តំបន់ជនរួមជាតិខ្មែររីកចម្រើនអាស្រ័យកម្មវិធីពង្រីកសេដ្ឋកិច្ច
ក្នុងស្រុកកូវង៉ាងមាន ០៨ ឃុំលំបាកខ្លាំង មានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ អាស្រ័យផ្សព្វផ្សាយគោលនយោបាយស្ដីពីជនជាតិ និង កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីបានទាន់ពេល និងមានប្រសិទ្ធភាព បានជំរុញឲ្យសេដ្ឋកិច្ចរបស់មាមីងខ្មែរបានរីកចម្រើនជាលំដាប់។

អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ច ស្រុកបានផ្តុំកម្លាំងអនុវត្តបណ្តាវិធីសាស្រ្ត កម្មវិធី គម្រោងការពង្រីកសេដ្ឋកិច្ចតំបន់ជនជាតិខ្មែរឲ្យរីកចម្រើនស្ថិរភាព បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល ញ៉ាំងឲ្យអត្រាគ្រួសារក្រីក្រតំបន់ជនជាតិថយចុះជាក់ស្តែង។ គិតដល់ដំណាច់ឆ្នាំ ២០២១ ស្រុកមានគ្រួសារក្រីក្រ ២.៣២៨ គ្រួសារ ស្មើនឹង ៦,២១% នៃចំនួនគ្រួសាររួមក្នុងស្រុក ។ ក្នុងនោះមានគ្រួសាជនជាតិខ្មែរក្រីក្រ ១.៥៥៣ គ្រួ ស្មើនឹង ៦៦,៧៥% នៃចំនួនគ្រួសារក្រីក្ររួមក្នុងស្រុក។

ក្រៅពីគោលនយោបាយជនជាតិវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមឃុំលំបាកខ្លាំង ស្រុកបានកេណ្ឌប្រមូលប្រភពទុនរបស់មជ្ឈិម និងខេត្តដើម្បីអនុវត្តគោលនយោបាយជនជាតិស្តីពីការឧបត្ថម្ភសាងសង់ផ្ទះ និងឧបត្ថម្ភដីសម្រាប់សង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ ។ ឆ្លងតាមរយៈនោះ មានគ្រួសារជនជាតិខ្មែររាប់ពាន់គ្រួបានបុលទុនអាទិភាពសម្រាប់ផ្លាស់ប្តូរការផលិតធ្វើអាជីវកម្ម ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ។

ជាក់ស្តែងដូចគ្រួសារលោកមា ថាច់តាង នៅភូមិចុងមីសជើងឃុំ ញ៉ីទ្រឿងស្រុក កូវង៉ាងដែលធ្លាប់ជាគ្រួសារក្រីក្រ បានរួចផុតពីភាពក្រីក្រកាលពីចុងឆ្នាំ ២០២១ ដោយសារបុលទុនតាមរយៈសមាគមកសិករឃុំ សម្រាប់វិនិយោគក្នុងការចិញ្ចឹមគោញី។

លោកមា ថាច់ តាង បានឲ្យដឹងថា៖កាលពីមុន សេដ្ឋកិច្ចគ្រួសាររបស់ខ្ញុំពឹងលើការផលិតស្រូវ ០១ ហិកតា ក្នុងមួយឆ្នាំផលិតតែមួយរដូវប៉ុណ្ណោះ ។ ក្នុងរយៈកាល ០៦ឆ្នាំកន្លងខ្ញុំតែងបានសមាគមកសិករបង្កលក្ខណៈឲ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ៣៥លានដុង ខ្ញុំបានទិញគោញី ០២ក្បាល មកចិញ្ចឹម។ មួយឆ្នាំក្រោយមក គោក៏កើតកូនបាន ០២ ក្បាល។ ជារៀងរាល់ឆ្នាំគោញីកើតបានកូនគោឈ្មោល ខ្ញុំខំបំប៉នឲ្យធាត់ធំដើម្បីឆាប់បានលក់ ចំណេញក្នុងមួយក្បាល ១០លានដុង ចំណែកកូនគោញីវិញ ខ្ញុំទុកចិញ្ចឹមបន្តពូជ។ មកទល់ពេលនេះ គ្រួសារខ្ញុំមានគោញី ០៥ក្បាល។

ទន្ទឹមនឹងការចិញ្ចឹមគោញី លោកមានៅទាំងយកចិត្តទុកដាក់ផលិតស្រូវ ០១ ហិកតា ទទួលបានប្រាក់ចំណេញក្នុងមួយរដូវពី ០៨-១២ លានដុង ។ ក្នុងរយៈកាល ២ ឆ្នាំមកអាយនេះការផលិតស្រូវមិនសូវបានចំណេញដូចពីមុន ដោយសារតម្លៃសម្ភារកសិកម្មកើនឡើងខ្ពស់ ទើបប្រាក់ចំណេញថយចុះជាងមុន ។ ហេតុដែលគ្រួសារគាត់ផលិតស្រូវជាបន្តនោះ មកពីចង់បានចំបើងទុកសម្រាប់ចិញ្ចឹមគោ។

គ្រួសារលោកមា ថាច់តឹម នៅភូមិធ្លោកកណ្តាលឃុំ ហ៊ីបហ្វាក៏ទទួលបានរបបពីគោលនយោបាយជនជាតិ ដោយបុលទុនបាន ១៥លានដុង តាមរយៈអង្គការមហាជន។ គាត់ក៏បានវិនិយោគក្នុងការដាំដុះចិញ្ចឹមសត្វ រួចបានរួចផុតពីភាពក្រីក្រ។

លោកមា ថាច់តឹម មានប្រសាសន៍ថា ខ្ញុំមានដី ២.៧០០ ម៉ែត្រក្រឡា។ ខ្ញុំបានដាំម្ទេសដៃនាង ១ រដូវដាំសណ្តែកកួរ ០១ រដូវ និងផលិតស្រូវ ០១ រដូវ ទូទាត់់ខ្ទង់រាល់ខ្ទង់ចំណាយរួចនៅចំណេញពីការដាំដំណាំក្នុងមួយរដូវពី ២៧-៥០ លានដុង ក្នុងមួយឆ្នាំ។ រីឯការផលិតស្រូវវិញ គឺផលិតសម្រាប់យកចំបើងចិញ្ចឹមគោញី ០៣ ក្បាល។ ឃើញប្រាក់ចំណេញពីការដាំដំណាំខ្ពស់ជាងច្រើនដងបើប្រៀបនឹងការផលិតស្រូវ ទើបរដូវដាំម្ទេសឆ្នាំនេះ ខ្ញុំជួលដីបន្ថែម ២.០០០ ម៉ែត្រក្រឡាសម្រាប់ដាំម្ទេស។

តាមប្រសាសន៍លោក ង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង៖ ការផ្សព្វផ្សាយ អនុវត្តបណ្តាកម្មវិធីគម្រោងការក្នុងបណ្ដាឆ្នាំកន្លង បានរួមចំណែកជំរុញសេដ្ឋកិច្ច‑សង្គមរបស់ស្រុកនិយាយរួម បណ្តាឃុំដែលមាន ជនជាតិខ្មែររស់នៅច្រើន និយាយដោយឡែកបានរីកចម្រើនជាលំដាប់។ ទន្ទឹមនឹងនោះផ្ទៃដីកសិកម្មបានវិនិយោគកសាងប្រព័ន្ធធារាសាស្ត្រនៅវាលស្រែបានល្អ រួមចំណែកបង្កលក្ខណៈជូនកសិករផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្មឡើងវិញ ជំរុញឲ្យវិស័យកសិកម្មរបស់ស្រុកបានរីកចម្រើន។ ជាពិសេសដោយបានការយកចិត្តទុកដាក់ទាន់ពេលក្នុងការឧបត្ថម្ភ អនុវត្តគោលនយោបាយជនជាតិ គោលនយោបាយអាទិភាពចំពោះគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារជួបការលំបាកទើបនាំមកនូវប្រសិទ្ធភាពជាក់ស្តែងក្នុងការបង្កើនប្រភពចំណូលជូនប្រជាជននិងកាត់បន្ថយគ្រួសារក្រីក្រឲ្យថយចុះជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនោះ អាស្រ័យដោយមាមីងខ្មែរមានការព្យាយាមពលកម្មផលិត ពង្រីកសេដ្ឋកិច្ច ទើបជីវភាពគ្រួសារបានធូរធា។ គិតដោយឡែកពីឆ្នាំ ២០២០‑២០២១ មានគ្រួសារក្រីក្រ ១.៣៨៦ គ្រួបានរួចផុតពីភាពក្រីក្រ និងគ្រួសារជិតក្រ ៩៧៤ គ្រួ បានឈានឡើងធ្វើមាន៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291817