កូវកែផ្ដុំកម្លាំងកាត់បន្ថយភាពក្រីក្រស្ថិរភាព
ដោយមានការខិតខំរបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកកូវកែទាំងមូលបានអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការសេចក្ដីសម្រេចចិត្តឆ្នាំ ២០២២ បង្កបានជាគ្រឹះធារសម្រាប់អនុវត្តសម្រេចបណ្ដាកម្រិតផែនការក្នុងអាណត្តិកាល។

ដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទូទាំង ការគាំទ្ររបស់ប្រជាជន គិតដល់ ចុងឆ្នាំ ២០២២ ស្រុកកូវកែអនុវត្តសម្រេច និងសម្រេចលើស ២៣/២៣ កម្រិតផែនការ ដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ក្នុងនោះ តម្លៃផលិតក្នុងឆ្នាំ ២០២២ តាមការប៉ាន់ស្មានសម្រេចបាន ១៧.៤៩៤ ពាន់លានដុង សម្រេច ១០៣,៣៣% បើប្រៀបជាមួយ សេចក្ដីសម្រេចចិត្ត និងកើន ១៣,៦៤% ប្រៀបជាមួយឆ្នាំកន្លង។ ក្នុងនោះ នៅតំបន់ទី ១ សម្រេច ៦.៤៧៨,៧ ពាន់លានដុង សម្រេច ១០០,៧៨% ប្រៀបជាមួយសេចក្ដីសម្រេច ចិត្ត កើន ៦,៤៥% ប្រៀបជាមួយឆ្នាំកន្លង។ តំបន់ទី ២ សម្រេច ៥.៣១២,៣ ពាន់លាន ដុង សម្រេច ១០៤,៤៤% ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត កើន ១៧,៦៥% ប្រៀបជា មួយឆ្នាំកន្លង។ តំបន់ទី ៣ សម្រេច ៥.៧០៣ ពាន់លានដុង សម្រេច ១០៣,២៦% ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត កើន ១៩% ប្រៀបជាមួយឆ្នាំកន្លង។ ក្នុងឆ្នាំ ២០២២ ស្រុកបានកសាងសម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ ០២ ឃុំ និងឃុំជនបទថ្មីខ្នាត គំរូ ០១ ឃុំ (សម្រេច ១០០% ប្រៀបនឹងសេចក្ដីសម្រេចចិត្ត) បង្កើនចំនួនទូទាំងស្រុក មានឃុំជនបទថ្មីលើកកម្ពស់ចំនួន ០៨ ឃុំ និងឃុំជនបទថ្មីខ្នាតគំរូ ០១ ឃុំ មានភូមិជន បទថ្មីខ្នាតគំរូចំនួន ២០/៦១ ភូមិ។

សមមិត្តត្រឹងផុងបា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែបានឲ្យដឹងថា៖ ទូទាំង ស្រុកបានផ្ដុំកម្លាំងកេណ្ឌប្រមូល និងប្រើប្រាស់មានប្រសិទ្ធភាពបណ្ដាប្រភពកម្លាំងវិនិ យោគដើម្បីបង្កភាពទម្លុះទម្លាយជំរុញមាំការពង្រីកសេដ្ឋកិច្ច សង្គមបានឆាប់រហ័ស និង ស្ថិរភាព រួមចំណែកបង្កទិដ្ឋភាពថ្មីឲ្យតំបន់ជនបទ និងលើកកម្ពស់ជីវភាពប្រជាជននៅ លើភូមិសាស្រ្តស្រុក។

ឆ្លងតាមរយៈបណ្ដាគោលនយោបាយវិនិយោគទៅក្នុងវិស័យកសិកម្ម ជនបទ ហេដ្ឋារច នាសម្ព័ន្ធសម្រាប់បម្រើការផលិត និងផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេស អនុវត្តការផលិត កសិកម្មជ្រះស្អាត កសិកម្មធម្មជាតិ កសាងលេខកូដតំបន់ផលិតបានបង្កើនឡើង រួមចំ ណែកបង្កើនតម្លៃផលិតកសិកម្មសម្រេចបាន ៦.៤៧៨,៧ ពាន់លានដុង សម្រេច ១០០, ៧៨% ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត កើន ៦,៤៥% ប្រៀបជាមួយឆ្នាំកន្លង។ បង្វែរ ផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំឈើហូបផ្លែបាន ២៨១,៨៥ ហិកតា កែប្រែចម្ការ ចម្រុះមកដាំឈើហូបផ្លែតែមួយមុខបាន ៥៨,៧ ហិកតា បង្កើនចំនួនផ្ទៃចម្ការឈើហូបផ្លែ មកទល់បច្ចុប្បន្ននេះមានជាង ៧.៨៦១ ហិកតា។ ក្នុងការផលិតប្រមូលផ្ដុំផ្លាស់ប្ដូរមក ផលិតតាមបែបធម្មជាតិ ផលិតផលិតផលជ្រះចំពោះឈើហូបផ្លែសំខាន់ៗមួយចំនួនរបស់ ស្រុក ដូចជា៖ ក្រូចពោធិសាត់ ក្រូចត្លុងសំបកខៀវ ស្វាយ ដូងខ្ទិះ បង្កើតបានជាផលិត ផលមានគុណភាព អាចប្រជែងលើទីផ្សារ នីហរ័ណ។ បរិមាណឈើហូបផ្លែសម្រេចជាង ១៩២.៤០៩ តោន សម្រេច ១១៦,៦% ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត (១៦៥.០០០ តោន) កើន ៣០.៨៩៣ តោនប្រៀបជាមួយឆ្នាំកន្លង។

ក្នុងផែនការពង្រីកសេដ្ឋកិច្ច សង្គម ស្រុកកូវកែតែងអាទិភាពបណ្ដាប្រភពកម្លាំងអនុវត្តកម្ម វិធីកាត់បន្ថយភាពក្រីក្រគួបផ្សំនឹងការកសាងជនបទថ្មី។ គិតមកទល់ពេលនេះ វិស័យជន បទនៅស្រុកកូវកែមានការផ្លាស់ប្ដូរយ៉ាងច្រើន ជីវភាពប្រជាជនកាន់តែបានកែលម្អ រួមចំ ណែកកាត់បន្ថយភាពក្រីក្រស្ថិរភាព។

សរុបទុនវិនិយោគអភិវឌ្ឍន៍ទូទាំងសង្គមតាមការប៉ាន់ស្មានសម្រេច ២.៩៦៨ ពាន់លាន ដុង សម្រេច ១០៦% នៃសេចក្ដីសម្រេចចិត្ត កើន ១២% ប្រៀបជាមួយឆ្នាំកន្លង (កើន ៣២៥ ពាន់លានដុង) ក្នុងនោះ ទុនវិនិយោគពីថវិការដ្ឋជាង ១០%។ ក្រៅពីនោះគឺទុន វិនិយោគរបស់អាជីវកម្ម និងក្នុងតំបន់អាសយជន។ ប្រភពចំណូលមធ្យមរបស់ប្រជាជន ម្នាក់ៗសម្រេច ៦៥,៦៨ លានដុងក្នុងមួយឆ្នាំ សម្រេច ១០១,០៥% ប្រៀបជាមួយសេចក្ដីសម្រេចចិត្តកើន ២,៨៣ លានដុងប្រៀបជាមួយឆ្នាំ ២០២១។ គិតដល់ចុងឆ្នាំ ២០២២ អត្រាគ្រួសារក្រីក្ររបស់ស្រុកថយចុះនៅ ០,៩៤% (ថយចុះ ០,៦% ប្រហាក់ប្រហែល ១៩២ គ្រួសារប្រៀបជាមួយឆ្នាំកន្លង) សម្រេច ១៩៣,៥៥% ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត។

សមមិត្តឃឺវជីកឿង លេខាគណៈកម្មាធិការបក្សឃុំចូវដៀង ស្រុកកូវកែឲ្យដឹងថា៖ ឆ្នាំ ២០២២ មូលដ្ឋានទើបកសាងសម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់។ ក្នុងនោះ សេដ្ឋ កិច្ចរបស់ឃុំរីកចម្រើនច្រើន។ ក្រោយពេលបានអនុវត្តគម្រោងការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ឃុំបានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ១២៧ ហិកតាមកដាំឈើហូបផ្លែ ដូចជា៖ ក្រូចត្លុង ក្រូចពោធិសាត់ ដូង។ល។ និងដាំដំណាំគ្រប់ប្រភេទផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ រួមចំណែកលើកកម្ពស់តម្លៃផលិតក្នុងឆ្នាំ ២០២២ សម្រេចបាន ១.២៥១,៧២ ពាន់លានដុង។

ស្រុកកូវកែបានសហការផ្សព្វផ្សាយទម្រង់ជំរុញកសិកម្មជាច្រើនដើម្បីឧបត្ថម្ភដល់បណ្ដា មូលដ្ឋានផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមឲ្យសមស្របតាមអាកាសធាតុប្រែប្រួល ពង្រីក ទម្រង់បណ្ដាប្រភេទដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ឧបត្ថម្ភឲ្យបុលទុនអាទិភាពដើម្បី វិនិយោគទៅក្នុងការផលិត ដោះស្រាយការងារធ្វើ។ បណ្ដាគោលនយោបាយបណ្ដុះ បណ្ដាលវិជ្ជាជីវៈភ្ជាប់ជាមួយការដោះស្រាយការងារធ្វើ ផ្លាស់ប្ដូរមុខរបរជូនពលករនៅជនបទក៏បានយកចិត្តទុកដាក់អនុវត្ត។ ក្នុងឆ្នាំ ២០២២ ស្រុកកូវកែដោះស្រាយការងារ ធ្វើថ្មីជូនពលករ ៣.៧៨៨ នាក់ (សម្រេច ១០៨,២% ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត) បញ្ជូនពលករ ១២១ នាក់ទៅធ្វើការមានពេលកំណត់នៅបរទេស (សម្រេច ១១០% ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត)។ ចាត់តាំងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ០៥ ថ្នាក់ សម្រាប់ពលករជនបទ ដោយមានសិក្ខាកាម ១៤៤ ចូលរៀន។ ឧបត្ថម្ភសាងសង់ផ្ទះ ៧៨ ខ្នង (ថវិកាសាងសង់ ៣,៩ ពាន់លានដុង) ជូនគ្រួសារប្រជាជនក្រីក្រ ជិតក្រ៕

ប្រភពកាសែតត្រាវិញ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291792