សហករណ៍កសិកម្មញ៉ឹកលិញ៖ពង្រីកទម្រង់ដាំអ៊ាស៊ីមបូជីញ
បច្ចុប្បន្ននេះ បណ្ដាផលិតផលអ៊ាស៊ីមបូជីញបានអតិថិជនភាគច្រើនពេញចិត្ត ដោយ សារមានគុណប្រយោជន៍ល្អដល់សុខភាព។ ដោយបានឃើញផលប្រយោជន៍នៃការដាំអ៊ាស៊ីមបូជីញ ដូច្នេះផ្ដើមពីផ្ទៃដីចំនួន ០,៣ ហិកតាដំបូង មកទល់ពេលនេះសហករណ៍ញ៉ឹកលិញ ឃុំញីទ្រឿង ស្រុកកូវង៉ាងបានពង្រីកផ្ទៃដីដាំមើមអ៊ាស៊ីមបូជីញថែមបាន ០,២ ហិកតាទៀត។ អ្នកស្រីផាមធី្វលិញ នាយិកាសហករណ៍កសិកម្មញ៉ឹកលិញបានចែករំលែកដូច្នោះ។

លោកស្រី  ផាមធី្វលិញ (ខាងឆ្វេង) កំពុងណែនាំអំពីដើមយិនស៊ិននិងស្លឹកយិនស៊ិនបានសហករណ៍កែច្នៃ

សហករណ៍កសិកម្មញ៉ឹកលិញបានបង្កើតឡើង និងធ្វើសកម្មភាពចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានសមាជិក ៣៩ នាក់ ក្នុងនោះមានសមាជិក ១០ នាក់ជាជនជាតិខ្មែរ។ សហករណ៍ជំនាញក្នុងការផលិតបន្លែ។ នៅឆ្នាំ ២០២០-២០២១ សហករណ៍បានគួបផ្សំការផលិតបន្លែប្រពៃណីជាមួយការដាំដុះ និងផលិតដើមឱសថមានតម្លៃ (មើមអ៊ាស៊ីមបូជីញ) តាមទិសដៅ (ដាំ-ច្នៃ-ផលិតផល) សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ។

ចូលរួមសហករណ៍តាំងពីថ្ងៃដែលទើបបង្កើតឡើង លោកមាគាងយឺ នៅភូមិផ្នោរលើ (បេ) ឃុំញីទ្រឿងដោយបានឃើញផលប្រយោជន៍ក្នុងការផ្គត់ផ្គង់គ្រាប់ពូជដែលមានគុណភាព ប៉ុន្តែតម្លៃទាប និងស្វែងរកទីផ្សារលក់ផលិតផលងាយស្រួល។ ហើយ លោកមាក៏បានចូលរួមវគ្គហ្វឹកហាត់ និងបានកម្មាភិបាលបច្ចេកទេសណែនាំឲ្យបង្វែងដីស្រែចំនួន ០,៣ ហិកតាមកដាំដំណាំដូចជា៖ ម្រះ ត្រសក់ ពោតពូជនាំមកទិន្នផល និងលទ្ធផលសេដ្ឋកិច្ចខ្ពស់ជូនគ្រួសារ។ បច្ចុប្បន្ននេះ សហករណ៍កំពុងសាកល្បងទម្រង់ដាំមើមអ៊ាស៊ីមបូជីញ ជាទម្រង់ថ្មីនៅលើផ្ទៃដីថ្មី ប៉ុន្តែគាត់ជឿជាក់ និងរួមបំពេញដើមទុនចំនួន ២០ លានដុងដើម្បីអនុវត្តទម្រង់នេះដែរ។

អ្នកស្រីផាមធី្វលិញបានឲ្យដឹងបន្ថែមថា៖ ការផលិតមើមអ៊ាស៊ីមបូជីញរដូវដំបូង (ឆ្នាំ ២០២០ - ២០២១) បានសហករណ៍អនុវត្តលើផ្ទៃដី ០,៣ ហិកតា។  ចាប់ពីដាំដល់ ប្រមូលផលប្រមាណ ១០ ខែ ទិន្នផល (មើម) ក្នុងមួយហិកតាមធ្យមសម្រេចបានពី ០៥ - ០៦ តោន។  មើមអ៊ាស៊ីមបានសហករណ៍ប្រមូលទិញផ្ទាល់ជាមួយតម្លៃ ១០០.០០០ ដុងក្នុងមួយគីឡូក្រាម និងស្លឹកអ៊ាស៊ីមបានប្រមូលទិញជាមួយតម្លៃ ២០.០០០ដុងក្នុងមួយគីឡូក្រាម។  ម់មអ៊ាស៊ីមដាំបានពី ៩-១០ ខែនឹងបានប្រមូលផល។  គិតជាមធ្យមក្នុង ០,១ ហិកតាប្រមូលផលស្លឹកបានពី ១០០-១១០ គីឡូក្រាមក្នុងមួយខែ។  ឆ្នាំ ២០២២ នេះ សហករណ៍កំពុងតភ្ជាប់ និងឧបត្ថម្ភមាមីងកសិករក្នុងឃុំឱ្យដាំមើមអ៊ាស៊ីមធ្វើជាប្រភពវត្ថុធាតុដើមបានប្រហែល ០,៥ ហិកតា។  តម្លៃសេដ្ឋកិច្ចនៃដើមឱសថនេះខ្ពស់ណាស់ ហើយសមស្របនឹងតំបន់ដីខ្សាច់ ដីផ្នោរ។  ដោយសារសហករណ៍អភិវឌ្ឍដោយកម្លាំងរបស់ខ្លួន ម៉្លោះហើយកំពុងជួបនឹងការលំបាកច្រើន នេះគឺជាដើមឱសថថ្មី ដូច្នេះសមាជិកសហករណ៍ និងមាមីងកសិករមានការក្រែងរអែង។  បច្ចុប្បន្ននេះ ទម្រង់ដាំដើមឱសថ (មើមអ៊ាស៊ីមបូជីញ) បានមាមីងកសិករទទួលយកជាបណ្តើរៗ ដើម្បីចូលរួមជាមួយសហករណ៍។ 

មើមយិនស៊ិនបូជីញបានសហករណ៍ញ៉ឹកលិញប្រមូលផល។

បច្ចុប្បន្ននេះ មើមអ៊ាស៊ីមបូជីញរបស់សហករណ៍ញ៉ឹកលិញបានប្រើប្រាស់សម្រាប់ច្នៃជាផលិតផលសម្បូរបែបមុនពេលដាក់លក់នៅលើទីផ្សារដូចជា៖ មើមមើមអ៊ាស៊ីមស្រស់ ឬស្ងួតបានប្រើប្រាស់សម្រាប់ធ្វើជាតែពិសាប្រចាំថ្ងៃ  យកត្រាំស្រា និងយកធ្វើជាអាហារ។ល។ មានគុណប្រយោជន៍បំប៉នសុខភាព។

ដើម្បីបង្កើនលទ្ធផលសេដ្ឋកិច្ចពីមើមអ៊ាស៊ីមបូជីញ នៅឆ្នាំ ២០២០ សហករណ៍កសិកម្មញ៉ឹកលិញ ប្រមូលទិញវត្ថុធាតុដើមពីកសិករមកសម្រាប់ត្រាំស្រា  ឬផ្គត់ផ្គង់មើម អ៊ាស៊ីមស្រស់ដល់អតិថិជនសម្រាប់ច្នៃតាមតម្រូវការ។  ដល់ឆ្នាំ ២០២១ សហករណ៍បានកសាងរោងច្នៃមានទំហំផ្ទៃ ៥០ ម៉ែត្រក្រឡា ដោយសមាជិកឱ្យខ្ចីដីដើម្បីផលិតផលិតផលតែមើមអ៊ាស៊ីម(ប្រអប់ក្រដាស) និងតែមើមអ៊ាស៊ីមថង់ប្លាស្ទិក  លើកក្រោយនឹងមានបំណងផលិតភេសជ្ជៈមើមអ៊ាស៊ីមស្រស់ពីដើមមើមអ៊ាស៊ីមបូជីញ។  ដោយសារដើមទុនវិនិយោគខ្ពស់ (ជិត ១២០ លានដុង) ដើម្បីសម្រេចនីតិវិធីផលិត (បញ្ចូលកញ្ចប់ ធ្វើឲ្យស្ងួត។ល។) នៅចំពោះមុខ សហករណ៍ផលិតដោយសិប្បកម្ម និងវិនិយោគគ្រឿងឧបករណ៍ និងគ្រឿងចក្រតាមសមត្ថភាពដើមទុនរបស់សហករណ៍៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291822