ស្ងើចសរសើរសមូហភាព ១៥ កន្លែង បុគ្គល ២៥ រូបដែល មានស្នាដៃក្នុងការអនុវត្តបែបបទសហការជាមួយបណ្ដា អង្គការចាត់តាំងមហាជនក្នុងឆ្នាំ ២០២២
កាលពីថ្ងៃទី ២៧ ធ្នូ ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសន្និបាតបូកសរុបលទ្ធផលមួយ ឆ្នាំអនុវត្តបែបបទសហការរវាងក្រុមហ៊ុនអគ្គិសនីត្រាវិញ និងបណ្ដាអង្គការចាត់តាំងមហាជន (សម្ព័ន្ធយុវជន សមាគមអតីតយុទ្ធជន សមាគមកសិករ សម្ព័ន្ធពលករ និងសមាគម សហព័ន្ធនារី) ស្ដីពីការផ្សព្វផ្សាយ ចលនាប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃ និងមានប្រសិទ្ធភាព។ អញ្ជើញចូលរួមសន្និបាត មានតំណាងមន្ទីរឧស្សាហពាណិជ្ជកម្ម មន្ទីរអប់រំ និងបណ្ដុះបណ្ដាល បណ្ដាផ្នែកអង្គការចាត់តាំងមហាជនដែលបានចុះកិច្ចសហការ និងបណ្ដាមន្ទីរ ផ្នែកដែលពាក់ព័ន្ធ និងតំណាងគណៈនាយកក្រុមហ៊ុនមួយអន្លើដោយថ្នាក់ដឹកនាំបណ្ដាការិយាល័យ និងបណ្ដាអគ្គិសនីស្ថិតក្រោមឱវាទក្រុមហ៊ុន។

អនុវត្តបែបបទសហការ ក្រុមហ៊ុនអគ្គិសនីត្រាវិញ និងអង្គការចាត់តាំងមហាជនទាំងរបស់ ខេត្តត្រាវិញស្ដីពីការងារផ្សព្វផ្សាយ ចលនាប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃ មាន ប្រសិទ្ធភាព សង្កេតពិនិត្យសកម្មភាពប្រើប្រាស់អគ្គិសនី និងផ្គត់ផ្គង់អគ្គិសនី។ ក្នុងរយៈ ពេលកន្លង បណ្ដាសកម្មភាពអគ្គិសនីមានការវិវឌ្ឍន៍ច្រើន បំផុតគឺការចូលរួមជ្រោមជ្រែង ខ្ពស់របស់បណ្ដាផ្នែកអង្គការមហាជន។ បណ្ដាផ្នែកអង្គការមហាជនបានសកម្មឧបត្ថម្ភ ដល់ក្រុមហ៊ុនអគ្គិសនីត្រាវិញជំរុញមាំការផ្សព្វផ្សាយបណ្ដាសកម្មភាពផ្សព្វផ្សាយប្រើ ប្រាស់អគ្គិសនីសុវត្ថិភាព និងប្រិតសំចៃ។ លេចធ្លោបំផុតក្នុងការអនុវត្តបែបបទសហការ គឺក្រោយពេលបានផ្សព្វផ្សាយ ការយល់ដឹងក្នុងការប្រិតសំចៃអគ្គិសនីបានជ្រាបចូលជ្រៅ ទៅក្នុងស្មារតីរបស់ប្រជាជន។ លទ្ធផលបូកសរុបក្នុងឆ្នាំ ក្រុមហ៊ុនអគ្គិសនីតែងអនុវត្ត សម្រេចល្អកម្រិតផែនការប្រិតសំចៃអគ្គិសនីដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ឲ្យ។ ស្ថានភាពគ្រោះថ្នាក់អគ្គិសនីក្នុងប្រជាជនមានការថយចុះជាលំដាប់បើប្រៀបនឹងកាលពីមុន។

ទន្ទឹមនឹងនោះ បណ្ដាឆ្នាំជិតៗនេះ ក្រុមហ៊ុនបានសហការជាមួយមន្ទីរអប់រំ និងបណ្ដុះ បណ្ដាលជំរុញមាំការងារផ្សព្វផ្សាយអំពីការប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃដោយ ច្រើនរូបភាព។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនបានសហការជាមួយមន្ទីរអប់រំ និងបណ្ដុះ បណ្ដាលផ្សព្វផ្សាយអនុវត្តកម្មវិធី “ប្រិតសំចៃអគ្គិសនីក្នុងសាលារៀន” ផ្សព្វផ្សាយដល់ បណ្ដាអគ្គិសនីស្ថិតក្រោមឱវាទឲ្យសហការជាមួយបណ្ដាសាលារៀនដែលបានជ្រើស អនុវត្តការផ្សព្វផ្សាយអំពីការប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃក្នុងម៉ោងគោរពទង់ ថ្ងៃដើមសប្ដាហ៍នៅ ២៧ សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យលើភូមិសាស្រ្ត ខេត្តដោយមានគ្រូបង្រៀន ៦៦០ រូប និងសិស្ស ១២.៧៣៣ រូបចូលរួម។ ចាត់តាំងអនុ វត្តកម្មវិធីប្រជុំជីវភាពក្រៅម៉ោងរៀនមានបធានបទ “រួមដៃប្រិតសំចៃអគ្គិសនី” នៅសាលា វិទ្យាល័យទីវកឹង ស្រុកទីវកឹងដោយមានសិស្ស ៤០០ រូប គ្រូបង្រៀន ២០ រូបចូលរួម។

ទន្ទឹមនឹងនោះ ការងារសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មបានយកចិត្តទុកដាក់ យ៉ាងពិសេស។ ក្រុមហ៊ុនបានចេញផ្សាយសារលិខិតរបាយការណ៍ឲ្យមន្ទីរឧស្សាហពា ណិជ្ជកម្ម និងធ្វើសេនាធិការឲ្យគណៈកម្មាធិការប្រជាជនខេត្តផ្ដល់សច្ចាប័នឲ្យអតិថិជន ប្រើប្រាស់អគ្គិសនីសំខាន់ ៨៨ រូប លៃលកបរិមាណអគ្គិសនីប្រើប្រាស់ឲ្យ ១.១១៣ ស្ថា ប័ន អង្គភាពដែលបានទទួលផលពីថវិការដ្ឋ។ ផ្សព្វផ្សាយបណ្ដាសកម្មភាពជ្រោមជ្រែង យុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២ ចាត់តាំងពិធីប្រឡង “ស្វែងយល់អំពីការប្រើប្រាស់ អគ្គិសនីប្រិតសំចៃ និងមានប្រសិទ្ធភាព” បាន ០២ លើកសម្រាប់និស្សិត យុវជន។ ចាត់ តាំងហ្វឹកហាត់អំពីសុវត្ថិភាពអគ្គិសនី និងវិធានការអនុវត្តលក្ខឋានលេខ ៤ ស្ដីពីអគ្គិសនី ជនបទនៅលើភូមិសាស្រ្តខេត្តគឺអនុវត្តបាន ០៤ លើកដោយមានមនុស្ស ៤២៩ នាក់ចូល រួមព្រមទាំងចាត់តាំងសកម្មភាពផ្សេងៗជាច្រើនទៀត។ លទ្ធផលក្នុងឆ្នាំ ២០២២ ក្រុម ហ៊ុនប្រិតសំចៃអគ្គិសនីបានចំនួន ២៧,៧ លានគីឡូវ៉ាត សម្រេច ១១១,៧៨% ផែនការ ឆ្នាំ (២៤,៧៨ លានគីឡូវ៉ាត) ប្រហាក់ប្រហែលនឹងថវិកាជិត ៤៨,៧ ពាន់លានដុង។

ថ្លែងយោបល់ក្នុងអង្គសន្និបាត បណ្ដាផ្នែកអង្គការចាត់តាំងមហាជនបានចែករំលែកយោ បល់ជាច្រើន និងស្នើឲ្យក្រុមហ៊ុនអគ្គិសនីកសាងផែនការឲ្យបានជាក់ស្ដែងជាងទៀត សម្រាប់អនុវត្តក្នុងឆ្នាំ ២០២៣។

ក្នុងឱកាសនេះ ក្រុមហ៊ុនអគ្គិសនីបានស្ងើចសរសើរជូនរង្វាន់ដល់សមូហភាព ១៥ កន្លែង បុគ្គល ២៥ រូបដែលមានស្នាដៃក្នុងការងារសហការ សរុបទឹកប្រាក់ ២៥ លានដុង។ ឆ្លងតាមរយៈសន្និបាតបូកសរុបបានផ្សារភ្ជាប់រវាងបណ្ដាអង្គការចាត់តាំងមហាជនជាមួយ ផ្នែកអគ្គិសនីដើម្បីសំណេះសំណាលព័ត៌មាន បំផុតគឺការផ្សព្វផ្សាយឲ្យបានស៊ីជម្រៅទៅ ក្នុងបណ្ដាសមាជិកសមាគម យុវជន និងប្រជាជនដើម្បីចូលរួមអនុវត្តបណ្ដាសេវាកម្មរបស់ផ្នែកអគ្គិសនី៕ ហ្វីហ្វាង-ថាច់ហ្វាង

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291818