គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តផ្តល់មតិលើលិខិតសំណើជម្រាបសំខាន់ៗ ១៦ យ៉ាងដើម្បីឆ្លងក្នុងសម័យប្រជុំធម្មតាចុងឆ្នាំ ២០២២- ក្រុមប្រឹក្សាប្រជាជនខេត្ត

កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតគណៈអចិ ន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីរួមមតិលើបណ្តាលិខិតសំណើជម្រាបរបស់គណៈកម្មាធិការបក្សផែនមហាជនក្រុមប្រឹក្សាប្រជាជនខេត្តដែលបានជម្រាបជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ដើម្បីឆ្លងក្នុងសម័យប្រជុំធម្មតាចុងឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។

សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួមសន្និបាតមានបណ្តាសមមិត្តអនុលេខាបក្សខេត្ត អចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន ផ្នែកខេត្តដែលមានការទាក់ទិន។

ស្ថិតនៅនឹងសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានពិនិត្យបញ្ជាក់ ផ្តល់មតិលើលិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តសំខាន់ៗ ១៦ យ៉ាងដូចជា៖ (១) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នការទូទាត់ប្រាក់ចំណូល-ចំណាយថវិការដ្ឋឆ្នាំ ២០២១។ (២) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការបំពេញបន្ថែមគម្រោងថវិកា បំពេញបន្ថែមមានគោលដៅ និងកែប្រែគម្រោងថវិកាខេត្តឆ្នាំ ២០២២។ (៣) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីគម្រោងថវិការដ្ឋ ការបែងចែកភារកិច្ចប្រមូល-ចំណាយថវិការដ្ឋឆ្នាំ ២០២៣។ (៤)លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣។ (៥)  លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើផែនការវិនិយោគសាធារណៈឆ្នាំ ២០២៣។ (៦) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការឆ្លងកម្មវិធីពង្រីកលំនៅឋានខេត្តត្រាវិញដល់ឆ្នាំ ២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០។ (៧) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការចេញផ្សាយបញ្ជីរាយឈ្មោះសេវាកម្មបុព្វហេតុរដ្ឋប្រើប្រាស់ថវិការដ្ឋក្នុងវិស័យស្ថាបនាលើភូមិសាស្ត្រខេត្តត្រាវិញ។ (៨) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការឆ្លងបញ្ជីរាយឈ្មោះសំណង់ គម្រោងការគប្បីត្រូវដក់ហូតដីមកវិញក្នុងឆ្នាំ ២០២៣។ (៩) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការឆ្លងបញ្ជីរាយឈ្មោះសំណង់ គម្រោងការគប្បីត្រូវបង្វែរគោលដៅប្រើប្រាស់ដីផលិតស្រូវ ដីដាំព្រៃបង្ការមកប្រើប្រាស់ទៅក្នុងគោលដៅផ្សេងៗក្នុងឆ្នាំ ២០២៣ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (១០) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការឆ្លងគម្រោងការកសាងខេត្តត្រាវិញសម្រេចភារកិច្ចជនបទថ្មីមុនឆ្នាំ ២០២៥។ (១១) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការកំណត់កម្រិតចំណាយឱ្យការហ្វឹកហាត់ បំពាក់បំប៉នអនុវត្តកម្មវិធីថ្មី សៀវភៅមុខវិជ្ជាថ្មី អប់រំសកលនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (១២) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការកំណត់កម្រិតប្រមូល និងរបបប្រមូល បង់ គ្រប់គ្រងថ្លៃបង់ផ្តល់អាជ្ញាបណ្ណពលកម្មជូនជនបរទេសធ្វើការនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (១៣) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការកំណត់ខ្លឹមសារមួយចំនួន កម្រិតចំណាយអនុវត្តគម្រោងការព័ត៌មាន និងកាត់បន្ថយភាពក្រីក្រព័ត៌មានរបស់កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាពដំណាក់កាល ២០២១-២០២៥ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (១៤) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការចេញផ្សាយបញ្ជីរាយឈ្មោះសេវាកម្មបុព្វហេតុរដ្ឋប្រើប្រាស់ថវិការដ្ឋក្នុងវិស័យបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល បុគ្គលិក និយោជិតនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (១៥) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើថវិកាឧបត្ថម្ភធ្វើសកម្មភាពនៅភូមិ អនុសង្កាត់លើភូមិសាស្ត្រខេត្តត្រាវិញឆ្នាំ ២០២៣។ (១៦) លិខិតសំណើជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភបង់គាំពារសុខាភិបាលជូនអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចមិនស្ថិតក្នុងមុខសញ្ញាដែលថវិការដ្ឋបង់ និងឧបត្ថម្ភកម្រិតបង់គាំពារសុខាភិបាលនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២៣-២០២៥។

ស្ថិតនៅនឹងសន្និបាត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តបានរបាយការណ៍ ការពិនិត្យបញ្ជាក់បណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្ត បន្ទាប់ពីនោះ សមមិត្តលេខាបក្សខេត្តង៉ូជីកឿង និងបណ្តាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានផ្តល់មតិជាក់ស្តែងទៅលើខ្លឹមសារលិខិតសំណើជម្រាបនីមួយៗ៕ 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 6
  • ថ្ងៃនេ: 293
  • ក្នុងសប្តាហ៍: 7,305
  • ទាំងអស់: 780,228