ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សួរសុខទុក្ខ ជូនពរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនឆ្នើម។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងនាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ង្វៀងធីបាច់វ៉ឹង បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរអតីតថ្នាក់ដឹកនាំផ្នែកអប់រំនិងបណ្តុះបណ្តាលចូលនិវត្តន៍ និងកម្មាភិបាលអប់រំ គ្រូបង្រៀនឆ្នើមនៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំទិវាគ្រូបង្រៀនវៀតណាម(ថ្ងៃទី២០/វិច្ឆិកា/១៩៨២-ថ្ងៃទី២០/វិច្ឆិកា/២០២២)។

ក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារ ង្វៀងបាហ៊ីវ អតីតនាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តគឺវឡុង, គ្រួសារគ្រូបង្រៀនឆ្នើម ង្វៀងង៉ុកហ្វិញ អតីតចាងហ្វាងសាលាបឋមសិក្សាឡេវ៉ាំងតាម, គ្រួសារគ្រូបង្រៀន ផាមតៀកដោ, គ្រួសារគ្រូបង្រៀន ង្វៀងថាញ់ង្វៀង អតីតនាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ, គ្រូបង្រៀនឆ្នើម សឺនង៉ុកហ្វៀង អតីតសាលាបឋមសិក្សា ហឺវទ្រុង B ស្រុកទីវកឹង និងសាលាវិទ្យាល័យ វ៉ូវឌិញលីវ ស្រុកចូវថាញ់។

នៅតាមទីកន្លែងអញ្ជើញទៅដល់ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងនាយកមន្ទីរអប់រំនិងបណ្តុះបណ្តាល ង្វៀងធីបាច់វ៉ឹង បានសួរសុខទុក្ខពីសុខភាព ជីវភាពរស់នៅរបស់គ្រូបង្រៀន សំដែងនូវការដឹងគុណជ្រាលជ្រៅចំពោះការរួមវិភាគទានដ៏ធំធេងរបស់បណ្តាគ្រូបង្រៀនឆ្នើម កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់៖ ក្នុងបណ្តាឆ្នាំកន្លងទៅ ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញបានសម្រេចបានសមិទ្ធិផលលេចធ្លោ រួមចំណែកដ៏ធំធេងចំពោះការអភិវឌ្ឍន៍រួមរបស់ខេត្ត បណ្តាសមិទ្ធិផលលេចធ្លោនោះគឺដោយមានការរួមដៃ រួមកម្លាំងរបស់សង្គមទាំងមូល ក្នុងនោះមានបណ្តាគ្រូបង្រៀនពោពេញដោយបញ្ញា មានការប្តេជ្ញាចិត្ត និងបទពិសោធន៍ជាច្រើន។

នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំទិវាគ្រូបង្រៀនវៀតណាម ជំនួសមុខថ្នាក់ដឹកនាំខេត្តត្រាវិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងនាយកមន្ទីរអប់រំនិងបណ្តុះបណ្តាល ង្វៀងធីបាច់វ៉ឹង ជូនពរបណ្តាគ្រូបង្រៀនឆ្នើម កម្មាភិបាលគ្រប់គ្រង និងបណ្តុះបណ្តាលខេត្តត្រាវិញមានសុខភាពល្អ សុភមង្គល និងបន្តមានការរួមបំពេញយោបល់ចំពោះជំនាន់ក្រោយ ដើម្បីបុព្វហេតុអប់រំនិងបណ្តុះបណ្តាលរបស់ខេត្តយើងអភិវឌ្ឍន៍ជាងនេះទៀត។

ថ្លែងអំណរគុណចំពោះក្រុមប្រតិភូថ្នាក់ដឹកនាំខេត្តបានអញ្ជើញមកសួរសុខទុក្ខ ជូនអំណោយ បណ្តាគ្រូបង្រៀនឆ្នើម កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញបានឲ្យដឹង៖ ទោះបីចូលនិវត្តន៍ជាច្រើនឆ្នាំក៏ដោយប៉ុន្តែតែងតែតាមដានជំហានអភិវឌ្ឍន៍របស់ខេត្ត ពិសេសគឺបុព្វហេតុអប់រំនិងបណ្តុះបណ្តាលរបស់ខេត្ត។ បណ្តាគ្រូបង្រៀនឆ្នើម កម្មាភិបាលគ្រប់គ្រងសំដែងនូវក្តីរីករាយនៅពេលដែលផ្នែកអប់រំរបស់ខេត្តត្រាវិញសម្រេចបានលទ្ធផលលេចធ្លោជាច្រើន គុណភាពគ្រូបង្រៀនបានលើកកំពស់ ឆ្លើយតបល្អតម្រូវការបង្រៀននិងរៀន។ ទន្ទឹមនឹងនោះ សំដែងនូវការប្តេជ្ញាចិត្តលើកទឹកចិត្តគ្រួសារ និងកូនចៅជានិច្ចកាលពង្រីកល្អប្រវេណីគ្រូបង្រៀនគំរូ ប្រតិបត្តិល្អគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ មិនបញ្ឈប់ក្នុងការរៀនសូត្រ រួមចំណែកចូលក្នុងបុព្វហេតុអភិវឌ្ឍន៍របស់ផ្នែកអប់រំ និងបណ្តុះបណ្តាលរបស់ខេត្ត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 8
  • ថ្ងៃនេ: 310
  • ក្នុងសប្តាហ៍: 7,322
  • ទាំងអស់: 780,245