ក្រុមប្រតិភូការងាររបស់ការិយាល័យចាត់ចែងជនបទថ្មីរបស់មជ្ឈិមកំណត់ត្រាលទ្ធផលកសាងជនបទថ្មីនៅស្រុកយ្វៀងហាយ និងកូវង៉ាង
កាលពីព្រឹកថ្ងៃទី៤ ខែមីនា ក្រុមប្រតិភូការងាររបស់ការិយាល័យចាត់ចែងជនបទថ្មីរបស់មជ្ឈិម នាំមុខដោយសមមិត្ត ត្រឹងញ៉ឹកឡាម អនុប្រធានការិយាល័យចាត់ចែងជនបទថ្មីមជ្ឈិមធ្វើជាប្រធានក្រុម បានជួបធ្វើការដើម្បីរួមបំពេញយោបល់ពីសំណុំឯកសារ និងវាយតម្លៃលទ្ធផលសង្កេតពិនិត្យជាក់ស្តែងស្ថានភាពកសាងជនបទថ្មីរបស់ស្រុកយ្វៀងហាយនិងកូវង៉ាង។

សមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំស្រុកទាំង២ យ្វៀងហាយនិងកូវង៉ាង ការិយាល័យចាត់ចែងកសាងជនបទថ្មីត្រាវិញ រួមជាមួយនឹងបណ្តាមន្ទីរ ស្ថាប័នមានជាប់ទាក់ទិនទទួលបដិសណ្ឋារកិច្ចនិងធ្វើកាជាមួយក្រុមប្រតិភូងារងារ។

មុននឹងឈានចូលពិធីធ្វើការ ក្រុមប្រតិភូការងាររបស់ការិយាល័យចាត់ចែងជនបទថ្មីមជ្ឈិមបានអញ្ជើញទៅសង្កេតពិនិត្យជាក់ស្តែងទីកន្លែងមួយចំនួននៅលើភូមិសាស្រ្តនៃឃុំមួយចំនួនរបស់ស្រុកយ្វៀងហាយ និងកូវង៉ាង។

នៅពិធីធ្វើការ តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ និងកូវង៉ាងបានរបាយការណ៍សង្ខេបជូនក្រុមប្រតិភូការងារពីស្ថានភាពផ្សព្វផ្សាយ និងបណ្តាលទ្ធផលសម្រេចបានក្នុងដំណើរការកសាងជនបទថ្មីនៅលើភូមិសាស្រ្ត។ គិតមកដល់ពេលនេះ ស្រុកទាំង២ យ្វៀងហាយនិងកូវង៉ាងសម្រេចបាន១០០% ចំនួនឃុំដែលសម្រេចលក្ខឋានជនបទថ្មី និងសម្បទាស្រុកជនបទថ្មីចំនួន៩ ដោយមានការឯកភាពខ្ពស់ពីប្រជាជន។ ស្រុកទាំង២មិននៅមានបំណុលក្នុងការកសាងស្រុកជនបទថ្មីទៀតឡើយ។ ការងារការពារបរិស្ថានជនបទបានយកចិត្តទុកដាក់។ គុណភាពអប់រំ សុខាភិបាល ជីវភាពរស់នៅវប្បធម៌កាន់តែបានលើកកំពស់។ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានធានា ប្រព័ន្ធ អង្គការនយោបាយកាន់តែបានរឹងមាំ ប្រជាធិបតីនៅមូលដ្ឋានបានលើកកំពស់។

ឆ្លងតានការសង្កេតពិនិត្យជាក់ស្តែងនិងពិនិត្យវាយតម្លៃសំណុំឯកសារ បណ្តាសមាជិកក្នុងក្រុមប្រតិភូការងារវាយតម្លៃខ្ពស់នូវការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលរបស់ស្រុកទាំង២ យ្វៀងហាយនិងកូវង៉ាង ការឯកភាព រួមដៃរបស់ប្រជាជនក្នុងការកសាងជនបទថ្មី ពិសេសគឺបណ្តាខ្លឹមសារមានជាប់ទាក់ទិនដល់វិស័យបរិស្ថាន រៀបចំផលិតកម្ម អប់រំ មូលដ្ឋានសម្ភារៈវប្បធម៌។ល។ ទន្ទឹមនឹងនោះ ចង្អុលបង្ហាញយ៉ាងច្បាស់នូវគុណសម្បត្តិ និងគុណវិបត្តិនៃលក្ខឋាននីមួយៗ និងបញ្ហាមានពាក់ព័ន្ធចាំបាច់ត្រូវបំពេញបន្ថែម និងកែតម្រូវក្នុងការបំពេញសំណុំឯកសារ និងនីតិវិធីជម្រាបជូនទទួលស្គាល់សម្រេចលក្ខឋានរបស់ស្រុកទាំងពីរ។

សន្និដ្ឋាននៅពិធីធ្វើការ សមមិត្តត្រឹងញ៉ឹកឡាម អនុប្រធានការិយាល័យចាត់ចែងជនបទថ្មីមជ្ឈិមបានវាយតម្លៃខ្ពស់នូវការខិតខំរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនស្រុកសម្រេចបានក្នុងការងារកសាងជនបទថ្មី។ ទន្ទឹមនឹងនោះស្នើឲ្យស្រុកទាំងពីរទទួលមតិរួមបំពេញ របស់បណ្តាសមាជិកក្រុមប្រតិភូការងារ កែសម្រួលដើម្បីបញ្ចប់នូវឯកសារនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ បញ្ជូនឡើងទៅការិយាល័យចាត់ចែងមជ្ឈិម ដើម្បីជម្រាបជូនពិនិត្យវាយតម្លៃស្រុកសម្រេចលក្ខឋានជនបទថ្មី។

ជំនួសមុខប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេវ៉ាំងហាំង បានទទួលនូវមតិរួមបំពេញរបស់ក្រុមប្រតិភូការងារ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើដល់មន្ទីរ ស្ថាប័នអង្គភាពមានជាប់ពាក់ព័ន្ធ និងស្រុកទាំងពីយ្វៀងហាយនិកូវង៉ាងបន្តត្រួតពិនិត្យ បំពេញបន្ថែម ធ្វើឲ្យជាក់ច្បាស់នូវខ្លឹមសាររួមបំពេញមួយចំនួនរបស់ក្រុមប្រតិភូការងារ។ ផ្តើមពីនោះ ឆាប់បំពេញសំណុំឯកសាស្នើពិនិត្យ ទទួលស្កាល់ស្រុកទាំង២ យ្វៀងហាយ និងកូវង៉ាងបានក្លាយទៅជាស្រុកជនបទថ្មី

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291757