ចុះហត្ថលេខាលើកម្មវិធីសហការពង្រីកសេដ្ឋកិច្ច-សង្គមរវាងទីក្រុងហូជីមិញ ជាមួយនឹងតំបន់វាលទំនាបទន្លេគឺវឡុង

កាលពីថ្ងៃទី ១១ ខែមីនា ស្ថិតនៅខេត្តបេនត្រែបានប្រព្រឹត្តឡើងសន្និបាតបូកសរុបលទ្ធផលកម្មវិធីសហការពង្រីកសេដ្ឋកិច្ច-សង្គមរវាងទីក្រុងហូជីមិញ ជាមួយនឹងបណ្តាខេត្ត ទីក្រុងចំណុះតំបន់វាលទំនាបទន្លេគឺវឡុង។ អញ្ជើញចូលរួមសន្និបាតមានសមមិត្ត ផាងវ៉ាំងម៉ាយ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ទីក្រុងក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។ ចំណែកខាងខេត្តត្រាវិញ អញ្ជើញចូលរួមកម្មវិធីមានសមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

ក្នុងដំណាក់កាល ២០១៦-២០២២ កម្មវិធីសហការពង្រីកសេដ្ឋកិច្ច-សង្គមរវាងទីក្រុងហូជីមិញ និងបណ្តាខេត្ត ទីក្រុងក្នុងតំបន់វាលទំនាបទន្លេគឺវឡុងទទួលបានលទ្ធផលយ៉ាងសកម្ម ថាមពលរាលដាលយ៉ាងទូលំទូលាយលើវិស័យ៖ វិនិយោគ ជំរុញការវិនិយោគ និងពាណិជ្ជកម្ម កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ វប្បធម៌-ទេសចរណ៍ សុខាភិបាល អប់រំ ព័ត៌មាន និងទូរគមនាគមន៍ បណ្តាសកម្មភាពសុខុមាលភាពសង្គម។

ចំពោះខេត្តត្រាវិញកន្លងហើយ កិច្ចព្រមព្រៀងសហការជាមួយទីក្រុងហូជីមិញបាននាំមកនូវផលប្រយោជន៍ជាច្រើនក្នុងការអភិវឌ្ឍន៍របស់ខេត្ត។ ក្នុងនោះ វិស័យពាណិជ្ជកម្មបានពង្រីកទូលាយជាមួយនឹងការវិនិយោគលើគម្រោងការពាណិជ្ជកម្មជាច្រើនក្នុងតំបន់ដូចជា៖ បណ្តាញផ្សារទំនើប Co.op Mart ផ្សារទំនើប GO ត្រាវិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម Vincom កន្សោមហាងពិភពទូរស័ព្ទ។ល។

ក្រៅពីនោះ ទីក្រុងហូជីមិញនៅទាំងឧបត្ថម្ភ ការជំរុញពាណិជ្ជកម្មប្រើប្រាស់កសិផល និងផលិតផលម្ហូបអាហាររបស់ខេត្តត្រាវិញដូចជា៖ បង្គាក្រៀមវិញគីម ប្រហិតណាមធ្វី ត្រីងៀតឆ្អើរតៀងហាយ។ល។ ក្នុងវិស័យកសិកម្ម មានសកម្មភាពមួយចំនួនត្រូវបានជំរុញ លើកកម្ពស់គុណភាពកសិផលរបស់ខេត្ត អនុវត្តដំណើរការផលិតកម្មកសិកម្មល្អក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងវិស័យទេសចរណ៍ មានសកម្មភាពផ្សព្វផ្សាយជាច្រើនត្រូវបានផ្សព្វផ្សាយដូចជា៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការពង្រីកទេសចរណ៍រវាងទីក្រុងហូជីមិញ ជាមួយនឹងបណ្តាខេត្ត ទីក្រុងក្នុងតំបន់វាលទំនាបទន្លេគឺវឡុង ដំណាក់កាល ២០២០ - ២០២៥។

បច្ចុប្បន្ន ខេត្តត្រាវិញមានតំបន់សេដ្ឋកិច្ចឌិញអាង ០១ កន្លែង និងតំបន់ឧស្សាហកម្ម ០៣ កន្លែង។ ក្នុងនោះតំបន់ឧស្សាហកម្មឡុងឌឹកមានម្ចាស់វិនិយោគដែលមានអត្រាបំពេញចំនួន ១០០% តំបន់ឧស្សាហកម្មកោចៀង មានម្ចាស់វិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កំពុងផ្សព្វផ្សាយអនុវត្តគម្រោង ការតំបន់ឧស្សាហកម្មកូវក្វាង កំពុងស្នើរដ្ឋាភិបាលពិនិត្យផ្តល់គោលការណ៍វិនិយោគ។

ជាមួយនឹងភាពមានព្រៀបរបស់ឆ្នេរសមុទ្រប្រវែង ៦៥ គីឡូម៉ែត្រ និងសំណង់សម្រាប់កប៉ាល់មានចំណុះច្រើនបើកបរចេញចូលទន្លេហូវ ខាងមុខនេះ ខេត្តបញ្ចាក់សេដ្ឋកិច្ចសមុទ្រគឺថាមពល និងជាស្នឹងសម្រាប់ពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ អាស្រ័យហេតុនោះ ខេត្តត្រាវិញស្នើទីក្រុងហូជីមិញឧបត្ថម្ភការកោះហៅវិនិយោគកសាង ធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាតំបន់ ម្តុំឧស្សាហកម្មដែលបានគ្រោងផែនការលើភូមិសាស្រ្តខេត្ត។ កោះហៅវិនិយោគទៅក្នុងតំបន់ទេសចរណ៍សមុទ្របាដុង វិនិយោគពអ្រីកកំពង់ផែសមុទ្រ សេវាកំពង់ផែសមុទ្រ logistic ពិសេសគឺផ្អែកលើភាពមានព្រៀបសម្រាប់កប៉ាល់ដែលមានចំណុះច្រើនបើកបរចេញចូលទន្លេហូវ។

ថ្លែងមយោបល់នៅអង្គសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឡេវ៉ាំងហាំងសំណូមពរ ជំរុញមាំកម្មវិធីសហការផលិតកសិកម្ម រួមចំណែកដោះស្រាយច្រកចេញសម្រាប់កសិផលរបស់ប្រជាជន ប្រមូលផ្តុំពង្រីកឧស្សាហកម្ម ដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់វាលទំនាបទន្លេគឺវឡុង។ ក្រៅពីនោះ ក្នុងវិស័យសុខាភិបាល ខេត្តត្រាវិញបាននឹងកំពុងវិនិយោគបង្កើនកម្រិតមន្ទីរពេទ្យជាច្រើន និងដំណាក់សុខាភិបាលមូលដ្ឋានបានជាត្រូវការការឧបត្ថម្ភពីផ្នែកសុខាភិបាលរបស់ទីក្រុងហូជីមិញឧបត្ថម្ភផ្ទេរជូនបច្ចេកទេសជំនាញជម្រៅ និងបណ្តុះបណ្តាលប្រភពធនធានគុណភាពខ្ពស់សម្រាប់ខេត្ត ដើម្បីឆ្លើយតប តម្រូវការពិនិត្យ និងព្យាបាលជំងឺក្នុងតំបន់ រួមចំណែកកាត់បន្ថយបន្ទុកថ្នាក់លើ ក្នុងនោះមានទីក្រុងហូជីមិញជាដើម។

ដើម្បីពង្រីកល្អជាទៀតពីសក្តានុពលរបស់សង្ខាងក្នុងការរួមចំណែកលើកកម្ពស់ការពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាននីមួយៗ និងតំបន់វាលទំនាបទន្លេគឺវឡុង។ នៅក្នុងអង្គសន្និបាតនេះ ទីក្រុងហូជីមិញ និងបណ្តាខេត្ត ទីក្រុងក្នុងតំបន់វាលទំនាបទន្លេគឺវឡុង បានចុះហត្ថលេខាលើអនុស្សរណៈ កិច្ចព្រមព្រៀងលើ ក្រុមសំខាន់ៗចំនួន៦នៃខ្លឹមសារសហការចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ក្នុងនោះ ប្រមូលផ្តុំទៅលើបណ្តាវិស័យ៖ ពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពង្រីកទេសចរណ៍ តភ្ជាប់ការផ្គត់ផ្គង់ - តម្រូវការ ជំរុញការវិនិយោគ - ពាណិជ្ជកម្ម; កិច្ចសហការក្នុងការសម្របសម្រួលអាកាសធាតុប្រែប្រួល ពង្រីកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថល ពង្រីកវិស័យអប់រំ សុខាភិបាល ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។

ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញនឹងសហការទ្វេភាគីជាមួយខេត្តត្រាវិញលើសកម្មភាពដូចជា៖ ឧបត្ថម្ភកោះហៅវិនិយោគកសាង ធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ម្តុំឧស្សាហកម្មដែលបានគ្រោងផែនការលើភូមិសាស្រ្តខេត្ត។ កោះហៅវិនិយោគពង្រីកកំពង់ផែសមុទ្រ logistic ពិសេសគឺនៅតំបន់សេដ្ឋកិច្ចឌិញអាង វិនិយោគកសាងរោងចក្រកែច្នៃផលិតផលកសិកម្ម ជលផល និងគ្រឿងសមុទ្រសម្រាប់នីហរ័ណ និងវិនិយោគនៅតំបន់ទេសចរណ៍សមុទ្របាដុង៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 9
  • ថ្ងៃនេ: 784
  • ក្នុងសប្តាហ៍: 8,059
  • ទាំងអស់: 986,038