អង្គប្រជុំឆ្លងផែនការចាត់តាំងបណ្តាសកម្មភាព “សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងបរិភោគភោជនណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកឆ្នាំ ២០២២”
កាលពីថ្ងៃទី ១៦ ខែសីហា សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការ “សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងបរិភោគភោជនណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកឆ្នាំ ២០២២” ធ្វើជាអធិបតីអង្គប្រជុំស្តាប់មន្ទីរវប្បធម៌ កីឡា-ទេសចរណ៍ឆ្លងផែនការចាត់តាំងបណ្តាសកម្មភាព “សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងបរិភោគភោជនណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកឆ្នាំ ២០២២”។

សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងបរិភោគភោជនណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកឆ្នាំ ២០២២ ដោយមានសកម្មភាពសំខាន់ៗ ០៨ យ៉ាងដូចជា៖ ពិធីបើកកម្មវិធីចាត់តាំងបណ្តាសកម្មភាព “សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងបរិភោគភោជនណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកឆ្នាំ ២០២២”  លំហគ្រឿងបរិភោគភោជនណាមបូខេត្តត្រាវិញឆ្នាំ ២០២២ ជាមួយនឹងបធានបទលំហនំប្រជាប្រិយ និងគ្រឿងបរិភោគភោជនត្រាវិញ ចាត់តាំងក្រុមប្រតិភូការងារ (Famtrip) ពិនិត្យស្រាវជ្រាវឧទ្ទេសនាមកន្លែងទេសចរណ៍ថ្មីខេត្តត្រាវិញ ផ្សារណាត់ជាមួយនឹងបណ្តាបធានបទដូចជា៖ ជំរុញពាណិជ្ជកម្ម និងឧស្សាហកម្មជនបទភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២ ឧទ្ទេសនាម លើកតម្កើងផលិតផល OCOP ផលិតផលភូមិរបរខេត្តត្រាវិញ។ សមោសររបាំមិនជំនាញខេត្តត្រាវិញឆ្នាំ ២០២២ និងបណ្តាសកម្មភាពល្វែងតាំងពិព័រណ៍របស់បណ្តាផលិតផលពិសេសរបស់ជនរួមជាតិខ្មែរ។ តាំងពិព័រណ៍ “ទេសចរណ៍ភាគត្បូងវាលទំនាបទន្លេគឺវឡុង”  តាំងពិព័រណ៍រូបភាពជាមួយនឹងបធានបទ “ជីវភាព សេដ្ឋកិច្ច-វប្បធម៌-សង្គមក្នុងតំបន់ជនរួមជាតិខ្មែរខេត្តត្រាវិញឆ្នាំ ២០២២ និងបណ្តាសកម្មភាពកីឡាហាត់ប្រាណ។ល។

តាមគម្រោងការ បណ្តាសកម្មភាពនឹងបានចាត់តាំងឡើងក្នុងរយៈពេល ០៧ ថ្ងៃ ចាប់ពីថ្ងៃទី ០២-០៨ ខែវិច្ឆិកា ឆ្នាំ ២០២២។

មានយោបល់ចង្អុលការអង្គប្រជុំ សមមិត្តឡេថាញ់បិញបានសង្កាត់ធ្ងន់ថា៖“សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងបរិភោគភោជនណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកឆ្នាំ ២០២២” គឺជាព្រឹត្តិការណ៍សំខាន់ដោយបានខេត្តចាត់តាំងឡើងដើម្បីបង្កើនកម្រិតទ្រង់ទ្រាយធំនៃតំបន់ ក្នុងរយៈពេល ០២ ឆ្នាំចាត់តាំងម្តងដើម្បីអភិរក្ស និងអភិវឌ្ឍន៍បណ្តាតម្លៃល្អល្អះវប្បធម៌ពហុសណ្ឋាន លក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរ ផ្សព្វផ្សាយ ឧទ្ទេសនាមជូនប្រជាជននៅក្នុង និងក្រៅខេត្តអំពីសក្តានុពល ភាពមានព្រៀបរបស់ខេត្ត ឆ្ពោះដល់ការទាក់ទាញវិនិយោគទៅលើបណ្តាវិស័យ ពិសេសគឺវប្បធម៌ ទេសចរណ៍។ សមមិត្តឡេថាញ់បិញ សំណូមពរអចិន្ត្រៃយ៍នៃគណៈចាត់តាំងទទួលយកយោបល់រួមបំពេញ និងកែទម្រង់ផែនការឱ្យសមស្របតាមលក្ខណៈជាក់ស្តែង។ បណ្តាសមាជិកដែលបានប្រគល់ភារកិច្ចក្នុងគណៈចង្អុលការ និងបណ្តាអនុកម្មការគប្បីយោងតាមភារកិច្ច សមត្ថកិច្ចសហការផ្សព្វផ្សាយបណ្តាសកម្មភាពបានទាន់ពេល និងសម្រេចលទ្ធផលខ្ពស់បំផុត៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291815