ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅបូជនីយដ្ឋានអ៊ំ និងបូជនីយដ្ឋានវីរយុទ្ធជនពលីខេត្ត
អំណរអនុស្សាវរីយ៍ឆ្នាំទី ៤៨ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥- ៣០ ខែមេសា ឆ្នាំ ២០២៣)។ កាលពីថ្ងៃទី ២៨ ខែមេសា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានបង្កើតក្រុមប្រតិភូការងារអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅបូជនីយដ្ឋានរបស់អ៊ំ និងរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅបូជនីយដ្ឋានយុទ្ធជនពលីខេត្ត។

ក្រុមប្រតិភូការងារដឹកនាំអាស្រ័យដោយសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត រួមជាមួយនឹងបណ្តាសមមិត្ត គឹមង៉ុថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត យឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជន និងបណ្តាសមមិត្តសមាជិកអចិន្ត្រៃយ៍បក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។

ស្ថិតនៅនឹងបូជនីយដ្ឋាន ថ្នាក់ដឹកនាំខេត្តត្រាវិញបានដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធ និងសំដែងនូវការដឹងគុណចំពោះលោកប្រធានហូជីមិញ និងបណ្តាវីរយុទ្ធជនពលីដែលបានបរិច្ចាគឆាកជីវិតរបស់ខ្លួនដើម្បីបុព្វហេតុបដិវត្តន៍៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291719