ពិធីបើកពានរង្វាន់ប្រណាំងទូក-ងបើកទូលាយនៅខេត្តត្រាវិញឆ្នាំ២០២២
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ស្ថិតនៅព្រែកឡុងបិញ បានប្រព្រឹត្តឡើងពិធីបើកពានរង្វាន់ប្រណាំងទូក-ងបើកទូលាយនៅខេត្តត្រាវិញឆ្នាំ២០២២។

អញ្ជើញចូលរួមពិធីមានលោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកគាងក្វឹង សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន គណៈ ផ្នែក មូលដ្ឋាន និងប្រជាជនចូលរួមទស្សនាយ៉ាងកុះករ។

ពានរង្វាន់ប្រណាំងទូក-ងឆ្នាំនេះមានទួក-ងបុរសចំនួន៨ក្រុម និងក្រុមបុរសស្រ្តីរួមបញ្ចូលចំនួន៦ក្រុម ចូលរួមប្រណាំងនៅចម្ងាយខ្សែទឹក៦០០ម៉ែត្របុរស ៨០០ម៉ែត្របុរស និង៧០០ម៉ែត្របុរសស្រ្តីរួមបញ្ជូល។ ពានរង្វាន់ឆ្នាំនេះមានកីឡាករ កីឡាការិនីជាង៨០០នាក់ចូលរួមមកពីបណ្តាស្រុក ទីក្រុង៖ កូវង៉ាង ថ្កូវ ទីវកឹង កូវកែ យ្វៀងហាយ ចូវថាញ់ ទីក្រុងត្រាវិញ ជាពិសេសនោះគឺមានការចូលរួមរបស់ក្រុមទូក-ងស្រុកយ៉ុងរៀង ខេត្តគាងយ៉ាង។

ថ្លែងយោបល់នៅពិធីនេះ លោកយឿងហ្វាងស៊ុម នាយកមន្ទីរវប្បធម៌-កីឡានិងទេសចរណ៍អំពាវនាវឲ្យមានសាមគ្គីភាព ជម្នះការលំបាករបស់បណ្តាក្រុមកីឡាករ កីឡាការិនីមកចូលរួមលើស្មារតី «សាមគ្គី ស្មោះត្រង់ ថ្លៃថ្នូរ» ប្រណាំងប្រជែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីទទួលបានស្មាដៃខ្ពស់បំផុត។

បន្ទាប់ពីពិធីបើក បណ្តាក្រុមឈានចូលប្រកួតប្រជែងនៅចម្ងាយខ្សែផ្លូវខ្សែទឹកទាំង២៖ ៦០០ម៉ែត្របុរស និង៨០០ម៉ែត្របុរស។ ថ្ងៃទី៧ខែវិច្ឆិកា នឹងប្រព្រឹត្តឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅចម្ងាយខ្សែផ្លូវខ្សែទឹកទាំង២ ៦០០ម៉ែត្រនិង៨០០ម៉ែត្រ និងបណ្តាវគ្គប្រណាំងនៅចម្ងាយខ្សែផ្លូវទឹក៧០០ម៉ែត្របុរសនិងស្ត្រីរួមបញ្ជូលនិងបិទបញ្ចប់ពានរង្វាន់ប្រណាំងទូក-ង៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291647