ស្រុកថ្កូវគប្បីប្រមូលផ្តុំកម្លាំងអនុវត្តវិធានការជាច្រើនដើម្បីពន្លឿនការកសាងបណ្តាលក្ខឋានពីជនបទថ្មី

កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ធ្វើអធិបតីអង្គប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការកសាងជនបទថ្មីនៅស្រុកថ្កូវ។

នៅអង្គប្រជុំនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកថ្កូវរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តន៍បណ្តាលក្ខឋានឃុំជនបទថ្មី ជនបទថ្មីលើកកម្ពស់ ស្រុកជនបទថ្មី។ គិតមកដល់ពេលនេះ ស្រុកថ្កូវមានឃុំចំនួន៣ អនុវត្តសម្រេចបាន១៩/១៩លក្ខឋានឃុំជនបទថ្មី (ង៉ាយស្វៀង គីមស៊ើង ហាមយ៉ាង) មានឃុំ២សម្រេចបាន១៧/១៩លក្ខឋានឃុំជនបទថ្មី ៤ឃុំសម្រេចបាន១៦លក្ខឋានឃុំជនបទថ្មី និង៦ឃុំសម្រេចបាន១៥លក្ខឋានឃុំជនបទថ្មី។

ចំពោះឃុំជនបទថ្មីលើកកម្ពស់ ឃុំង៉ុកបៀន សម្រេចបាន១៥/១៩លក្ខឋាន ឃុំដាយអាង សម្រេចបាន១២/១៩លក្ខឋាន ឃុំតឹបស៊ើង សម្រេចបាន១៣/១៩លក្ខឋាន និងឃុំឡុងហ៊ីប សម្រេចបាន៧លក្ខឋាន។ អំពីអារ្យធម៌ទីក្រុង គិតមកដល់ពេលនេះ ទីប្រជុំជនឌិញអាងសម្រេចបាន៧/៩លក្ខឋាន ទីប្រជុំថ្កូវសម្រេចបាន៨/៩លក្ខឋាន។

ចំពោះលក្ខឋានស្រុកជនបទថ្មី គិតមកដល់ពេលនេះសម្រេចបាន៤/៩លក្ខឋាន៖ លក្ខឋាន១(ធ្វើផែការ) លក្ខឋាន២(គមនាគម) លក្ខឋាន៣ (ធារាសាស្រ្តនិងបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ) លក្ខឋាន៤ (អគ្គិសនី)។

នៅកិច្ចប្រជុំ ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានបានលើកឡើងពីការជួបលំបាក ជាប់ជំពាក់ក៏ដូចជាសំណើក្នុងការអនុវត្តន៍បណ្តាភាគកម្រិតកសាងឃុំជនបទថ្មី ជនបថ្មីលើកកម្ពស់ និងស្រុកជនបទថ្មីនៅស្រុកថ្កូវ ពិសេសគឺភាគកម្រិតពីការរៀបចំផលិត និងពង្រីកសេដ្ឋកិច្ចជនបទ សុខាភិបាល បរិស្ថាន និងវត្ថិភាពចំណីអាហារ។ល។

ថ្លែងយោបល់ចង្អុលការនៅកិច្ចប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ស្នើដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ផ្នែកខេត្ត សកម្មឧបត្ថម្ភដល់មូលដ្ឋានដោះស្រាយរាល់ការជួបលំបាក ជាប់ជំពាក់ក្នុងការអនុវត្តន៍បណ្តាភាគកម្រិតឃុំជនបទថ្មី ជនបទថ្មីលើកកម្ពស់ និងស្រុកជនបទថ្មី។ មន្ទីរការងារ-យុទ្ធជនពិការនិងសង្គមឧបត្ថម្ភស្រុកថ្កូវក្នុងអនុវត្តលក្ខឋានលេខ១១។ ស្រុកថ្កូវត្រូវប្រមូលផ្តុំអនុវត្តជំរុញល្បើនកសាងបណ្តាលក្ខឋាន ក្នុងនោះយកចិត្តទុកដាក់ដល់ការលើកកម្ពស់អត្រាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 75
  • ថ្ងៃនេ: 7405
  • ក្នុងសប្តាហ៍: 14,389
  • ទាំងអស់: 1,114,560