ស្ថានភាពអនុវត្តគោលនយោបាយក្នុងតំបន់ជនរួមជាតិខ្មែរ
ក្នុង ០៦ ខែដើមឆ្នាំ ២០២២ ខេត្តផ្សព្វផ្សាយភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមស្ថិតក្នុងលក្ខណៈលំបាក សាកល្បងជាច្រើន ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញបណ្តាលឱ្យជះឥទ្ធិពលលើផ្នែក វិស័យជាច្រើន និងជីវភាពរបស់ប្រជាជន ពិសេសគឺក្នុងតំបន់ជនរួមជាតិខ្មែរ។ 

ប៉ុន្តែដោយបានការយកចិត្តទុកដាក់ ចង្អុលការរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត ការបញ្ជាការរបស់គណៈកម្មាធិការប្រជាជនខេត្តបានញ៉ាំងឱ្យវិស័យសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិខ្មែរមានភាពវិវឌ្ឈន៍ ជីវភាពបន្តនឹងបានលើកកម្ពស់ សន្តិសុខសណ្តាប់ធ្នាប់នយោបាយ សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិខ្មែរបានលំនឹង។

អំពីវិស័យអប់រំ-បណ្តុះបណ្តាលក្នុងតំបន់ជនរួមជាតិខ្មែរបន្តតែងបានយកចិត្តទុកដាក់ជាពិសេស និងអនុវត្តល្អ មូលដ្ឋានសម្ភារនៅតាមបណ្តាសាលាជនជាតិអន្តេវាសិក សាលារៀនក្នុងតំបន់ជនរួមជាតិខ្មែរតែងបានយកចិត្តទុកដាក់កសាងថ្មី។ ឧបត្ថម្ភរបបគោលនយោបាយដល់សិស្សតាមរៀនសាលាជនជាតិអន្តេវាសិកចំនួន ២.៦៤១ សិស្សចំណាយប្រាក់ទំនុកបម្រុងគ្រូបង្រៀនអក្សរសាស្ត្រខ្មែរចំនួន ១៦៩ រូប។ ឧបត្ថម្ភឱ្យការចាត់តាំងពិធីប្រឡងថ្នាក់ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ នៅនឹង ២១ វត្តខ្មែរ ឧបត្ថម្ភប្រាក់ចំនួន ១៨០ លានដុងសម្រាប់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចាត់តាំងពិធីប្រឡង ចាត់តាំងបើកបវេសនកាលបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សាថ្មីជូនសមណសិស្ស-សិស្សជិត ៣.០០០ អង្គ-រូប។ បណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលកម្មជនជាតិខ្មែរបាន ៤.០៥៦ នាក់ បញ្ជូនពលកម្មទៅធ្វើការមានពេលកំណត់នៅក្រៅប្រទេសបាន ៩១ នាក់។

គិតមកដល់សព្វថ្ងៃនេះទូទាំងខេត្តមានជនរួមជាតិខ្មែរចំនួន ២០០.៩៨១ នាក់ចូលរួមគាំពារសុខភិបាល។ ក្នុង ០៦ ខែដើមឆ្នាំកសាងសម្រេច និងទទួលស្គាល់បាន ០៥ ឃុំតំបន់ខ្មែរសម្រេចលក្ខឋានជនបទថ្មីរួមមានឃុំថាញ់ហ្វាស៊ើង ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង ស្រុកកូវង៉ាង ឃុំដូងចូវ ស្រុកយ្វៀងហាយ បង្កើនចំនួនមកទល់ពេលទូទាំងខេត្តមាន ៥៦/៥៩ ឃុំតំបន់ជនរួមជាតិខ្មែរអនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ ដោយបានមជ្ឈិមឧបត្ថម្ភប្រាក់ ៤១,៩១៧ ពាន់លានដុងអនុវត្តគម្រោងការកសាងសម្រេចសំណង់មូលដ្ឋានឈាបនដ្ឋានជូនជនរួមជាតិខ្មែររបស់ស្រុកទីវកឹង។ អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ០៤/២០២១/HĐNDចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តបានឧបត្ថម្ភកែប្រែលំនៅឋានជូនគ្រួសារជនរួមជាតិខ្មែរបាន ៣២២ គ្រួ (ក្នុងនោះគ្រួសារក្រីក្រចំនួន ២២៩ គ្រួសារជិតក្រចំនួន ៩៣ គ្រួ) សម្រេច ១០០% នៃផែនការទុនបែងចែក។ ចាត់តាំងសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានប្រជាប្រិយភាពបាន ៤៥៦ លើកនាក់ ជាមួយនឹងទឹកប្រាក់ ២៣៨ លានដុង។ ចាត់តាំងហ្វឹកហាត់ បំពាក់បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយភាពក្នុងតំបន់ខ្មែរបាន ៤០៩ នាក់ជាមួយនឹងថវិកា ១១៩ លានដុង។ បង្កើនការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានឧបត្ថម្ភជនរួមជាតិពង្រីកសេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០១៩-២០២៥ គិតមកដល់ពេលនេះកំពុងអនុវត្តសំណង់ទី ១ កសាងព័ត៌មានទិន្នន័យការងារជនជាតិខេត្តត្រាវិញ។

 

យោងតាមលទ្ធផលត្រួតពិនិត្យគ្រួសារក្រីក្រឡើងវិញ ក្នុងទូទាំងខេត្តនៅមានគ្រួសារក្រីក្រពហុសណ្ឋានចំនួន ១០.២០៧ គ្រួ ក្នុងនោះគ្រួសារក្រីក្រជនជាតិខ្មែរចំនួន ៦.៤៨៣ គ្រួ គ្រួសារជិតក្រ ៨.៩៩៧ គ្រួ លទ្ធផលបញ្ជាក់គ្រួសារដែលមានកម្រិតជីវភាពមធ្យមចំនួន ១១៦.៤៥១គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរចំនួន ៣៧.៤២៩ គ្រួ គ្រួសារមានប្រភពធូរធារចំនួន ១២៦.០៨៤ គ្រួ  ក្នុងនោះគ្រួសារជនរួមជាតិខ្មែរចំនួន ៣១.៣៣៨ គ្រួ គ្រួសារមានជីវភាពមានស្តុកស្តម្ភចំនួន ១១.១០០ គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរចំនួន ១.៦៨៣ គ្រួ៕ រតនា

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291817