ង្វៀនដាង (១៩២៥ - ១៩៨៤)
ឆ្នាំ ១៩៤៤ បានលោកណាំតី ជាបក្ខជនកុម្មុយនិស្តមួយរូបរបស់ឃុំ ចលនាដឹកនាំ ង្វៀនដាង ឃើញនូវទង្វើជិះជាន់ របស់មេដៀនចំពោះប្រជាជន ហើយលោកបានសំគាល់ថា ជាភារកិច្ចរបស់បណ្តាយុវជនត្រូវតែក្រោកឈរឡើងវាយផ្តួលរលំនូវការជិះជាន់នូវទង្វើអយុត្តិធម៌នោះ។ អាស្រ័យមានការភ្ញាក់រលឹកនោះហើយ លោកង្វៀនដាង ចាប់ផ្តើមចូលរួមជាមួយបដិវត្តន៍។ លោកឈប់ធ្វើជាទាសករមេដៀន ឡឹម ក្វាង ស ផ្លាស់ទៅប្រកបមុខរបរអូសរទេះស៊ីឈ្នួលវិញ។ ជារៀងរាល់ថ្ងៃពីព្រលឹមដល់ល្ងាច ង្វៀងដាង អូសរទេះពី ហ្វៀនហោយ ពេលខ្លះអូសទៅបាយសាង, ពេលខ្លះទៅទីវកឹន, កូវកែ, ម៉ាយផូប... ដើរអូសរទេះបណ្តើរ លោកធ្វើការទំនាក់ទំនងក្តាប់ស្ថានភាពសត្រូវបណ្តើរ ដើម្បីរបាយការណ៍ជូនមូលដ្ឋាន។  មួយរយៈក្រោយមក ឪពុករបស់គាត់បានដឹងថាគាត់ចូលរួមបដិវត្តន៍ ហើយមានក្តីព្រួយបារម្មណ៍ខ្លាចកូនជួបគ្រោះថ្នាក់ប៉ុន្តែមិននិយាយចេញ ងំធ្វើការងារទាំងនោះជំនួសឲ្យ ង្វៀនដាង។ ចំណែកគាត់ពេលថ្ងៃជួយធ្វើការងារផ្ទះមិនបាន ពេលយប់គាត់ខិតខំធ្វើការបន្ថែមដើម្បីជំនួយគ្រួសារ។
ឆ្នាំ១៩៤៥ ចលនាបដិវត្តន៍នៅភូមិស្រុករបស់លោកមានការរីកចំរើនមាំពូកែ ង្វៀនដាង ចូលរួមជាមួយក្រុមយុវជនឈានមុខ។ លោកព្រមទាំងមិត្តភក្តិក្នុងអង្គការ ឧស្សាហ៍ហាត់ក្បាច់គុន រងចាំឱកាសដើម្បីដណ្តើមយករដ្ឋអំណាចជូនប្រជាជនកាន់កាប់វិញ។ ថ្ងៃទី ១៥ សីហា ឆ្នាំ ១៩៤៥ លោកចូលរួមក្នុងកងកម្លាំងយុវជនឈានមុខ រួមជាប្រជាជនហ្វៀនហោយបះក្រោកដណ្តើមរដ្ឋអំណាច។ ពេលរដ្ឋអំណាចបដិវត្តន៍បានបង្កើត លោក បានប្រគល់ភារកិច្ចទទួលបន្ទុកក្រុមយុវជនសង្គ្រោះជាតិនៅឃុំហ្វៀនហោយ។ លោក ធ្វើជាស្នូលក្នុងការចលនាយុវជនចូលរួមកងកម្លាំងប្រដាប់អាវុធ ហើយឃុំហ្វៀនហោយ បង្កើតបានក្រុមយុទ្ធជនឈ្លបមួយក្រុមមានគ្រប់លទ្ធភាពវាយខ្មាំង។ អាណានិគមបារាំងបង្កសង្គ្រាមឡើងវិញ ឃុំហ្វៀនហាយក៏ដូចជាបណ្តាឃុំនានានៅស្រុកកាងឡុងត្រូវអាណានិគមដណ្តើមយកមកវិញ ង្វៀនដាង បានដឹកនាំកងកម្លាំងប្រដាប់អាវុធឃុំកម្ចាត់ឲ្យអស់ជនឈ្លានពាន, ប្រឆាំងនឹងការឈ្លានទន្ទ្រានរបស់សត្រូវ ការពារសមិទ្ធិផលបដិវត្តន៍ខែសីហា។ ឆ្នាំ ១៩៤៧ សមមិត្ត ង្វៀនដាង បានបញ្ចូលក្នុងក្របខ័ណ្ឌបក្សកុម្មុនិស្តឥណ្ឌូចិន (បច្ចុប្បន្នជាបក្សកុម្មុយនិស្តវៀតណាម) ហើយបានប្រគល់ភារកិច្ចជាប្រធានកងជីវពល, ប្រធាននគរបាលឃុំហ្វៀនហោយ។
ឆ្នាំ ១៩៥១ អាណានិគមបារាំងបើកយុទ្ធនាការរាតត្បាតជាច្រើនលើកចូលឃុំហ្វៀនហោយ ដោយគោលបំណងយកឲ្យបានឃុំនេះ។ លោក ង្វៀនដាង រួមជាមួយកងកម្លាំងយុទ្ធជនឈ្លបវាយតបយ៉ាងប្តូរផ្តេច ជាអកុសលក្នុងការប្រយុទ្ធនោះ សមមិត្ត ង្វៀនដាង ធ្លាក់ចូលកណ្តាប់ដៃសត្រូវ។ ត្រូវសត្រូវវាយសួរយកចម្លើយយ៉ាងព្រៃផ្សៃ ប៉ុន្តែសមមិត្ត ង្វៀនដាងនៅតែរក្សាខ្ជាប់ឆន្ទះផ្តូរផ្តាច់ជាមួយបដិវត្តន៍។ ពូកវាមិនអាចណាសួរយកចម្លើយបាន ទើបពួកវានាំលោកមកត្រាវិញឃុំឃាំងវិញ។ នៅក្នុងគុកលោកបន្តការសកម្មភាពក្នុងសាខាពន្ធនាគារ ស្វែងរករាល់ការធ្លោះថ្លោយរបស់ពួកវាដើម្បីតស៊ូប្រឆាំង។ បន្ទាប់ពីជាប់ពន្ធនាគារ ៨ខែ ស្របឱកាសក្រោកឡើងវាយប្រហារមួយ លោកព្រមទាំងអ្នកទោសឯទៀតជាងច្រើនរូបបានរត់គេចខ្លួនបាន។
វិលមកហ្វៀនហោយ លោកបន្តសកម្មភាពច្បាមប្រជាជន ច្បាមដី កម្ចាត់ជនក្បត់ ពង្រឹងចលនាឡើងវិញ។ ខែ ឧសភា ឆ្នាំ ១៩៥៤ សមមិត្ត ង្វៀនដាង បានតែងតាំងធ្វើជាលេខាបក្សឃុំង្វៀនហោយ។ ឆ្នាំ ១៩៥៦ លោក ជាសមាជិកនៃគណៈកម្មាធិការបក្សស្រុកកាងឡុង ហើយចាប់តាំងពីឆ្នាំ ១៩៥៩ លោកធ្វើជាលេខានៃគណៈកម្មាធិការបក្សស្រុកកាងឡុង។ នេះជាដំណាក់កាលដ៏លំបាកបំផុតរបស់បដិវត្តន៍នៅភាគខាងត្បូង។ អាមេរិក-យ៉េម ចេញច្បាប់ «ហ្វាស៊ិស្ត ១០/៥៩», ដំណើរ «ផ្តន្ទា និងកំទេចវៀតកុង» អូសម៉ាស៊ីនកាត់កទៅគ្រប់ទីកន្លែង។ ក្នុងឋានៈជាលេខាបក្សស្រុក លោកបានបង្កើត និងអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធយោធាភូមិភាគនៅស្រុកកាងឡុង, ជំរុញមាំចលនាវាយសម្រុកមុខ ព្រួញ ៣គឺ , ផ្តេជ្ញាច្បាមដី, ច្បាមប្រជាជន។ ចលនាបដិវត្តន៍នៅស្រុកកាងឡុងបានពង្រឹងនិងអភិវឌ្ឍន៍, ដល់កុម្បកម្មដុងឃើយឆ្នាំ ១៩៦០ គ្រប់ទីកន្លែងក្នុងស្រុកបង្កើតបានកងកម្លាំងប្រដាប់អាវុធ បង្កើតបានឧត្តមភាព និងកម្លាំងឲ្យកងយោធាភូមិភាគរបស់ខេត្ត ហើយក៏ជាស្រុកនាំមុខរបស់ខេត្តត្រាវិញអំពីការកសាងចលនាប្រជាជនឈ្លប រក្សាស្ថេរភាពកងកម្លាំងបដិវត្តន៍។
ខែមីនា ឆ្នាំ១៩៦១ សមមិត្ត ហ្វៀនដាង បានបំពេញបន្ថែមជាសមាជិកបក្សដំបន់មេបញ្ជាការកងទ័ពខេត្ត។ ឆ្នាំ ១៩៦៥ លោកបានតែងតាំងកាន់ដំណែងជាលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ ជំនួសលោក ផាមវ៉ាំនកៀក (ណាំវ៉ឹន) ឡើងទទួលភារៈកិច្ចថ្មីជាមេបញ្ជាការទព័ពភូមិភាគ។ ក្នុងអំឡុងពេលនេះ អាយ៉ងរបស់អាមេរិកបង្កើនសកម្មភាពរាតត្បាតយ៉ាងព្រៃផ្សៃ។ ចំពោះស្ថានភានោះ, ក្នុងតួនាទីជាលេខានៃគណៈកម្មាធិការបក្សខេត្ត សមមិត្ត ង្វៀនដាង បញ្ចេញកម្លាំងចលនាផ្តេជ្ញាច្បាមប្រជាជន, ច្បាមដី, ដឹកនាំយោធាប្រជាជនត្រាវិញតស៊ូនយោបាយ, ចលនាកងទ័ព, ប្រដាប់អាវុធ, ផ្តេជ្ញាប្រឆាំងនឹងវិធានការរាតត្បាត ឈ្លានទន្ទ្រានរបស់សត្រូវ។ ពិសេស លោក ចាប់អារម្មណ៍ដល់ការងារចលនាខ្មែរ ដើម្បីរឹតបណ្តឹងនូវចំណងសាមគ្គីរវាងកងទ័ព-ប្រជាជន, សាមគ្គីកិញ-ខ្មែរ ក្រោកឡើងតស៊ូនយោបាយ, ចលនាកងទ័ព, កងកម្លាំប្រដាប់អាវុធរបស់កងទ័ពប្រជាជនត្រាវិញបានផ្ទុះឡើង។ មានការតស៊ូនយោបាយខ្លះគៀងគរប្រជាជនជាង ៣០.០០០នាក់ សម្រុកចូលខេត្ត, ស្រុកជិតខាង ក្នុងខេត្ត ទាមទាអោយអាយ៉ងរបស់អាមេរិកសងជីវិតរបស់ប្រជាជន, ទាមទារពូកគេមិនឲ្យបាញ់ផ្លោងគ្រាប់រំសេវពាសពេញចូលតំបន់ប្រជាជនស្លូតត្រង់រស់នៅ, តស៊ូទាមទាដើម្បីចាកចេញពីទីតាំងយុទ្ធសាស្រ្តវិលមកភូមិកំណើតរកស៊ី។ ចលនាក្នុងកងជួរទាហានបានជំរុញមាំ, មានការបះបោរ, ប្រឆាំងសង្គ្រាម, បានធ្វើអោយទាហានមិនតិចរត់ចោលកងជួរឡើងមកសារភាពជាញឹកញយ។ ដោយមានការវាយសម្រុកមុខ ដោយមុខព្រួញទាំង ៣ កងទ័ពប្រជាជនត្រាវិញបានធ្វើម្ចាស់កាន់កាប់នៅតំបន់ធំទូលាយជាច្រើន, រំដោះបាន ២/៣ ទឹកដីក្នុងខេត្ត, រំដោះបានខ័ណ្ឌឡុងត្វាង (បច្ចុប្បន្នជាស្រុកយ្វៀនហាយ)។ ខ័ណ្ឌដំបូងបង្អស់នៃតំបន់និរតីទិសបានរំដោះ។ ជាមួយស្នាដៃទាំងនោះ ឆ្នាំ ១៩៦៤ កងទ័ពប្រជាជនត្រាវិញ បានមជ្ឈិមជូនគ្រឿងឥស្សរិយយសយោធាលេខ២, ជាខេត្តនាំមុខបណ្តាខេត្តបស្ចឹមទិស និងជាខេត្តមួយក្នុងចំណោមខេត្តទាំង៣ លេចធ្លោបំផុតក្នុងសមរភូមិ B.2។ 
និទាឃរដូវឆ្នាំវក ១៩៦៨ បន្ទាប់ពីកងកម្លាំងរបស់យើងវាយសម្រុកចូលទីរួមខេត្តត្រាវិញផ្ទួនៗ, ព្រមជាមួយគណៈកម្មាធិការបក្សខេត្តត្រាវិញ សមមិត្ត ង្វៀនដាង បានចង្អុលការដល់កងកម្លាំងប្រដាប់អាវុធដកទ័ពចេញផុតពីទីរួមខេត្ត គ្រាន់តែទុកមួយភាគកងកម្លាំងរបស់ខេត្តច្បាមតំបន់ជិតខាង រួមជាមួយកងកម្លាំងទីរួមខេត្តត្រាវិញ, ឡោមព័ទ្ធ ស្ទាក់ដំណើរសត្រូវនៅផ្ទាល់កន្លែង, បញ្ជូនកងកម្លាំងរបស់ខេត្តជំនួយបណ្តាស្រុក ចាប់យកឪកាសល្អដើម្បីបើកទូលាយតំបន់រំដោះ។ ការផ្លាស់ប្តូរក្នុងការដឹកនាំនោះ បានទទួលនូវលទ្ធផលល្អ, ខ្មាំងត្រូវបានកងទ័ពឡោមព័ទ្ធនៅទីរួមខេត្ត និងបណ្តាស្រុកជិតខាង។ ចលនារំដោះតំបន់ជនបទមានការអភិវឌ្ឍន៍ខ្លាំងក្លា, ប្រជាជនក្នុងខេត្តចំនួន៣/៤ បានរំដោះ។ បានមជ្ឈិមជូនគ្រឿងឥស្សរិយយសស្ពាន់លេខ១ និងទង់ប្រកបដោយពាក្យពេចន៍ « ទូទាំងប្រជាជនមូលក្រោកឡើង សាមគ្គីបង្កើតស្នាដៃ» ជូនកងទ័ពប្រជាជនត្រាវិញ។
ចុងឆ្នាំ ១៩៦៨លោក ជាគណៈកម្មាធិការបក្សតំបន់តីណាមបូ(នីរតីទិស) ហើយនៅតែទទួលភារកិច្ចជាលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញរហូតដល់ឆ្នាំ ១៩៧១។ ចាប់តាំងពីឆ្នាំ ១៩៧៤ រហូតដល់ថ្ងៃភាគខាងត្បូងបានរំដោះទាំងស្រុង, លោក បានគណៈកម្មាធិការបក្សភូមិភាគដកឡើងតំបន់ ទទួលមុខដំណែងជាគណៈមេបញ្ជាការចលនាទ័ព, ប្រធានដំបន់នៃខេត្តទាំង២ វិញឡុង-ត្រាវិញ។ ក្នុងយុទ្ធនាការហូជីមិញប្រវត្តិសាស្រ្ត លោក ជាមេបញ្ជាការរងរណៈសិរ្សភាគខាងលិច ចង្អុលការសមរភូមិដ៏សំខាន់នៅកឹនធើ។ លោក ជាអ្នករួមចំណែកចង្អុលការរំដោះវាលរាបទន្លេគឺវឡុង ពិសេសជាអ្នកសំណើនិងស្ម័គចិត្តបញ្ជូនកងកម្លាំងឡើងឡុងស្វៀនមុនពេលដែលយើងកាន់កាប់ទីក្រុងកឹនធើ។ សំណើរបស់លោក បានគណៈកម្មាធិការបក្សភូមិភាគយល់ព្រម។ គណៈកម្មាធិការបក្សភូមិភាគបានរៀបចំកងវរៈសេនាធំមួយក្រុម ឡើងទទួលគ្រប់គ្រងតំបន់ឡុងស្វៀងទាំងមូល។ នៅឡុងស្វៀង លោកបានគណៈកម្មាធិការបក្សភូមិភាគចង្អុលការនៅមកធ្វើជាលេខានៃគណៈកម្មាធិការបក្សខេត្តឡុងចូវហា។ ខែកុម្ភៈ ឆ្នាំ ១៩៧៦ ខេត្តឡុងចូវហាបានផ្លាស់ឈ្មោះជាខេត្តអានយ៉ាង សមមិត្ត ង្វៀនដាង ធ្វើជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអានយ៉ាង បន្ទាប់ពីនោះតាមការចាត់ចែងរបស់ការិយាល័យមជ្ឈិមបក្ស លោកមកធ្វើការងារនៅខេត្តគឺវឡុង។ នៅមហាសន្និបាតគណៈកម្មាធិការបក្សខេត្តលើកទី១ ចាប់តាំងពីថ្ងៃទី ២៨ មីនា ដល់ថ្ងៃទី ៨ មេសា ឆ្នាំ ១៩៧៧ លោកបានជ្រើសតាំងធ្វើជាលេខានៃគណៈកម្មាធិការបក្សខេត្តគឺវឡុង។ លោកជាសមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី៤ និងជាសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី៥។ ក្នុង៣អាណត្តិកាលជាបន្តបន្ទាប់នៃមហាសន្និបាតបក្ខភាគខេត្តគឺវឡុង សមមិត្ត ង្វៀនដាង បានមហាសន្និបាតបោះឆ្នោតជ្រើសធ្វើជាលេខានៃគណៈកម្មាធិការបក្សខេត្ត។ 
សមមិត្ត ង្វៀនដាង ជាមនុស្សប្រកបដោយចិត្តមេត្តា ចេះសណ្តោះប្រណី, ជិតដិតជាមួយប្រជាជន។ ប្រកបដោយគុណធម៌ចេះគិតគូរផលប្រយោជន៍អ្នកដទៃជាងផលប្រយោជន៍ផ្ទាល់ខ្លួន នេះជាចរឹតមានស្រាបក្នុងខ្លួនរបស់លោក។
ក្នុងការដឹកនាំចង្អុលការចលនា លោក ចុះទៅដល់មូលដ្ឋាន។ លោកមិនសូវអង្គុយនៅទីស្តីការ លោកច្រើនតែមានមុខនៅបណ្តាស្រុក ឃុំ ដើម្បីត្រួតពិនិត្យ ដាស់តឿនដោះស្រាយនូវបណ្តាបញ្ហាជាចាំបាច់នៅផ្ទាល់នឹងកន្លែង។ ទៅសកម្មភាព លោក ច្រើនតែយកម៉ាស៊ីនទំនាក់ទំនងតាមខ្លួន ពេលជួបបញ្ហាត្រូវតែដោះស្រាយភ្លាម លោក អញ្ជើញគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនបណ្តាស្រុកមកចូលរួមដោះស្រាយឲ្យបានទាន់ពេល។ លោកចេះស្តាប់នូវការរួមបំពេញដ៏ស្មោះស្ម័គរបស់បងប្អូន មិនក្រែងរអែងពេលដែលមានអ្នកផ្សេងរួមបំពេញ ទិតៀនគណៈកម្មាធិការបក្សខេត្ត និងខ្លួនលោកផ្ទាល់។ 
នៅខេត្តគឺវឡុង សមមិត្ត ង្វៀនដាង ជាមជ្ឈមណ្ឌលរបស់ធ្លុងមហាសាមគ្គីផ្ទៃក្នុង ស្រឡាញ់យុទ្ធមិត្ត ជនរួមជាតិអស់ពីចិត្ត។ ចំពោះថ្នាក់លើ លោក មានការគោរពហើយស្មោះត្រង់ទៀត។ ចំពោះថ្នាក់ក្រោម ជានិច្ចកាលលោកមើលដូចជាមិត្រភក្តិ។ ក្នុងគណៈប្រតិបត្តិការបក្ខភាគខេត្ត ង្វៀងដាង ជាស្នូលសាមគ្គី មានការទាក់ទាញ និងមានឥទ្ធិពលដល់អ្នករាល់គ្នា។ ឆ្នាំ ១៩៨១ សមមិត្តអគ្គលេខាធិការបក្ស ឡេយ៉ឹន ចុះមកសួរសុខទុក្ខគណៈកម្មាធិការបក្ខភាគ និងប្រជាជនគឺវឡុង បានស្ងើចសរសើរខេត្តមាន៤ប្រការដែលធ្វើបាននោះគឺ «បានរដូវ, បានស្រូវ, បានទ័ព, បានប្រជាជនរំភើបរីករាយ» រាល់ប្រការដែលបានរបស់គណៈកម្មាធិការបក្ខភាគ និងកងទ័ព ប្រជាជនរបស់ខេត្តជឿជាក់ទៅលើការដឹកនាំរបស់គណៈកម្មាធិការបក្ខខេត្តគឺវឡុង អាស្រ័យលោក ង្វៀនដាងដឹកនាំ។ 
សមមិត្ត ង្វៀនដាង ក៏ជាអ្នកគោរពបណ្តាអ្នកវិទ្យាសាស្រ្ត ព្រមទាំងបណ្តាវិចិត្រករ។ លោកមិនបែងចែកនូវអ្នកវិទ្យាសាស្រ្ត បានបណ្តុះបណ្តាលក្នុងរបបចាស់ឬថ្មីឡើយ ឲ្យតែអ្នកនោះពូកែផ្នែកជំនាញ អស់ពីចិត្តព្រោះការងារ។ លោក ច្រើនតែនិយាយៈ «ខ្ញុំគ្រាន់តែគិតលេខពូកែឬមិនមិនពូកែ ល្អឬអាក្រក់ពេលឥឡូវនេះ»ហើយ លោក បង្ហាញ់ចូលក្បាលហើយនិយាយៈ «ថ្មីឬចាស់គឺនៅអាស្រ័យក្បាល»។
ឥរិយាបទធ្វើការភ្លេចខ្លួនមិនគិតពីពេលវេលា ពេលលោកថ្លាក់ខ្លួនឈឺនៅដើមខែមីនា ឆ្នាំ ១៩៨៤ លោកនៅស្នើអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត កោះហៅបើកសមម័យប្រជុំពិភាក្សាពីការដោះស្រាយបញ្ហាស្បៀងជាបន្ទាន់។ ហើយដើម្បីដឹកនាំអនុវត្តន៍ល្អនូវការចលនាស្បៀងអាហារ លោកបានចុះទៅតាមស្រុកដើម្បីត្រួតពិនិត្យ។ ជំងឺកាន់តែធ្ងន់ឡើង ប៉ុន្តែលោកមិនព្រមឈប់សម្រាក១ថ្ងៃណាឡើយ។ លោក ទៅចុះទៅបណ្តាស្រុក ប៊ិញមិញ តាមប៊ិញ កាងឡុង វ៉ូងលីម កូវកែ ជំងឺរើឡើងបានធ្វើអោយរាំងស្ទះដំណើរទៅកាន់ស្រុកតាអោនត្រូវតែចោលពាក់កណ្តាលការ។ លោក បានបញ្ជូនទៅមន្ទីរពេទ្យថុងញ៉ឹក (ទីក្រុងហូជីមិញ) ហើយបញ្ជូនទៅមន្ទីរពេទ្យវៀត-សូ (ហាណូយ)។ ១ខែទប់ទល់ជាមួយជំងឺគឺជាង១ខែដែលលោកតែងគិតគូរដល់ការងារដែលកំពុងអនុវត្តចោលពាក់កណ្តាលការ បណ្តាផែនការមិនទាន់អនុវត្តរបស់ខេត្ត។ ដេកនៅលើគ្រែជំងឺ ពេលភ្ញាក់ឡើង លោកសុទ្ធតែសួរពីស្ថានភាពរបស់ខេត្ត រាល់ការងារនៅខេត្តឥឡូវធ្វើដល់ណាហើយ? ដឹងខ្លួនថាមិនឆ្លងផុតពីជំងឺយាយី លោក ផ្តែផ្តាំប្រពន្ធ «ខ្ញុំស្លាប់ទៅ យើងសងផ្ទះជូនបក្សវិញ, ទៅរស់នៅជាមួយយុទ្ធមិត្ត។ បងប្អូនយុទ្ធមិត្តបរិភោគបាយពេញចាន, គឺយើងបរិភោគល្មម, ចូរយើងចងចាំ»។
 អ្នកអក្សរសិល្បិ៍ អ្នកស្វែងយល់ ត្រឹងបាត់ដាំង បានកត់សំគាល់ «អ្នកដែលល្អបំផុតបានឃ្លាតឆ្ងាយយើងទាំងអស់គ្នា។ គឺបងបានស្រឡាញ់ជីវភាព និងខិតខំយ៉ាងមុះមុតអង់អាចរហូតដល់នាទីដែលគាត់បាត់បង់ជីវិតទៅ។ 
តែលោកនូវមានការអាឡោះអាល័យនូវរាល់ការងារស្អេកស្កះមិនទាន់ធ្វើសំរេច ប៉ុន្តែមិត្តភក្តិរបស់លោក យល់ឃើញថាៈ   លោកនឹងមានមុខនៅកងជួរជានិច្ច តិចបំផុតបានបន្សល់នូវអ្វីមួយ ដែលលោករស់នៅខ្លួនលោកធ្វើបានមិនសាបរលាបឡើយ»។ 
សមមិត្ត ង្វៀនដាង បានស្លាប់ទៅគាត់បានលាគណៈកម្មាធិការបក្ខភាគ និងប្រជាជនគឺវឡុង នៅម៉ោង១ និង២នាទី ថ្ងៃទី ៨ មេសា ឆ្នាំ ១៩៨៤ អស់រយៈកាល១ខែតស៊ូជាមួយមច្ចុរាជដណ្តើមយកជីវិត ប៉ុន្តែមិនបានជ័យជម្នះ។ ក្នុងថ្ងៃដង្ហែសពជូនដំណើរលោក មានមិត្រភក្តិ សមមិត្ត ប្រជាជនគឺវឡុងជាច្រើនឈរជាជួរ ជូនដំណើរកុលបុត្រគំរូរបស់ប្រជាជន វិញ-ត្រា ទៅកាន់ទីសម្រាកសម្រាន្តចុងក្រោយបំផុតនៅបូជនីដ្ឋានយោធិនពលីខេត្តគឺវឡុង។ គុណបំណាច់ដ៏ធំធេងរបស់លោកង្វៀនដាង សក្តិសមនឹងទទួលនូវគ្រឿងឥស្សរិយយខ្ពង់ខ្ពស់៕
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756