ខេត្តមានបន្ថែម៩ឃុំជនបទថ្មីលើកកម្ពស់ និង២ឃុំជនបទថ្មីគំរូខ្នាត
កាលពីថ្ងៃទី២៩ ខែឧសភា ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានចុះហត្ថលេខាលើ សេចក្តីសម្រេចទទួលស្គាល់ឃុំជនបទថ្មីចំនួន ០៩ ឃុំ និងឃុំជនបទថ្មីគំរូខ្នាតចំនួន០២ ឆ្នាំ ២០២២ (ដំណាក់កាល២០២១ -២០២៥)។ 

ឃុំចំនួន០៩បានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់លើកនេះនោះគឺ៖ ហឹងមី ហ្វាមិញ លឿងហ្វាអា(ស្រុកចូវថាញ់) ទ្រឿងឡុងហ្វា ឡុងហឺវ(ទីផ្សាររួមខេត្តយ្វៀងហាយ) ហ្វាតឹង ចូវដៀង(ស្រុកកូវកែ) មីកឹម ភឿងថាញ់(ស្រុកកាងឡុង)។ ឃុំអាងទ្រឿង(ស្រុកកាងឡុង) បានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីគំរូខ្នាតពីអប់រំ និងឃុំអានភូតឹង(ស្រុកកូវកែ) សម្រេចលក្ខឋានជនបទថ្មីគំរូខ្នាតពី ទិដ្ឋភាពបរិស្ថានឆ្នាំ២០២២។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរដល់គណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិនិងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌នៃបណ្តាស្រុក ឃុំគប្បីភារកិច្ចបន្តរក្សានិងលើកកម្ពស់គុណភាពបណ្តាលក្ខឋានឃុំជនបទថ្មីលើកកម្ពស់។ ខិតខំប្រឹងប្រែងកសាងឃុំជនបទថ្មីគំរូខ្នាតក្នុងរយៈពេលខាងមុខ។ ចំពោះឃុំអានទ្រឿង និងអានភូតឹង គណៈចង្អុលការឃុំមានការទទួលខុសត្រូវបន្តរក្សានិងលើកកម្ពស់គុណភាពឃុំជនបទថ្មីគំរូខ្នាតនារយៈពេលខាងមុខ។

គិតមកដល់ពេលនេះ ខេត្តមាន /៩ស្រុកជនបទថ្មី ឃុំ ១០០%សម្រេចលក្ខឋានជនបទថ្មី ឃុំចំនួន៣៨ សម្រេចលក្ខឋានជនបទថ្មី លើកកម្ពស់

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756