លិខិតប្រសិទ្ធពរទិវាគ្រូបង្រៀនវៀតណាម ២០ ខែវិច្ឆិកា ឆ្នាំ ២០២២

សូមផ្ញើជូនចំពោះ អតីតគ្រូបង្រៀន លោកគ្រូអ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំ-បណ្តុះបណ្តាល និងបណ្តាប្អូនៗសិស្សានុសិស្ស និស្សិតជាទីមេត្រី។

នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៤០ ទិវាគ្រូបង្រៀនវៀតណាម (២០ ខែវិច្ឆិកា ឆ្នាំ ១៩៨២- ២០ ខែវិច្ឆិកា ឆ្នាំ ២០២២) គណៈកម្មាធិការបក្សខេត្ត-ក្រុមប្រឹក្សាប្រជាជនខេត្ត-គណៈកម្មាធិការប្រជាជនខេត្ត-គណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមផ្ញើជូនចំពោះអតីតគ្រូបង្រៀន លោកគ្រូអ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំ-បណ្តុះបណ្តាល និងបណ្តាប្អូនៗសិស្សានុសិស្ស និស្សិតក្នុងខេត្តនូវបិយវាចាសួរសុខទុក្ខដោយមនោសញ្ចេតនា និងប្រសិទ្ធពរដ៏ល្អប្រសើរបំផុត។

ឆ្នាំសិក្សា ២០២១-២០២២ ផ្នែកអប់រំ-បណ្តុះបណ្តាលនិយាយដោយឡែក ក្នុងទូទាំងខេត្តនិយាយរួមថ្វីត្បិតជះឥទ្ធិពលមហាអាសន្និរោគជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែទូទាំងផ្នែកអប់រំ-បណ្តុះបណ្តាលបានសាមគ្គី ខិតខំជម្នះរាលការទុក្ខលំបាក ម្ចាស់ការផ្សព្វផ្សាយអនុវត្តវិធានការជាច្រើនធានាសុវត្ថិភាពជូនសិស្ស និស្សិតផង ធានាគុណភាពអប់រំផង អនុវត្តសម្រេចល្អភារកិច្ចឆ្នាំសិក្សា អនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងក្នុងទូទាំងផ្នែក។ល។ រួមចំណែកលើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលធនធានមនុស្ស បំពាក់បំប៉នអ្នកប្រាជ្ញឆ្លើយតបសំណូមពរអភិវឌ្ឈន៍រួមរបស់ខេត្ត។

គណៈកម្មាធិការបក្សខេត្ត-ក្រុមប្រឹក្សាប្រជាជនខេត្ត-គណៈកម្មាធិការប្រជាជនខេត្ត-គណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមកត់សម្គាល់ និងស្ងើចសរសើរចំពោះបណ្តាលទ្ធផលដែលលោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត និងអ្នកពលកម្មផ្នែកអប់រំ-បណ្តុះបណ្តាល បណ្តាប្អូនសិស្សានុសិស្ស និស្សិតក្នុងខេត្តសម្រេចបានក្នុងឆ្នាំសិក្សាកន្លង។

 លោកគ្រូ អ្នកគ្រូ រួមជាមួយនឹងប្អូនៗសិស្សានុសិស្ស និស្សិតក្នុងខេត្តជាទីមេត្រី!

ឆ្នាំសិក្សា ២០២២-២០២៣ ផ្នែកអប់រំ-បណ្តុះបណ្តាលក្នុងខេត្តទើបតែជម្នះបានបណ្តាការជះឥទ្ធិពលមហាអាសន្និរោគជំងឺកូវីដ-១៩ រហូតដល់គុណភាពអប់រំលើគ្រប់វិស័យ ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស  សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ ដែលបានកំណត់ទិសដៅទូទាំងផ្នែកគប្បីត្រូវប្តេជ្ញាចិត្តធានាគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា  គ្រប់កម្មវិធីបណ្តុះបណ្តាល រៀបចំ បែងចែកកងជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងអប់រំឆ្លើយតបសំណូមពរផ្លាស់ប្តូរថ្មីអប់រំ-បណ្តុះបណ្តាល។ នេះគឺជាភារកិច្ចដ៏ធ្ងន់ធ្ងរ អាស្រ័យហេតុនោះលោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្ម និងប្អូនៗសិស្សានុសិស្ស និស្សិតគ្រប់រូបក្នុងខេត្តគប្បីត្រូវខិតខំ បញ្ចេញកម្លាំងជាងទៀត បន្តជ្រោងខ្ពស់ស្មារតី ភារកិច្ច សាមគ្គីឆ្លងកាត់រាលការទុក្ខលំបាក សាកល្បង ខិតខំអនុវត្តសម្រេចល្អភារកិច្ចឆ្នាំសិក្សា ២០២២-២០២៣។ ទន្ទឹមនឹងនោះ គប្បីបន្តផ្សព្វផ្សាយអនុវត្តល្អបណ្តាវិធានការបង្ការប្រឆាំងអាសន្និរោគជំងឺកូវីដ-១៩  និយាយដោយឡែក បណ្តារោគជំងឺឆ្លងនិយាយរួមនៅក្នុងសាលារៀនដើម្បីការពារសុខភាពដល់ប្អូនៗសិស្សានុសិស្ស និស្សិត រួមចំណែកអនុវត្តសម្រេចផែនការឆ្នាំសិក្សា ២០២២-២០២៣ សម្រេចគុណភាព ប្រសិទ្ធភាព។

នាឱកាសនេះគណៈកម្មាធិការបក្សខេត្ត-ក្រុមប្រឹក្សាប្រជាជនខេត្ត-គណៈកម្មាធិការប្រជាជនខេត្ត-គណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសំណូមពរបណ្តាថ្នាក់ បណ្តាផ្នែក ឱពុកម្តាយសិស្ស និងទូទាំងសង្គមគប្បីបន្តសហការហ្មត់ចត់ជាមួយនឹងផ្នែកអប់រំ-បណ្តុះបណ្តាលយកចិត្តទុកដាក់ បង្កលក្ខណៈដើម្បីប្អូនៗបានរៀនសូត្រ សប្បាយរីករាយ និងលត់ដំក្នុងបរិស្ថានអប់រំសុវត្ថិភាព តម្លាភាព រួមចំណែកលើកកម្ពស់គុណភាពប្រភពធនធានរបស់ខេត្ត។ សង្ឃឹមថា ប្អូនៗសិស្សានុសិស្ស និស្សិតក្នុងខេត្តបន្តពង្រីកប្រវេណីសង្វាតរៀនសូត្រ  បដិបត្តិសីលធម៌ ឧស្សាហ៍ព្យាយាមរៀនសូត្រ លត់ដំ សាមគ្គីជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាជឿនលឿន សមជាកូនឆ្លាតសិស្សល្អ ពលរដ្ឋល្អ រួមចំណែកកសាងមាតុភូមិត្រាវិញពីមួយថ្ងៃកាន់តែអារ្យធម៌ សម្បូណ៍រុងរឿង។

សូមប្រសិទ្ធពរចំពោះ អតីតគ្រូបង្រៀន លោកគ្រូអ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំ-បណ្តុះបណ្តាល និងបណ្តាប្អូនៗសិស្សានុសិស្ស និស្សិតក្នុងខេត្តរួមជាមួយនឹងគ្រួសារប្រកបដោយភាពសប្បាយរីករាយ សុខដុម សុភមង្គល សម្រេចបានស្នាដៃជាច្រើនក្នុងបុព្វហេតុអប់រំ-បណ្តុះបណ្តាល៕

គណៈកម្មាធិការបក្សខេត្ត-ក្រុមប្រឹក្សាប្រជាជនខេត្ត-គណៈកម្មាធិការប្រជាជនខេត្ត-គណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 8
  • ថ្ងៃនេ: 313
  • ក្នុងសប្តាហ៍: 7,325
  • ទាំងអស់: 780,248