បើកវគ្គបំពាក់បំប៉នកម្មាភិបាលស្ថិតក្នុងក្របខ័ណ្ឌគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិកាល ២០២៥-២០៣០

កាលពីថ្ងៃទី ២១ ខែមីនា ស្ថិតនៅនឹងសាលានយោបាយខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសហការជាមួយនឹងវិជ្ជាស្ថាននយោបាយភូមិភាគលេខ ២ ចាត់តាំងពិធីបើកវគ្គបំពាក់បំប៉នកម្មាភិបាលស្ថិតក្នុងក្របខ័ណ្ឌគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិកាល ២០២៥-២០៣០។

អញ្ជើញចូលរួមមានសមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត អនុសាស្ត្រាចារ្យ -បណ្ឌិត ង្វៀងក្វឹកយុង នាយកវិជ្ជាស្ថាននយោបាយភូមិភាគលេខ ២ បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈនាយកសាលានយោបាយខេត្ត បណ្តាសិក្ខាកាមគឺជាកម្មាភិបាលស្ថិតក្នុងក្របខ័ណ្ឌដែលបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិកាល ២០២៥-២០៣០។

វគ្គបំពាក់បំប៉ននេះមានសិក្ខាកាមគឺកម្មាភិបាលស្ថិតក្នុងក្របខ័ណ្ឌដែលបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិកាល ២០២៥-២០៣០ ចំនួន ៦៧ រូប។ វគ្គបំពាក់បំប៉នបានចាត់តាំងឡើងចាប់ពីថ្ងៃទី ២១ ខែមីនា-ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។

សិក្ខាកាមចូលរួមវគ្គបំពាក់បំប៉ននេះបានជ្រួតជ្រាបឯកទេសបទ ១៩ យ៉ាងស្តីពីវិធីសាស្ត្រផ្លាស់ប្តូរថ្មីការដឹកនាំរបស់បក្សចំពោះសកម្មភាពរបស់ប្រព័ន្ធនយោបាយ-បណ្តាបញ្ហាទ្រឹស្តី និងភាពជាក់ស្តែង។ អត់ធ្មត់ និងអនុវត្ត ពង្រីកការច្នៃប្រតិដ្ឋលទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជីមិញតាមស្មារតីសន្និបាតលើកទី ៤ (នីតិកាលទី ១៣) របស់បក្ស។ បង្កើន និងពង្រឹងការកសាងអង្គការចាត់តាំងមូលដ្ឋានបក្ស និងបង្កើនគុណភាពកងជួរបក្ខជនក្នុងដំណាក់កាលថ្មី។ ស្តារឡើង និងពង្រីកតម្លៃវប្បធម៌ និងកម្លាំងរបស់មនុស្សវៀតណាមក្នុងដំណាក់កាលចូលរួមសមាហរណកម្មអន្តរជាតិ។ ស្ថានភាពសាកលលោកនាពេលបច្ចុប្បន្ន គោលនយោបាយកិច្ចបរទេស និងយុទ្ធសាស្ត្រការពារមាតុប្រទេសក្នុងស្ថានភាពថ្មីរបស់បក្ស និងរដ្ឋយើងនាពេលបច្ចុប្បន្ននេះ។ បន្តផ្លាស់ប្តូរថ្មីការពង្រីក និងលើកកម្ពស់លទ្ធផលសេដ្ឋកិច្ចសមូហភាពក្នុងដំណាក់កាលថ្មី។ តួនាទីរបស់សហករណ៍ក្នុងដំណាក់កាលបច្ចុប្បន្ន។ គោលនយោបាយជនជាតិ សាសនានៅប្រទេសយើង និងបញ្ហាស្ថានភាពជាក់ស្តែងមួយចំនួន លទ្ធផលអនុវត្តគោលនយោបាយសាសនានៅតំបន់វាលរាមទន្លេគឺវឡុង និងខេត្តត្រាវិញ។ ការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស តស៊ូរុញច្រានបដិសេធបណ្តាទស្សនខុសឆ្គងរបស់បណ្តាអានុភាពជាអមិត្តក្នុងស្ថានភាពថ្មី។ល។

មានយោបល់ក្នុងពិធីបើកវគ្គនេះ សមមិត្តឡឹមិញដាំងអនុលេខាបក្សខេត្តបានសង្កត់ធ្ងន់ថា៖ ការងារកម្មាភិបាលគឺជា “គន្លឹះ” សំខាន់បំផុតរបស់ “គន្លឹះ” ក្នុងការងារកសាងបក្ស និងប្រព័ន្ធយោបាយ។ សមមិត្តអនុលេខាបក្សខេត្តសំណូមពរ បណ្តាគ្រូបង្រៀន អ្នករបាយការណ៍ និងសិក្ខាកាមគប្បីជ្រោងខ្ពស់ស្មារតីទទួកបន្ទុកក្នុងការផ្ទេរជូន និងរៀនសូត្រ។ ក្នុងដំណាក់កាលរៀនសូត្រ គប្បីយកចិត្តទុកដាក់ពិគាក្សា ផ្លាស់ប្តូរយោបល់ និងវាយតម្លៃលទ្ធផល។  ក្រៅពីចំណេះដឹងដែលបានរៀនក្នុងថ្នាក់ បណ្តាសិក្ខាកាមគប្បីបង្កើនការសិក្សាស្រាវជ្រាវឯកសារ ដើម្បីបើកបន្ថែមការយល់ដឹង ទទួលយកព័ត៌មាន ទំនាក់ទំនងភាពជាក់ស្តែងដើម្បីលើកកម្ពស់ចំណេះដឹង អនុវត្តទៅក្នុងលក្ខណៈការងារ។ គណៈចាត់តាំងវគ្គបំពាក់បំប៉នជានិច្ចកាល ចង្អុលការ បញ្ជាការ ត្រៀមគ្រប់លក្ខណៈអំពីសម្ភារមូលដ្ឋាន កម្មវិធី ឯកសាររៀនសូត្រដើម្បីចាត់តាំងវគ្គបំពាក់បំប៉នបានត្រឹមត្រូវតាមខ្លឹមសារ ផែនការដែលបានដាក់ចេញ ធានាលទ្ធផលខ្ពស់បំផុត៕ ស.ហ

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 14
  • ថ្ងៃនេ: 768
  • ក្នុងសប្តាហ៍: 8,043
  • ទាំងអស់: 986,022