលដែលបងកំពុងមានផ្ទៃពោះលើកទី៦។ 

បន្ទាប់ពីកើតកូនទី៦ គឺ ឡឹមវ៉ាំនហុង បាន៣ថ្ងៃ បងខិតខំហាត់ដើរ ព្រោះសមរភូមិបានពុះកញ្ជ្រោលឡើង ក្រុមអ្នករួមអាវុធកំពុងត្រូវការបងណាស់។ បង អង្គុយទូក ឲ្យកូនអុំទៅបណ្តាមូលដ្ឋានកងទ័ពដើម្បីជំនួយគ្រាប់។ ចៃដន់មានភ្លៀងធំមួយមេ បង ត្រូវទឹកភ្លៀង ហើយត្រូវគ្រុនក្រៅរងារ ត្រូវតែបង្ខំឆ្លងទៅត្រើយខាងនាយទន្លេហូវដើម្បីព្យាបាល។  បន្ទាប់ពីនោះ៣សប្តាហ៍ កូនទី៦ទើបតែមានអាយុពេញ១ខែ ទោះបីមានកម្លាំងនៅខ្សោយក៏ដោយ បងបានវិលមកចូលរួមជាមួយយុទ្ធមិត្តទៅវាយក្នុងសមរភូមិមួយដ៏ធំ ហើយដណ្តើមយកបានប៉ុស្តិ៍បាមី។
បន្ទាប់ពីនោះ បងនៅទាំងចូលរួមស្ទាក់វាយកងពលសេនាធំរបស់សត្រូវរាត្បាតចូលទៅភូមិ តឹនយិន។ ទ័ពរបស់យើងដណ្តើមបានជ័យជម្នះធំ។ ដូច្នេះ តាមង៉ាយបានរំដោះ។ ជាមួយស្នាដៃប្រយុទ្ធប្រឆាំងដ៏អង់អាច ឆ្នាំ ១៩៦៤ បង មានកិត្តិយសបានបញ្ជូលក្នុងក្របខ័ណ្ឌបក្សបដិវត្តន៍ប្រជាជន (បច្ចុប្បន្នជាបក្សកុម្មុនិស្តវៀតណាម)។ 
ខែ មេសា ឆ្នាំ ១៩៦៥ កងទ័ពអាមេរិក យកឧទ្ធម្ភាគចក្រចាត់ទ័ព និងទីប្រឹក្សាអាមេរិក៤នាក់ចុះទីរួមស្រុកកូវកែ។ ពួកវាបាញ់ផ្លោងជាបន្តចូលតាមង៉ាយ ធ្វើឲ្យយើងត្រូវខូចខាតច្រើន។ បង ង្វៀងធីអ៊ុក បានក្លែងបន្លំខ្លួនចេញទៅទីរួមស្រុករកវិធីសាស្រ្តកម្ទេចបណ្តុំអាវុធរបស់សត្រូវ។ ដោយមានបញ្ញាឈ្លាសវៃ បងទំនាក់ទំនងបានជាមួយបង ណាំ ជាជនជាតិខ្មែរ ស៊ើបអង្កេតបានច្បាស់លាស់ ទើបកងទ័ពរបស់យើងបានបាញ់ចំគោលដៅ កម្ទេចបានកាំភ្លើងធំរបស់ខ្មាំង២ដើម។ 
បន្ទាប់ពីទទួលបានជ័យជម្នះដ៏ល្បីល្បាញនោះ បង ង្វៀនធីអ៊ុក បានបញ្ជូនទៅចូលរួមមហាសន្និបាតយុទ្ធជនវីរភាពប្រឡងប្រណាំងទូទាំងភូមិភាគ។ នៅមហាសន្និបាតបងបានបោះជាប់ឆ្នោតជាកងកម្លាំងប្រដាប់អាវុធវីរនារីរំដោះភាគខាងត្បូង បានគណៈកម្មាធិការមជ្ឈិមរណសិរ្សជាតិរំដោះភាគខាងត្បូងជូនគ្រឿងឥស្សរិយយសយោធាលេខ២ ដោយមានស្នាដៃ «ចូលរួមវាយប្រយុទ្ធក្នុងសង្គ្រាមតូច ធំ ចំនូន២៣លើក (មានការវាយប្រយុទ្ធ៨លើកក្នុងសម័យសង្គ្រាមលើកទី១)» រួមចំណែកដ៏សំខាន់ជាមួយអង្គភាពកម្ចាត់ និងធ្វើឲ្យបែកបាក់ខ្មាំងជាង២០០នាក់ ប្រមូលយកកាំភ្លើងបាន៧០ដើម។ សមមិត្តជាយុទ្ធនារី១រូបដ៏ក្លាហាន ឈ្លាសវៃ ធ្វើការចលនាកងទ័ពប៉ិនប្រសប់ បានចលនាធ្វើឲ្យសត្រូវមានការបែកបាក់, បញ្ជូនកងទ័ពចូលកម្ចាត់ប៉ុស្តិ៍យកកាំភ្លើងដោយមិនខាតគ្រាប់មួយ គ្រាប់ណាសោះ។ កាលនោះបងជាកងជីវពលរង។ 
បន្ទាប់ពីនោះមិនយូរប៉ុន្មាន បងបានបញ្ជូនទៅធ្វើការនៅយោធភូមិភាគ។ ស្វាមីនិងកូនៗរបស់បងក៏សូមផ្លាស់ប្តូរការងារទៅតាមដែរ។
ឆ្នាំ ១៩៦៥ បងកើតកូនទី៧ គឺ ឡឹមធីដុងស្វឹន
ឆ្នាំ១៩៦៨ បងកើតកូនពៅនោះគឺ ឡឹមធីហុង
បន្ទាប់ពីការវាយប្រហារនិងបះក្រោកនិទាឃរដូវ ឆ្នាំវក រដ្ឋាភិបាលសៃហ្គងបានបើកការវាយលុកដោយមានទ្រង់ទ្រាយធំ ដើម្បីកម្ចាត់មូលដ្ឋាននិងកងកម្លាំងបដិវត្តន៍។ នៅក្នុងការប្រយុទ្ធវាយលុកដោយយន្តហោះ B 52 របស់អាមេរិក នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ១៩៦៨ ចុះតំបន់តឹនចូវ ចូវដុក (ឥឡូវចំណុះខេត្តអានយ៉ាង) វីរៈនារី ង្វៀនធីអ៊ុក និងកូន ឡឹមធីថ បានពលីជីវិត។
បង ឡឹមវ៉ាំនទិដ្ឋ បានបញ្ជូនមកខេត្តត្រាវិញ ឆ្នាំ១៩៧១ ធ្វើជាអនុប្រធានកងជីវពល ស្រុកកូវកែ បងបានពលីជីវិតនៅខែ ឧសភា ឆ្នាំ ១៩៧៤។
បង ង្វៀនធីអ៊ុក បានបរិច្ចាកឆាកជីវិតរបស់ខ្លួន ដល់បុព្វហេតុបដិវត្តន៍ ប្រយុទ្ធតស៊ូរំដោះជាតិ សក្តិសមជាកូន ចៅរបស់ យាយទ្រឹង យាយទ្រីវ ជាគំរូក្លាហាន មោះមុត ស្មោះត្រង់ ប៉ិនប្រសប់សម្រាប់បងប្អូននារី និងជនជាតិវៀតណាមយកតម្រាបតាម៕
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826