ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកុម្ភៈ មានភាពវិវឌ្ឍន៍សកម្ម

កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងសន្និបាតវាយតម្លៃស្ថានភាពអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមរយៈពេល២ខែដើមឆ្នាំ២០២៣ និងផ្សព្វផ្សាយភារកិច្ចសំខាន់ៗមួយចំនួនក្នុងខែមីនា ឆ្នាំ២០២៣។ សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើអធិបតីអង្គសន្និបាត។ អញ្ជើញចូលរួមមានបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត៖ សមមិតង្វៀងហ្វិញធៀន សមមិត្តឡេថាញ់បិញ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

នៅក្នុងខែកុម្ភៈ បណ្តាមូលដ្ឋានផលិតកម្ម អាជីវកម្ម និងសហគ្រាសបានផ្តោតលើការផលិតកម្ម មានកម្មករជាង៩៦%បានត្រឡប់ចូលធ្វើការវិញ ស្ថានភាពសេដ្ឋកិច្ច-សង្គម ផលិតកម្មឧស្សាហកម្ម ការកែច្នៃនិងពាណិជ្ជកម្មសេវាកម្មមានការផ្លាស់ប្តូរយ៉ាងល្អ ទីផ្សារមានស្ថេរភាព រីកចម្រើនគួរឲ្យកត់សម្គាល់ ការងារថែទាំសុខភាពប្រជាជនបានយកចិត្តទុកដាក់ បណ្តាជំងឺគ្រោះថ្នាក់លើមនុស្សបានកាត់បន្ថយ សុខុមាលភាពសង្គម តបស្នងសងគុណបានអនុវត្តទាន់ពេលវេលា។

ទន្ទឹមនឹងនោះ ប្រមូលថវិកាត្រូវបានប៉ាន់ប្រមាណសម្រេចបានចំនួន៧០៣.៣៤៤ ពាន់លានដុង ភាគលាភត្រួត២ខែ ប្រមូលបាន១.៧៩១.៨៧៤ពាន់លានដុង សម្រេចបាន១៣.៩% នៃការប៉ាន់ប្រមាណ ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន០,១២%។ បណ្តាអង្គការឥណទានបានអនុវត្តយ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិអត្រាការប្រាក់របស់ទេសាភិបាលធនាគាររដ្ឋ សន្យាអនុវត្តអត្រាការប្រាក់បញ្ញើដោយប្រាក់(វៀតណាមដុង) មិនលើសពី៩,៥% ក្នុងមួយឆ្នាំ។

អំពីវិស័យកសិកម្ម ផ្ទៃដីសាបព្រួសសរុបក្នុងខែប៉ាន់ប្រមាណសម្រេចបានចំនួន ៤.៦៦៧ហិកតា ភាគលាភត្រួត២ខែសាបព្រួសបាន៦៣.២៥១ហិកតា សម្រេចបាន ៣៣.៧%នៃផែនការ (ថយចុះ១.៨៣% បើធៀបនឹងរយៈពេលដូចគ្នា)។ ក្នុងខែនេះ ការដាំដំណាំ ដំណាំឧស្សាហកម្មរយៈពេលខ្លីថ្ងៃ និងដំណាំប្រចាំឆ្នាំផ្សេងទៀតបានចំនួន ៤.៣៣៥ ហិកតា ភាគលាភត្រួតគិតមកទល់ពេលនេះ ដាំបាន ១៤.២៥២ ហិកតា សម្រេចបាន ២៧.១% នៃផែនការ។ ក្រៅពីនោះ បានកើតឡើងអាសន្នរោគជំងឺជ្រូកអាហ្រ្វិកនៅលើភូមិសាស្រ្តឃុំចំនួន៣ បានដុតបំផ្លាញជ្រូកមានជំងឺ និងសង្ស័យមានជំងឺចំនួន ៨៧ក្បាល គិតតាំងដើមឆ្នាំមានដល់ពេលនេះ ជំងឺនេះបានកើតឡើងដោយមានជ្រូកត្រូវឆ្លងជំងឺ សង្ស័យឆ្លងជំងឺចំនួន១២៤ ក្បាល គិតជាទម្ងន់ចំនួន ៥.០៧៩ តោន សត្វជ្រូកទាំងអស់ត្រូវបានដុតបំផ្លាញ និងវិនិច្ឆ័យជំងឺទៅតាមការកំណត់។

តម្លៃផលិតកម្មឧស្សាហកម្មក្នុងខែកុម្ភៈមានចំនួន៤.៦៧២,១៨ពាន់លានដុង សម្រេចបាន១៣,៨%នៃផែនការ ឧស្សាហកម្មកែច្នៃ និងផលិតកម្មកើនឡើង ៨,៥៤% ប្រៀបនឹងរយៈពេលដូចគ្នា។ សរុបកម្រិតនៃការលក់រាយនៃទំនិញ និងប្រាក់ចំណូលសេវាកម្មសម្រេចបាន៩.៧៨៥,៩៩ពាន់លានដុង សម្រេចបាន ១៨,៦៥% នៃផែនការ កើនឡើង៧២,២% ប្រៀបនឹងរយៈពេលដូចគ្នា; ក្នុងនោះ ការលក់រាយបានកើនឡើង៧៣,១៥% ប្រៀបនឹងរយៈពេលដូចគ្នា; ការស្នាក់នៅ និងបរិភោគអាហារកើនឡើង៨៦,៦៤%សេវាកម្មទេសចរណ៍កើនឡើង៥៤ដង និងសេវាផ្សេងទៀតកើនឡើង៥១.៦៣% ប្រៀបរយៈពេលដូចគ្នា។

ថ្លែងមតិនៅអង្គសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំនហាំង បានឲ្យដឹងថា ការអនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣ ក្នុងរយៈពេល២ខែដើមឆ្នាំ ២០២៣ ជាសារវន្តបានអំណោយផល។ អំពីវិស័យសេដ្ឋកិច្ច ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការដល់គ្រប់លំដាប់ថ្នាក់ ផ្នែកទាំងអស់ យោងទៅតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការប៉ាន់ប្រមាណថវិកាសម្រាប់ឆ្នាំ២០២៣ ក្នុងខែមីនា ឆ្នាំ២០២៣ ក៏ដូចទូទាំងឆ្នាំ២០២៣ ផ្តោតលើការអនុវត្តន៍ដោយស្មារតីយ៉ាងផ្តាច់ប្តូរ និងប្រកបដោយប្រសិទ្ធភាពបណ្តាភារកិច្ច ដំណោះស្រាយសំខាន់ៗនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការប៉ាន់ប្រមាណថវិការដ្ឋ និងការកែលម្អបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។

ទន្ទឹមនឹងនោះ គឺការពន្លឿនវឌ្ឍនភាពនៃការជីកស្តារបណ្តាសំណង់ប្រព័ន្ធធារាសាស្ត្រ ម្ចាស់ការស្តុកទុកទឹកសាប អនុវត្តព្រមៗគ្នានូវដំណោះស្រាយទប់ស្កាត់ និងប្រឆាំងគ្រោះរាំងស្ងួត និងជ្រាបជាតិជូរប្រៃ កាត់បន្ថយហានិភ័យក្នុងផលិតកម្ម។ នាពេលខាងមុខ ត្រូវពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន ចលនាចាក់ថ្នាំបង្ការ តាមដានយ៉ាងដិតដល់នូវស្ថានភាពអាសន្នរោគជំងឺនៅក្នុងហ្វូងសត្វចិញ្ចឹមក្នុងរយៈពេលឆ្លងរដូវកាល ផ្តោតលើការកំណត់តំបន់ គ្រប់គ្រងជំងឺជ្រូកអាហ្វ្រិកឲ្យបានល្អ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 3
  • ថ្ងៃនេ: 799
  • ក្នុងសប្តាហ៍: 8,074
  • ទាំងអស់: 986,053