សន្និបាតជួបជុំកម្មាភិបាលគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត
កាលពីរសៀលថ្ងៃទី២០ ខែមីនា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញចាត់តាំងសន្និបាតជួបជុំកម្មាភិបាលគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥ និងអាណត្តិកាល ២០២៥-២០៣០។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងបណ្តាអនុលេខាបក្សខេត្តរួមធ្វើអធិបតីអង្គសន្និបាត។

យោងតាមគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត លទ្ធផលពិនិត្យឡើងវិញ បំពេញបន្ថែមគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិកាល២០២០-២០២៥ សរុបចំនួនកម្មាភិបាលគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្តរួមមាន៦៥រូប, គ្រោងផែនការគណៈអចិន្ត្រៃយ៍បក្ខភាគខេត្តរួមមាន១១រូប និងគ្រោងផែនការបណ្តាមុខដំណែងថ្នាក់ដឹកនាំស្នូលរួមមាន៖ មុខដំណែងលេខាបក្សខេត្ត៣រូប, មុខដំណែងអនុលេខាបក្សខេត្ត៥រូប, មុខដំណែងប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត២រូប, មុខដំណែងប្រធានគណៈកម្មាធិការប្រជាជនខេត្ត២រូប, មុខដំណែងប្រធានក្រុមប្រតិភូដំណាងរដ្ឋសភាខេត្ត១រូប និងបណ្តាមុខដំណែងអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត, មុខដំណែងអនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត។ ក៏យោងតាមគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត បន្ទាប់ពីអនុវត្តដំណើរការ លទ្ធផលកម្មាភិបាលបានគ្រោងផែនការ អាណត្តិកាល២០២៥-២០៣០ សរុបចំនួន៦៧រូប ក្នុងនោះមាន៤៥រូប គ្រោងផែនការអាណត្តិកាល ២០២០-២០២៥ នៅគ្រប់សម្បទា លក្ខណៈផ្ទេរមក។

ថ្លែងយោបល់ជូនពរនៅពិធីជួបជុំនេះ លេខាបក្សខេត្ត ង៉ូជីកឿង បានសង្កត់ធ្ងន់ថា លទ្ធផលគ្រោងផែនការកម្មាភិបាលលើកនេះគឺមានសារៈសំខាន់ណាស់ក្នុងការរៀបចំធនធានមនុស្សសម្រាប់មហាសន្និបាតបក្ខភាគខេត្តអាណត្តិ ២០២៥ - ២០៣០ និងធានាបានភាពស្នងយូរអង្វែង ទន្ទឹមនឹងនោះកសាងកងជួរកម្មាភិបាលមានគ្រប់លក្ខណៈសម្បត្តិ សមត្ថភាពដើម្បីបម្រើតម្រូវការនៃការអភិវឌ្ឍន៍ និងចូលរួមសមាហរណកម្ម។

លេខាធិការបក្សខេត្តបានមានប្រសាសន៍ថា នេះគ្រាន់តែជាការងារគ្រោងផែនការប៉ុណ្ណោះ ជំហានដំបូងកំណត់ត្រា ស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងបស់បណ្តាសមមិត្ត។ អាស្រ័យហេតុនេះ ដើម្បីឲ្យការងារគ្រោងផែនការនេះបានអនុវត្ត ដំណើរការប្រកបដោយប្រសិទ្ធភាព ពិសេសគឺបណ្តាសមមិត្តដែលបានគ្រោងទុក ពិតជាអាចក្លាយជាកក្តាឆ្នើមក្នុងកងជួរកម្មាភិបាលដឹកនាំ គ្រប់គ្រងថ្នាក់ខេត្ត។ លេខាបក្សខេត្តបានស្នើថា៖ សមមិត្តត្រូវមានការយល់ដឹងថា នេះជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងការទទួលខុសត្រូវចំពោះបក្ខភាគ អង្គភាព មូលដ្ឋាន និងប្រជាជន សមមិត្តម្នាក់ៗត្រូវខិតខំជានិច្ច លត់ដំជាងនេះទៀត ពិសេសគឺលត់ដំពីឫទ្ធាននុភាពនយោបាយ គុណសម្បត្តិ សីលធម៌ របៀបរស់នៅបែបបដិវត្តន៍ គំរូ ឈានមុខក្នុងការងារ សកម្មរៀនសូត្រលើកកំពស់កម្រិត សមត្ថភាព ដើម្បីសម្រេចឆ្នើមនូវតួនាទី ភារកិច្ចបានប្រគល់។

ស្របឱកាសនេះ លេខាបក្សខេត្តស្នើគណៈកម្មាធិការរៀបចំនៃគណៈកម្មាធិការបក្សខេត្ត ម្ចាស់ការសហការជាមួយនឹងស្ថាប័នសេនាធិការ ជំនួយការដល់គណៈកម្មាធិការបក្សខេត្ត គណៈអភិបាលកិច្ចការបក្ស សម្ព័ន្ធបក្ស និងគណៈកម្មាធិការបក្សមូលដ្ឋាន មានភារកិច្ចសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចង្អុលការអនុវត្តល្អការងារបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល ហើយការបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាលត្រូវភ្ជាប់ជាមួយនឹងក្រោងផែនការកម្មាភិបាល និងបណ្តុះបណ្តាលទៅតាមមុខតំណែងជាក់ស្តែង។ ស្នើគណៈប្រជាចលនា រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម ត្រូវពង្រីកល្អតួនាទីត្រួតពិនិត្យជាប្រចាំចំពោះការលត់ដំសីលធម៌ និងរបៀបរស់នៅរបស់អ្នកជាប្រមុខ កម្មាភិបាលស្នូល និងកម្មាភិបាល បក្ខជនស្ថិតក្នុងក្របខ័ណ្ឌត្រួតពិនិត្យ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291647