អនុលេខាអចិន្ត្រៃយ៍បក្សខេត្តសួរសុខទុក្ខ ជូនពរកម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ គ្រូបង្រៀនឆ្នើម
កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាលបានអញ្ជើញសួរសុខទុក្ខ ជូនពរកម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ គ្រូបង្រៀនឆ្នើមនៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំទិវាគ្រូបង្រៀនវៀតណាម(ថ្ងៃទី២០/វិច្ឆិកា/១៩៨២-ថ្ងៃទី២០/វិច្ឆិកា/២០២២)។

ក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារគ្រូបង្រៀន ទ្រីវវ៉ាំនផឹង អតីតនាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលនៅសង្កាត់ទី១ ទីក្រុងត្រាវិញ និងគ្រួសារគ្រូបង្រៀន វឿងងឺនដាង អតីតចាងហ្វាងសាលាវិទ្យាល័យថ្កូវនៅសង្កាត់ទី៥ ទីក្រុងត្រាវិញ។

នៅតាមទីកន្លែងទៅសួរសុខទុក្ខ ជំនួសមុខថ្នាក់ដឹកនាំខេត្តត្រាវិញ លោកគឺមង៉ុកថាយ បានសួរសុខទុក្ខពីសុខភាព ជីវភាពរស់នៅរបស់គ្រូបង្រៀន សំដែងនូវការដឹងគុណជ្រាលជ្រៅចំពោះការរួមវិភាគទាននិងការលះបង់ក្នុងជីវិតបង្រៀនរបស់បណ្តាគ្រូបង្រៀន។ ព្រមជាមួយនោះសង្កត់ធ្ងន់ ក្នុងបណ្តាឆ្នាំកន្លងទៅ ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្តបានសម្រេចបានសមិទ្ធិផលលេចធ្លោគឺដោយមានការរួមដៃ រួមកម្លាំងរបស់សង្គមទាំងមូល ក្នុងនោះមានបណ្តាគ្រូបង្រៀនពោពេញដោយបញ្ញា មានការប្តេជ្ញាចិត្ត និងបទពិសោធន៍ជាច្រើន។ ទន្ទឹមនឹងនោះ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានជូនព័ត៌មានស្តីពីសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុង១០ខែដើមឆ្នាំ២០២២។ នៅក្នុងឱាកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំទិវាគ្រូបង្រៀនវៀតណាម ជំនួសមុខថ្នាក់ដឹកនាំខេត្ត សមមិត្ត គឹមង៉ុកថាយ ជូនពរដលគ្រូបង្រៀនមានសុខភាពល្អ សុភមង្គល និងបន្តមានការរួមវិភាគទានជាច្រើនសម្រាប់ខេត្តក្នុងបុព្វហេតុអប់រំ ក៏ដូចជាការងារបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់នាពេលអនាគត។ល។

បណ្តាគ្រូបង្រៀនបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក លើកទឹកចិត្តរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងខេត្ត ជូនពរថ្នាក់ដឹកនាំខេត្តឲ្យមានសុខភាពល្អ សាមគ្គី ឆ្នៃប្រតិដ្ឋ ផ្លាស់ថ្មី បន្តមានការសម្រេចចិត្តត្រឹមត្រូវជាច្រើនក្នុងភាពជាអ្នកដឹក ចង្អុលបញ្ជាការ ខិតខំសម្រេចនិងសម្រេចលើសបណ្តាភាគកម្រិតពង្រីកសេដ្ឋកិច្ច-សង្គមបានដាក់ចេញ។ ទន្ទឹមនឹងនោះសំដែងការប្តេជ្ញាលើកទឹកចិត្តគ្រួសារនិងកូនចៅជានិច្ចកាលពង្រីកប្រវេណីគ្រូបង្រៀនគំរូ ប្រតិបត្តិល្អម៌ាគា គោលនយោបាយច្បាប់របស់រដ្ឋ រៀនសូត្រឥតឈប់ឈរ រួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ផ្នែកអប់រំនិងបណ្តុះបណ្តាលរបស់ខេត្តយើង។

នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំទិវាគ្រូបង្រៀនវៀតណាម(ថ្ងៃទី២០/វិច្ឆិកា/១៩៨២-ថ្ងៃទី២០/វិច្ឆិកា/២០២២) មន្ទីរអប់រំនិងបណ្តុះបណ្តាលត្រាវិញបានបង្កើត២ក្រុមទៅសួរសុខទុក្ខនិងជូនពរមូលដ្ឋានអប់រំ កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនឆ្នើមតាំងពីបង្កើតខេត្តឡើងវិញរហូតមកដល់ពេលនេះមានស្នាដៃរួមវិភាគទានជាច្រើនសម្រាប់បុព្វហេតុអប់រំ បច្ចុប្បន្នកំពុងចូលនិវត្តន៍ក្នុងទូទាំងខេត្តត្រាវិញ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766