គប្បីពង្រឹង និងពង្រីកផែនមហាសាមគ្គីទូទាំងប្រជាជាតិ
កាលពីថ្ងៃទី ១៩ ខែធ្នូ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងសន្និបាតលើកទី ១១ អាណត្តិកាល ២០១៩-២០២៤ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងផ្សព្វផ្សាយកម្មវិធីឯកភាពធ្វើសកម្មភាពឆ្នាំ ២០២៣។

អញ្ជើញចូលរួមមានបណ្តាសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងថាញ់តឹម លេខាបក្សទីក្រុងត្រាវិញ គាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្ត ថ្នាក់ដឹកនាំបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមខេត្ត។

ឆ្នាំ ២០២២  គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តគ្រប់លំដាប់ថ្នាក់ និងបណ្តាអង្គការចាត់តាំងជាសមាជិកបន្តច្បាមខ្ជាប់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត សេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមម្ចាស់ការកសាងកម្មវិធី ផែនការ ណែនាំបណ្តាសកម្មភាពឆ្ពោះចុះទៅមូលដ្ឋាន ភូមិសាស្ត្រអាសយជន ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាគោលការណ៍ធំៗស្តីពីការងាររណសិរ្ស បណ្តាកិច្ចចលនា ចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកអនុវត្តសម្រេចភារកិច្ចនយោបាយរបស់ខេត្ត មូលដ្ឋាន។ លេចធ្លោដូចជា៖ ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” ភ្ជាប់ជាមួយនឹងកាត់បន្ថយភាពក្រីក្រចីរភាព។ ឆ្លងតាមការងារផ្សព្វផ្សាយដោយមានរាប់ពាន់គ្រួសារប្រជាជនបរិច្ចាគដី រួមវិភាគទានជាកម្លាំងពលកម្ម និងសាច់ប្រាក់ដើម្បីជួសជុល កសាងថ្មីផ្លូវបេតុងតភ្ជាប់ភូមិ រួមចំណែកអនុវត្តសម្រេចបណ្តាលក្ខឋានកសាងជនបទថ្មី។ល។ ចលនាកសាងមូលនិធិ “ដើម្បីអ្នកក្រ” ពីមួយថ្ងៃកាន់តែសាយភាយ មានសមូហភាព បុគ្គលចូលរួមវិភាគទានជាច្រើន។ គិតមកដល់ខែវិច្ឆិកា ឆ្នាំ ២០២២ បណ្តាថ្នាក់ក្នុងខេត្តចលនាបានជាង ៧៣ ពាន់លានដុង។ ឧបត្ថម្ភកសាងផ្ទះបាន ៣៥៧ ខ្នង និងជួសជុលផ្ទះមហាសាមគ្គី ១៤ ខ្នង ឧបត្ថម្ភអ្នកជំងឺក្រីក្រជាង ២.៩០០ រូប ជូនអំណោយដល់សិស្សក្រីក្រជិត ១.៦០០ រូប ជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារជិតក្រក្នុងឱកាសបុណ្យតេត ទិវាមហាសាមគ្គីជាង ៧២.៧០០ គ្រួ ជាមួយនឹងទឹកប្រាក់សរុបរួមជាង ៥៣,៨ ពាន់លានដុង។

ការងារសុខុមាលភាពសង្គមតែងបានយកចិត្តទុកដាក់ពិសេស គិតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងទូទាំងខេត្តចលនាបានប្រមាណជាង ១៨២ ពាន់លានដុង ចំណាយឧបត្ថម្ភគ្រួសារក្រីក្រ ជនឯកោស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម ឧបត្ថម្ភកសាងផ្ទះមហាសាមគ្គី ផ្ទះឧបការគុណបាន ៩១០ ខ្នង។ ចាត់តាំងជូនអំណោយដល់ជនរងគ្រោះជាតិដីអូស៊ីន ៥៧៦ រូប។ ផ្សព្វផ្សាយកសាងសំណង់របរចិញ្ចឹមជីវិតរបស់ប្រជាជនបាន ៤៦ សំណង់ ឧបត្ថម្ភទុនពង្រីកសេដ្ឋកិច្ចគ្រួសារ ៦៤៩ គ្រួ ឧបត្ថម្ភព្យាបាលជំងឺជាង ១.៥០០ ករណី និងជូនអំណោយជាង ២៧.៥០០ ចំណែក ជាមួយនឹងចំនួនប្រាក់សរុបរួមជាង ៧១,៥ ពាន់លានដុង។ ចលនាបណ្តាសប្បុរសធម៌ បណ្តាអង្គការចាត់តាំងសាសនា និងអាជីវកម្មឧបត្ថម្ភដល់អ្នកក្រីក្រ និងមុខសញ្ញាជួបលំបាកក្នុងសង្គម ឧបត្ថម្ភកសាងស្ពានជនបទបាន ៤២ កន្លែង កសាងថ្មី និងជួសជុលផ្ទះមហាសាមគ្គី ២៩៩ ខ្នង ទទួលទំនុកបម្រុងសិស្ស ៣៧ រូប និងឧបត្ថម្ភរាប់ពាន់អំណោយ សម្ភារប្រើប្រាស់ ជូនអាហាររូបករណ៍ ឧបករណ៍រៀនសូត្រគិតជាទឹកប្រាក់សរុបរួមជាង ១៧,៦ ពាន់លានដុង។

សន្និបាតពិភាក្សាពង្រឹងសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនីតិកាលទី ៩ អាណត្តិកាល ២០២៩-២០២៤ រួមមាន ០៣ រូប៖ វ៉យ្វីថាញ ប្រធានសមាគមអតីតយុទ្ធជនខេត្ត ថាយភឿកឡុក ប្រធានសម្ព័ន្ធសហករណ៍ខេត្ត តឺមិញដៀង ប្រធានសមាគមកាកបាទក្រហមខេត្ត។

មានយោបល់ចង្អុលការ សមមិត្តគឹមង៉ុកថាយ វាយតម្លៃខ្ពស់ពីលទ្ធផលធ្វើសកម្មភាពរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តក្នុងឆ្នាំ ២០២២។ សមមិត្តសំណូមពរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត គប្បីបន្តជំរុញមាំការងារផ្សព្វផ្សាយ ចលនាសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម ប្រជាជនអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អនុវត្តល្អគោលលំនាំធ្វើសកម្មភាព “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាឆ្ពោះទៅមុខ អភិវឌ្ឍន៍” របស់គណៈកម្មាធិការបក្សខេត្ត។ សហការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពផែនការឆ្នាំ ២០២៣។ អនុវត្តល្អគោលដៅកសាងជនបទថ្មីក្នុងឆ្នាំ ២០២៣ តាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត។ ពង្រឹង និងពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងប្រជាជាតិ តាមដាន ក្តាប់ខ្ជាប់គោលបំណងប្រាថ្នារបស់ប្រជាជនគ្រប់ជាន់ថ្នាក់ ដើម្បីធ្វើសេនាធិការ សហការជាមួយនឹងរដ្ឋអំណាចដោះស្រាយបណ្តាតម្រូវការ សំណើស្នើស្របច្បាប់។ ជ្រួតជ្រាប និងចាត់តាំងអនុវត្តមានប្រសិទ្ធភាពសារាចរ សេចក្តីសម្រេចចិត្តរបស់មជ្ឈិម របស់គណៈកម្មាធិការបក្សខេត្តស្តីពីការលើកកម្ពស់លទ្ធភាពរបស់ រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការចាត់តាំងនយោបាយ-សង្គម។

នាឱកាសនេះដែរ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានជូនទង់ប្រឡងប្រណាំងដល់សមូហភាពគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ និងប័ណ្ណសរសើរ ៤០ ដល់សមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងាររណសិរ្សមាតុភូមិឆ្នាំ ២០២២៕ ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756