23/03/2023
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសន្ទនាជាមួយយុវជនវៀតណាម
កាលពីព្រឹកថ្ងៃទី២២ ខែមីនា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ធ្វើអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់កិច្ចសន្ទនាជាមួយយុវជនឆ្នាំ ២០២៣ ដោយមានប្រធានបទ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័៤.០”។
អញ្ជើញចូលរួមនៅមណ្ឌលបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងបណ្តាមន្ទីរ ស្ថាប័នខេត្តមានជាប់ទាក់ទិន តំណាងសមាគមសហព័ន្ធយុវជន សមាគមនិស្សិតថ្នាក់ខេត្ត និងតំណាងយុវជន។
អញ្ជើញថ្លែងសុន្ទរកថាបើកអង្គសន្និបាត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផាមធីថាញ់ត្រា បានឲ្យដឹងថា៖ នេះជាវេទិកាសំខាន់ មានអត្ថន័យសម្រាប់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្ទៀងស្តាប់ ចែករំលែកគោលបំណងសមស្របរបស់យុវជនលើម៌ាគាកសាងខ្ល័ន បង្កើតអាជីព មហិច្ឆិតាឈានឡើងធ្វើម្ចាស់បច្ចេកវិទ្យាដើម្បីកសាងប្រទេសជាតិ។ ទន្ទឹមនឹងនោះ សំដែងនូវមនោសញ្ចេតនា ទទួលខុសត្រូវ និងការយកចិត្តទុកដាក់ជ្រាលជ្រៅរបស់បក្ស រដ្ឋ និងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្ទល់ជាមួយយុវជន ដើម្បីអភិវឌ្ឍន៍យុវជន។
នៅក្នុងកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រី ផាមមិញជិញ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាបានផ្ទៀងស្តាប់ និងបំភ្លឺបញ្ហាចម្ងាល់ជាច្រើនរបស់យុវជន ដោយផ្តោតលើក្រុមបញ្ហាចំនួនបីនោះគឺ៖ ការអប់រំ និងបណ្តុះបណ្តាល ដើម្បីគោលដៅកសាង និងអភិវឌ្ឍន៍ធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការតម្រូវការនៃយុគសម័យ ៤.០; លត់ដំរាងកាយ លើកកំពស់ជីវភាពរស់នៅវប្បធម៌ ស្មារតីសម្រាប់យុវជន; បង្កើតបរិយាកាសសម្រាប់យុវជនបង្កើតអាជីព ចាប់ផ្តើមអាជីវកម្ម និងមានភាពច្នៃប្រឌិត។
ថ្លែងមតិក្នុងកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានវាយតម្លៃខ្ពស់ចំពោះកិច្ចជួបជុំថ្ងៃនេះ នេះជាការសន្ទនាដ៏មានអត្ថន័យ យុវជនមានសំណួរដោយស្មោះស្ម័គ្រ និងទទួលខុសត្រូវ បណ្តារដ្ឋមន្ត្រីក៏ចែករំលែក ឆ្លើយនូវកង្វល់ និងលើកឡើងដំណោះស្រាយ ដើម្បីទទួលបានការងារកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានឲ្យដឹង បក្សនិងរដ្ឋយើងតែងតែវាយតម្លៃខ្ពស់នូវតួនាទី ទីតាំង សារៈសំខាន់របស់យុវជនក្នុងការកសាង ការពារមាតុប្រទេស បក្សនិងរដ្ឋតែងតែមានការទទួលខុសត្រូវជាមួយយុវជន ផ្ទៀងស្តាប់ផង ចែករំលែកផង និងមានការយល់ដឹងផង លើកទឹកចិត្តចំពោះការបរិច្ចាគមិននឿយហត់របស់យុវជនជូនប្រទេសជាតិ ជនជាតិ។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលមានគោលបំណង យុវជនវៀតណាមជាអ្នកឈានមុខក្នុងការសិក្សា លត់ដំ លើកកំពស់ចំណេះដឹង ភាពក្លាហាន និងឆន្ទៈក្នុងជីវភាពរស់នៅក៏ដូចជាក្នុងការងារ។ ឈានមុខក្នុងពលកម្ម ផលិតកម្ម អាជីវកម្ម មានការផ្លាស់ថ្មីក្នុងការច្នៃប្រឌិតក្នុងយុគសម័យឧស្សាហកម្ម៤.០។ ឈានមុខក្នុងបុព្វហេតុការពាររឹងមាំឯករាជ្យជាតិ និងសង្គមនិយម ការពាររឹងមាំអធិបតេយ្យភាពមុទ្រ និងកោះនៅគ្រប់កាលៈទេសៈ។ ឈានមុខក្នុងការបង្ការ ប្រឆាំងអំពើអសកម្ម អំពើពុករលួយ។ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹង កម្លាំងជាអមិត្ត អង្គការដែលមានប្រតិកម្ម ការបំភ្លៃ បង្ខូចកេរ្តិ៍ឈ្មោះ បង្កាច់បង្ខូចរបប និងបង្កាច់បង្ខូចស្នាដៃបដិវត្តន៍របស់ប្រទេសយើង៕