20/12/2019
ប្រធានគណៈកម្មាធិការប្រជនជនខេត្ត សួរសុខទុក្ខ អបអរសាទរបុណ្យណូអែលឆ្នាំ២០១៩ នៅទីក្រុងត្រាវិញ
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ លោក ដុងវ៉ាំងឡឹម អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងគណៈកម្មការសាសនានៃមន្ទីរមហាផ្ទៃខេត្តត្រាវិញ បានអញ្ជើញទៅសួរសុខទុក្ខលោកអាចារ្យ គណៈកម្មការ និងបងប្អូនជនរួមជាតិគ្រិស្តសាសនិកនៅវិហារសង្កាត់ទី១ ទីក្រុងត្រាវិញ នៅក្នុងឱកាសបុណ្យណូអែលឆ្នាំ២០១៩។ ស្ថិតនៅវិហារសង្កាត់ទី១ ទីក្រុងត្រាវិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តលោក ដុងវ៉ាំងឡឹម បានផ្តាំផ្ញើបិយវាចាសួរសុខទុក្ខ អបអរសាទរបុណ្យណូអែលដល់លោកអាចារ្យ
ផាមវ៉ាំន់បៀ
គណៈកម្មការនិងបងប្អូនជនរួមជាតិគ្រិស្តសាសនិក ទទួលអំណរបុណ្យណូអែលឆ្នាំ២០១៩ បានសប្បាយរីករាយ សុខសន្តិភាព សុភមង្គល។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តលោក ដុងវ៉ាំងឡឹម បានផ្តល់ជូនព័ត៌មានលេចធ្លោមួយចំនួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងឆ្នាំកន្លងទៅ ឆ្លងតាមនោះកត់ត្រា ស្ងើចសរសើរនូវការចំណែករបស់លោកអាចារ្យ គណៈកម្មការគ្រឹស្តសាសនិកបានរួមដំណើរជាមួយអាជ្ញាធម៌ និងរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ក្នុងកសាងជនបទថ្មី អារ្យធម៌ទីក្រុង។ ទន្ទឹមនឹងនោះ លោកមានគោលបំណងក្នុងអំឡុងពេលខាងមុខបណ្តាលោកអាចារ្យ និងគ្រឹស្តសាសនិកបន្តសកម្មចូលរួមបណ្តាសកម្មភាពសង្គម ចលនាប្រឡងប្រណាំងស្នេហាជាតិ រាល់ការចលនា «ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង»
រួមចំណែកកសាងផែនមហាសាមគ្គីទូទាំងប្រជាជាតិកាន់តែបានរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
ជំនួសមុខតំបន់សាសនាត្រាវិញ លោកអាសារ្យផាមវ៉ាំនបៀ បានសំដែងនូវក្តីរីករាយនិងផ្តាំផ្ញើវាចាថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ការយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងប្រធានគណៈកម្មាធិការប្រជាជនខេត្តលោក ដុងវ៉ាំងឡឹម ចំពោះលោកអាចារ្យ គណៈកម្មការនិងបងប្អូនជនរួមជាតិគ្រឹស្តសាសនារួមជាមួយគ្នាសាមគ្គី ពង្រីកស្មារតីរស់នៅ «រស់នៅល្អខាងផ្លូវលោក ផ្លូវធម៌» រួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន៕