អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តាប់របាយការណ៍សម្ទុះរំដោះទីធ្លាបណ្តាគម្រោងការសំខាន់ៗ
សម្តាហ៍កន្លង សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិបតីសន្និបាតអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តាប់គណៈកម្មាធិការការងារកម្មាធិការបក្សនៃគណៈកម្មាធិកាប្រជាជនខេត្ត និងបណ្តាមន្ទីរ ផ្នែក អង្គភាពមានការទាក់ទិនរបាយការណ៍ការងារត្រៀមបម្រុងរំដោះទីធ្លាបណ្តាសំណង់គម្រោងការសំខាន់ៗ និងសម្ទុះផ្សព្វផ្សាយសំណង់មួយចំនួន គម្រោងការដែលបានចុះកិច្ចសន្យាប្រមូលផ្តុំកម្លាំងអនុវត្តប៉ុន្តែនៅយឺតយ៉ាវ។ 

យោងតាមនោះ មន្ទីរ ផ្នែក និងអង្គភាពមានការទាក់ទិននីមួយៗបានរបាយការណ៍សម្ទុះរំដោះទីធ្លាបណ្តាសំណង់ គម្រោងការសំខាន់ៗដូចជា៖ រំដោះទីធ្លាកំណាត់ផ្លូវចូលទៅកាន់ស្ពានដាយង៉ាយ តំបន់ឧស្សាហកម្មកោចៀង គម្រោងការហេដ្ឋារចនាសម្ព័ន្ធស្រះស្តុកទឹកសាបតាមភ្លឺទន្លេឡាងថែ (ដំណាក់កាលទី ១) គម្រោងការតំបន់មជ្ឈមណ្ឌលនយោបាយ-រដ្ឋបាលទីក្រុងត្រាវិញ គម្រោងការជួសជុលស្អិតស្អាងកេរដំណែលទីតាំងមូលដ្ឋានគណៈកម្មាធិការបក្សខេត្ត គម្រោងការតំបន់អនុស្សាវរីយ៍អតីតអ្នកនិពន្ធ-សិល្បករប្រជាជនយៀងចូវ កំពង់ផែ ចម្រុះឌិញអាង វិធានការរើទីកន្លែងទីតាំងវិនិយោគគម្រោងការ Mekong Center គម្រោងការឃ្លាំងបញ្ជូនបន្តប្រេងសាំង រោងចក្របញ្ចូលប្រេងសាំង គម្រោងការសងព័ន្ធផលិត កែច្នៃបទពិសោធន៍ជាក់ស្តែងក្នុងការដាំដុះរបស់ក្រុមហ៊ុនតឹងតឹង គម្រោងការរោងចក្រផលិតឧស្ម័ន Hydro បៃតង គម្រោងការ តំបន់ឱសថបច្ចេកវិទ្យាខ្ពស់ TV Pharm សម្ទុះផ្សព្វផ្សាយកសាងស្ពានបាដុងនៅទីផ្សាររួមខេត្តយ្វៀងហាយ គម្រោងការ ស្ពានឡុងបិញទី ១ ទីក្រុងត្រាវិញ គម្រោងការផ្លូវឆ្នេរសមុទ្រ និងបណ្តាសំណង់ គម្រោងការផ្សេងៗ ។ ទន្ទឹមនឹងនោះ  អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តនៅទាំងបានស្តាប់របាយការណ៍សម្ទុះផ្សព្វផ្សាយសំណង់អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តវិនិយោគមួយចំនួនដែលបានចុះកិច្ចសន្យាប្រមូលផ្តុំកម្លាំងអនុវត្តនៅយឺតយ៉ាវ ជាប់វាក់វិនលំបាកគប្បីត្រូវរបាយការណ៍សូមគោលការណ៍។

មានយោបល់ចង្អុលការអង្គប្រជុំ សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿងបញ្ជាក់ថា៖ សម្ទុះរំដោះទីធ្លារបស់សំណង់ គម្រោងការសំខាន់ៗមួយចំនួននៅមានការយឺតយ៉ាវប្រៀបជាមួយនឹងផែនការដាក់ចេញ ក្នុងនោះមូលហេតុសត្យានុម័តិស្ថិតលើម្ចាស់វិនិយោគក៏មានមូលហេតុអត្តនោម័តិ របស់ខេត្តផងដែរ អាស្រ័យហេតុនោះ គណៈកម្មាធិការការងារកម្មាធិការបក្សនៃគណៈកម្មាធិកាប្រជាជនខេត្ត និងបណ្តាមន្ទីរ ផ្នែក បណ្តាមូលដ្ឋានមានការទាក់ទិនគប្បីសកម្មសហការផ្សព្វផ្សាយធានាត្រូវតាមផែនការ និងត្រឹមត្រូវតាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ ដាស់តឿន និងសហការឧបត្ថម្ភម្ចាស់វិនិយោគផ្សព្វផ្សាយទាន់ពេលបណ្តាគម្រោងការត្រឹមត្រូវតាមផែនការដែលបានផ្តល់សច្ចាប័ន។ សមមិត្តលេខាបក្សខេត្តសំណូមពរថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តបង្កើនការត្រួតពិនិត្យការផ្សព្វផ្សាយអនុវត្តភារកិច្ចទាក់ទិនដល់ការងាររំដោះទីធ្លារបស់សំណង់ គម្រោងការជាក់ស្តែងនីមួយៗ។ ចំពោះថ្នាក់ដឹកនាំបណ្តាមូលដ្ឋានគប្បីត្រូវលាយពេលដើម្បីប្រមូលផ្តុំកម្លាំងឱ្យភារកិច្ចរំដោះទីធ្លាបណ្តាសំណង់គម្រោងការសំខាន់ៗ។

ដោយឡែកតែគម្រោងការកសាងស្ពានដាយង៉ាយគឺជាគម្រោងការសំខាន់របស់ខេត្តដោយបានបណ្តាថ្នាក់ដឹកនាំ និងប្រជាជនយកចិត្តទុកដាក់ពិសេស អាស្រ័យហេតុនោះ សមមិត្តលេខាបក្សខេត្តសំណូមពរគប្បីត្រូវខិតខំយ៉ាងស្វិតស្វាញ  ផ្សព្វផ្សាយអនុវត្តជាបន្ទាន់ និងទាន់ពេលរបាយការណ៍សម្ទុះកំណើនដើម្បីឆាប់បានប្រគល់ទីធ្លាដំណើការកសាង។ អនុកម្មការគម្រោងការសងរងរំដោះទីធ្លាស្ថិតក្នុងគម្រោងការវិនិយោគកសាងស្ពានដាយង៉ាយលើផ្លូវជាតិលេខ ៦០ កំណាត់ផ្លូវព្រំប្រទល់ខេត្តត្រាវិញអាស្រ័យដោយមជ្ឈមណ្ឌលពង្រីកមូលនិធិដីរបស់មន្ទីរធនធាន និងបរិស្ថានខេត្តធ្វើម្ចាស់វិនិយោគ ទីកន្លែងអនុវត្តនៅនឹងឃុំហុងហ្វា ស្រុកទីវកឹង  និងអាងក្វាងហ៊ឺវ ស្រុកថ្កូវជាមួយនឹងផ្ទៃដីដែលត្រូវដកហូតជិត ៤០ ហិកតា មានប្រវែងជាង ១៥ គីឡូម៉ែត្រ។  អំពីសម្ទុះកំណើនអនុវត្ត គិតមកដល់ពេលនេះខេត្តកំពុងទទួលយកបង្គោលរំដោះទីធ្លា និងកំពុងដំណើការពិនិត្យអំពីទ្រព្យសម្បត្តិដែលត្រូវឥទ្ធិពល និងសម្រេចការងារនៅទីលានវាសស្ទង់បញ្ជាក់ផ្ទៃដីដែលត្រូវដកហូត៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826