អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយថ្នាក់ដឹកក្រុមហ៊ុន New Canopy Sustainable Ventures Ltd
កាលពីថ្ងៃទី៣ ខែសីហា លោកង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយថ្នាក់ដឹកក្រុមហ៊ុន New Canopy Sustainable Ventures Ltd ។ អញ្ជើញចូលរួមពិធីមានថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមានជាប់ទាក់ទង។ ក្រុមហ៊ុន New Canopy Sustainable Ventures Ltd ជាក្រុមហ៊ុនថ្មីមួយប៉ុន្តែមានការយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្មខេត្តត្រាវិញទៅតាមទិសដៅចីរភាព។ ពីព្រោះហេតុនេះ ក្រុមហ៊ុនមកខេត្តត្រាវិញដោយមានគោលបំណងបានស្តាប់ខេត្តឧទ្ទេសនាមពីសក្តានុពលនិងកំណត់ទិសដៅអភិវឌ្ឍន៍របស់ខេត្តក្នុងអំឡុងពេលខាងមុខ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន សំដែងនូវក្តីរីករាយគណៈបានទទួលក្រុមប្រតិភូ លោកង្វៀងហ្វិញធៀន បានឧទ្ទេសនាមជូនក្រុមប្រតិភូការងារពីភាពមានប្រៀបរបស់ផ្នែកកសិកម្មខេត្តត្រាវិញ ក៏ដូចជាឱកាសសហប្រតិបត្តិការជាមួយខេត្ត។

ត្រាវិញជាខេត្តមួយមានផ្ទៃដីដាំដើមដូងឈរលំដាប់ថ្នក់ទី២នៅតំបន់វាលទំនាបទន្លេគឺវឡុង(បន្ទាប់ពីខេត្តបេនត្រែ)។ នាបច្ចុប្បន្នខេត្តកំពុងប្រមូលផ្តុំពង្រីកដូងសរីរាង្គនិងដូងខ្ទិះ។ នៅលើភូមិសាស្រ្តខេត្តត្រាវិញមាន២.៤៤៦ហិកតាដូងសរីរាង្គទទួលបានស្តង់ដារ(អឺរ៉ុប - សហភាពអឺរ៉ុប សហរដ្ឋអាមេរិក - USDA) ស្រូបយកអត្រា១០%ផ្ទៃដីដាំដូងរបស់ខេត្ត។ ខេត្តកំពុងកសាងស្លាកសញ្ញាផ្តាច់មុខដូងខ្ទិះកូវកែ និងចុះឈ្មោះសម្រាប់ការពារណែនាំភូមិសាស្រ្ត «ត្រាវិញ» សម្រាប់ផលិតផលដូងខ្ទិះ។

ខេត្តក៏កំពុងកោះហៅវិនិយោគនិងគាំទ្របណ្តាអាជីវកម្ម បង្កើតភាពទំនាក់ទំនងរវាងសហគ្រាសជាមួយអ្នកផលិត បណ្តាមូលដ្ឋាន សហករណ៍ដើម្បីផលិត កែច្នៃនិងប្រើប្រាស់ផលិតផលស្របតាមស្តង់ដារអន្តរជាតិ ឆ្លើយតបបានបណ្តាទីផ្សារនីហរ័ណ គាំទ្រ បង្កលក្ខណៈសម្រាប់បណ្តាអាជីវកម្មវិនិយោគអភិវឌ្ឍន៍ចីរភាពបណ្តាកន្សោមផលិតផលដោយផ្អែកលើខេត្ត។

ថ្នាក់ដឹកនាំក្រុមហ៊ុន New Canopy Sustainable Ventures Ltd វាយតម្លៃខ្ពស់សក្តានុពលអភិវឌ្ឍន៍វិស័យឧស្សាហកម្មអំពីការដាំនិងផលិតដូងនៅខេត្ត។ ក្នុងអំឡុងពេលខាងមុខ ក្រុមហ៊ុនសន្យានិងគាំទ្រខេត្តត្រាវិញស្រាវជ្រាវនិងអភិវឌ្ឍការលើកកម្ពស់តម្លៃដូងដល់ចក្រភពអង់គ្លេសដោយឆ្លងតាមបណ្តាគម្រោងការអាចសហប្រតិបត្តិការនាពេលអនាគត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291818