គណៈចង្អុលការ ៣៥ ខេត្តបូកសរុបលទ្ធផលការងារការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស តស៊ូប្រ ឆាំងបដិសេធច្រានចោលបណ្តាទស្សនៈខុសឆ្គង អរិភាព និងបូកសរុបលទ្ធផលមតិសង្គមឆ្នាំ ២០២២ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២៣
កាលពីថ្ងៃទី ២៨ ខែធ្នូ លោកត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត អនុប្រធានអចិន្តៃ្រយ៍គណៈចង្អុលការ ៣៥ របស់ខេត្ត លោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈចង្អុលការ ៣៥  វរសេនីយ៍ឯកបម្រុង ត្រឹងង៉ុកអាញ់ មេបញ្ជាការកងពលតូចលេខ ២ នៃគណៈបញ្ជាការដ្ឋានយោធាលេខ ៨៦ បណ្តាសមមិត្តសមាជិកគណៈចង្អុលការ ៣៥ ខេត្ត គណៈចង្អុលការ ៣៥ ស្រុក ទីក្រុង ទីផ្សាររួមខេត្ត។ល។

ក្នុងឆ្នាំ ២០២២ គណៈចង្អុលការ ៣៥ ខេត្តប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការ ណែនាំផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់បណ្តាភារកិច្ចការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្សតស៊ូប្រឆាំងបដិសេធច្រានចោលបណ្តាទស្សនៈខុសឆ្គង អរិភាពនៅលើភូមិសាស្ត្រខេត្តបានទាន់ពេល។ ទន្ទឹមនឹងនោះ ចង្អុលការអនុវត្តល្អការងារអប់រំនយោបាយ សតិអារម្មណ៍ យកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់ សារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋ ពិសេសគឺការងារផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ និងបណ្តាលទ្ធផលពង្រីកសេដ្ឋកិច្ច-សង្គមរបស់ប្រទេស របស់ខេត្ត និងបណ្តាមូលដ្ឋាន។ ការងារក្តាប់ស្ថានភាព វិនិច្ឆ័យមតិសង្គមក្នុងកម្មាភិបាល បក្ខជន និងប្រជាជនតែងបានយកចិត្តអនុវត្តល្អ និងកំណត់មតិសង្គម វិនិច្ឆ័យបណ្តាបញ្ហាស្មុគស្មាញ សេចក្តីតប់ប្រមល់បានទាន់ពេល។ល។

មានយោបល់ចង្អុលការសន្និបាត លោកត្រឹងក្វឹកត្វឹងបានកំណត់ត្រាបណ្តាលទ្ធផលដែលសម្រេចបានក្នុងការធ្វើសកម្មភាពរបស់គណៈចង្អុលការ ៣៥ ថ្នាក់ខេត្ត ថ្នាក់ស្រុក ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា៖ ការងារការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្ស ការតស៊ូបដិសេធច្រានចោលបណ្តាទស្សនៈខុសឆ្គង អរិភាព អានុភាពជាអមិត្តកាន់តែសំខាន់ ហេតុដូច្នោះ ភារកិច្ចរបស់គណៈចង្អុលការ ៣៥ ខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ស្ថាប័នក្នុងពេលខាងមុខគប្បីត្រូវអនុវត្តល្អការងារធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តរួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គម កសាងបណ្តាកម្មវិធី ផែនការធ្វើសកម្មភាពពិតប្រាកដជាងមានប្រសិទ្ធភាពជាង ជួយឱ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្ស តស៊ូបដិសេធច្រានចោលបណ្តាទស្សនៈខុសឆ្គង អរិភាព អានុភាពជាអមិត្ត។ ម្ចាស់ការក្តាប់ខ្ជាប់ស្ថានភាពប្រែប្រួលសតិអារម្មណ៍ ពិសេសគឺនៅលើលំហបណ្តាញសង្គម និងវិនិច្ឆ័យម៉ឹងម៉ាត់ចំពោះបណ្តាព័ត៌មានក្លែងបន្លំមិនប្រាកដ ឃោសនាមូលបង្កាច់៕ស.ហ

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812