អចិន្ត្រៃយ៍នៃគណកម្មាធិការបក្សខេត្តផ្តល់យោបល់លើបណ្តាគម្រោងការវិនិយោគ
កាលពីព្រឹកថ្ងៃទី៧ ខែមីនា អចិន្ត្រៃយ៍នៃគណកម្មាធិការបក្សខេត្តចាត់តាំងអង្គប្រជុំដើម្បីស្តាប់គណៈ កម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែករបាយការណ៍អំពីសំណើផែនការ និងសម្ទុះផ្សព្វផ្សាយគម្រោងការមួយចំនួនអាស្រ័យដោយមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្តធ្វើម្ចាស់វិនិយោគ។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិបតីអង្គប្រជុំ។

អចិន្ត្រៃយ៍នៃគណកម្មាធិការបក្សខេត្តពិនិត្យ និងផ្តល់យោបល់លើសំណើវិធានការបណ្តាសំណង់កសាង ជួសជុលកេរដំណែលមូលដ្ឋានគណៈកម្មាធិការបក្សខេត្តត្រាវិញ ដំណាក់កាលទី ១។ តាមការរំពឹងទុក គម្រោងការនេះត្រូវបានដំណើរការកសាងនៅឃុំយ៉ឹងថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ លើផ្ទៃដីបច្ចុប្បន្នប្រមាណ ២,៦ ហិកតា ទ្រង់ទ្រាយរបស់សំណង់រួមមាន ១៧ សំណង់សាងសង់ជាមួយនឹងកម្រិតវិនិយោគសរុបរួម ៥៥ ពាន់លានដុង នឹងបានផ្សព្វផ្សាយដំណើរការកសាងក្នុងរយៈពេលដល់ឆ្នាំ ២០២៥។

ថ្លែងយោបល់រួមបំពេញ លេខាបក្សខេត្តង៉ូជីកឿង បានបញ្ជាក់ថា៖ នេះគឺជាសំណង់ពោពេញទៅការអប់រំប្រវេណីសម្រាប់កូនចៅចំនាន់ក្រោយ នឹងជាសំណង់មួយផ្សារភ្ជាប់ជាមួយការពង្រីកវិស័យទេសចរណ៍របស់ខេត្ត អាស្រ័យហតុ ក្នុងដំណាក់កាលវិនិយោគសំណង់សំខាន់ៗនីមួយៗគប្បីត្រូវមានការបង្កើតឡើងវិញនូវភាពជាក់ស្តែង ចំពោះសំណង់បន្ទាប់បន្សំគប្បីត្រូវឆ្ពោះដល់តម្រូវការបម្រើភ្ញៀវទេសចរ ។ មុននឹងផ្សព្វផ្សាយដំណើរការត្រូវចាត់តាំងយកមតិរួមបំពេញរបស់កម្មាភិបាលចូលនិវត្តន៍ និងដំណាក់កាលវិនិយោគក៏ត្រូវគិតដល់វិធានការយូរអង្វែង ដើម្បីបម្រើចំនួនមនុស្សច្រើនគ្រាពេលមានកើតឡើងបណ្តាព្រឹត្តិការណ៍ធំៗ។

ចំពោះការសំណើវិធានការកសាងតំបន់អនុស្សាវរីយ៍អតីតអ្នកនិពន្ធ- សិល្បករប្រជាជនយៀងចូវ មានទីតាំងរំពឹងសាងសង់នៅឃុំដូងចូវ ស្រុកយ្វៀងហាយ លើផ្ទៃដីសរុបរួមជាង ១១.០០០ ម៉ែត្រក្រឡា រួមមានសំណង់ចំនួន ១៦ សំណង់។

តាមប្រសាសន៍របស់សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង៖ នេះគឺជាសំណង់សំខាន់មួយរបស់ខេត្តគប្បីត្រូវផ្សព្វផ្សាយអនុវត្ត ក្នុងដំនាក់កាលរចនាប្លង់សំណង់ត្រូវបង្កើតចំណុចសង្កត់សំខាន់។ ក្នុងនោះ ទន្ទឹមជាមួយនឹងសំណង់សំខាន់ៗមួយចំនួនដើម្បីពិនិត្យចាត់ចែងប្រភពទុនអនុវត្តពីថវិកាខេត្ត ចំពោះបណ្តាសំណង់ក្រៅពីនោះគប្បីត្រូវដំណើរការចលនាសង្គមូបនីយកម្មដើម្បីរួមអនុវត្ត។

ក្នុងព្រឹកនេះដែរ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនៅទាំងបានពិនិត្យផ្តល់យោបល់លើសេចក្តីរបាយការណ៍ពីលទ្ធផលអនុវត្តការវិនិយោគដំឡើងប្រព័ន្ធខ្លោងទ្វារ ពន្លឺភ្លើងតុបតែងនៅនឹងមជ្ឈមណ្ឌលទីក្រុងត្រាវិញ។ តាមសំណើរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត រំពឹងទុកនឹងមានកំណាត់ផ្លូវសំខាន់ៗផ្ទៃក្នុងទីក្រុងចំនួន ០៥ និងខ្លោងទ្វារចំនួន ០៦ បានតុបតែងលម្អនៅតាមច្រកចេញចូលទៅកាន់មជ្ឈមណ្ឌលទីក្រុងត្រាវិញ រួមជាមួយនឹងបណ្តាសំណង់តុបតែងអំពូល led នៅនឹងវង់មូល និងតុបតែងនៅសងខាងរបាំងជម្រាលមាត់ព្រែកឡុងបិញ។

ផ្តល់យោបល់ពីគម្រោងការនេះ លេខាបក្សខេត្តង៉ូជីកឿងបានសង្កត់ធ្ងន់ដល់ការចាំបាច់ត្រូវវិនិយោគដើម្បីបង្កើតសោភ័ណភាពមិនត្រឹមតែបម្រើឱ្យទីក្រុងត្រាវិញប៉ុណ្ណោះទេ នៅទាំងជាទិដ្ឋភាពរួមរបស់ខេត្តទៀតផង ជាពិសេសនៅតាមបណ្តាច្រកផ្លូវប្រសព្វរវាងបណ្តាកំណាត់ផ្លូវសំខាន់ៗ និងនៅតាមរង្វង់មូល។ ការតុបតែងគប្បីត្រូវបង្កជាលក្ខណៈពិសេសដោយឡែក និងធានាគុណភាពខ្ពស់បំផុត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291758