ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំនហាំង អញ្ជើញទៅចូលរួមពិធីបូកសរុបកិច្ចសន្យាប្រឡងប្រណាំងនៅខេត្តដុងថាប
កាលពីព្រឹកថ្ងៃទី១៨ ខែមេសា សមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅចូលរួមនិងថ្លែងយោបល់នៅអង្គសន្និបាតបូកសរុបកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ២០២២ និងកសាងទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ២០២៣ នៃប្តុំប្រឡងប្រណាំងបណ្តាខេត្តតីណាមបូ។ អង្គសន្និបាតបានចាត់តាំងឡើងនៅខេត្តដុងថាប និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមជ្ឈិម ព្រមទាំងថ្នាក់ដឹកនាំបណ្តាខេត្តតីណាមបូ។

ចូលរួមថ្លែងយោបល់នៅអង្គសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានសង្កត់ធ្ងន់ថា៖ ការផ្សព្វផ្សាយអនុវត្តល្អរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិបានរួមចំណែកបង្កើតបានសញ្ញាលេចធ្លោចំនួន១០ របស់ខេត្តត្រាវិញក្នុងឆ្នាំ២០២២ ដូចជា៖ សន្តិសុខសតិអារម្មណ៍ នយោបាយបានធានាលំនឹង សុវត្ថិភាព, ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមានត្រូវបានពង្រឹង។ រៀបចំសកម្មភាពជាក់ស្តែងជាច្រើនក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបទហូជីមិញ; អបអរសាទរខួបលើកទី៣០ឆ្នាំនៃការបង្កើតខេត្តឡើងវិញ និងទទួលគ្រឿងឥសរិយយសពលកម្មថ្នាក់ទី១; រៀបចំដោយជោគជ័យនូវសកម្មភាពចាប់ផ្តើមអាជីវកម្មជាច្រើនតភ្ជាប់នឹងការបង្វែប្តូរឌីជីថល កំណើនសេដ្ឋកិច្ចងើបឡើងវិញ និងការរំពឹងទុក៖ ២៨/៣០ភាគកម្រិតពង្រីកសេដ្ឋកិច្ច-សង្គមសម្រេចនិងសម្រេចលើស មានភាគកម្រិតមួយចំនួនលេចធ្លោដូចជា៖ ល្បឿនកំណើន GRDP កើន២៦០% ប្រមូលថវិកាសម្រចបាន១០៦% អត្រាកាត់បន្ថយក្រសម្រេចជាង១០៨% ដោះស្រាយការងារធ្វើសម្រេចបាន១១០% ពង្រីកសហគ្រាសសម្រេចបានជាង១០៣%។ ក្នុងឆ្នាំខេត្តចាត់តាំងសម្រេចជោគជ័យមហាសន្និបាតកីឡាអប់រំកាយលើកទី៧, មានអត្រា ធានារ៉ាប់រងសុខភាពលើសពីភាគកម្រិតសេចក្តីសម្រេចចិត្ត។ បណ្តាសកម្មភាពកិច្ចការបរទេសត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងកសាងជនបទថ្មីទទួលបានលទ្ធផលវិជ្ជមាន។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសមមិត្តឡេវ៉ាំងហាំង បានឲ្យដឹងថា៖  ជាមួយនឹងការប្តេជ្ញាចិត្តកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥, ដើមឆ្នាំ ២០២៣ គណៈកម្មាធិការប្រជាជនខេត្តនឹងបន្តបំផុសដល់បណ្តាផ្នែក បណ្តាថ្នាក់ផ្សព្វផ្សាយអនុវត្តចលនា «ត្រាវិញរួមជាមួយនឹងទូទាំងប្រទេស រួមកម្លាំងកសាងជនបទថ្មី” ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ជាពិសេសក្នុងឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ ផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍។

របាយការណ៍មុននោះបានឲ្យដឹង ក្នុងឆ្នាំ២០២២ ទោះបីនៅក្នុងលក្ខណៈមានការជួបលំបាកច្រើនក៏ដោយ ប៉ុន្តែបណ្តាសមាជិកក្នុងប្តុំតីណាមបូបានចង្អុល បញ្ជារការយ៉ាងហ្មឹងម៉ាត់ ដោយទទួលបានលទ្ធផលសំខាន់ៗជាច្រើនដូចជា៖ ល្បឿនកំណើនសេដ្ឋកិច្ចទូទាំងប្តុំកើន៨,២១% សម្រេចជាង១៣៩%ផែនការ ខ្ពស់បំផុតតាំងពីច្រើនឆ្នាំមកនេះ ចំណូលថវិការសរុបរបស់បណ្តាម្តុំប្រឡងប្រណាំងសម្រេចបានជាង១១៦%ប្រៀបធៀបជាមួយផែនការ។ បង្វែប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវចំទិសដៅ សរុបទុនវិនិយោគនៃសង្គមទាំងមូលសម្រេចជាង១០៥%ផែនការ អត្រាសាលារៀននិងស្ថានីយ៍សុខាភិបាលសម្រេចលក្ខឋានជាតិសម្រេច១០%ផែនការ, អត្រាកាត់បន្ថយក្រនិងដោះស្រាយការងារធ្វើនៅខេត្តមួយចំនួនសម្រេចនិងសម្រេចលើសផែនការដាក់ចេញ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តបណ្តាខេត្តបានរក្សាខ្ជាប់ខ្ជួន។

យោងតាមលទ្ធផលឲ្យពិន្ទុប្រឡងប្រណាំងនៃម្តុំតីណាមបូឆ្នាំ ២០២២ ត្រាវិញជាប់ចំណាត់ថ្នាក់លេខ ២ បើធៀបនឹងខេត្តផ្សេងទៀតក្នុងតំបន់ ដោយទទួលបានពិន្ទុសរុប ៩៦៩.៨៦។

នៅក្នុងសន្និបាត ១២ខេត្តតីណាមបូ បានឯកភាពជ្រើសរើសខេត្តសុខត្រាំងជាម្តុំប្រធាននៃម្តុំប្រឡងប្រណាំងក្នុងឆ្នាំ ២០២៣; ខេត្តឡុងអាន និង បេនត្រែគឺជាអនុប្រធានប្តុំ និងបានចុះហត្ថលេខាលើកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ២០២៣៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766