ប្រមូលផ្តុំផ្សព្វផ្សាយអំពីការបូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់

កន្លងហើយសមមិត្តត្រឹងគ្វឹកត្វឹង សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តធ្វើជាអធិបតីសន្និបាតអ្នករបាយការណ៍ខែឧសភា ឆ្នាំ ២០២៣។ សន្និបាតផ្សាយបន្តផ្ទាល់ដល់ ៩៩ មណ្ឌលក្នុងទូទាំងខេត្ត ដោយមានតំណាងចូលរួម ជាង ១.៤៧០ រូប។ 

តំណាងចូលរួមសន្និបាតនៅមណ្ឌលផ្សាយបន្តផ្ទាល់ថ្នាក់ខេត្ត។រូបថត៖ថាញ់ញ៉ា

សមមិត្តត្រឹងគ្វឹកត្វឹង សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្ស ខេត្ត អ្នករបាយការណ៍មជ្ឈិមបានរបាយការណ៍ឯកទេសបទស្តីពីស្ថានភាព ភារកិច្ចការពារអធិបតេយ្យភាពព្រំដែនកោះសមុទ្រ ជាយសមុទ្រភាគត្បូងឆ្នាំ ២០២៣  ស្តីពីបណ្តាខ្លឹមសារទាក់ទិនដល់បញ្ហាទំនាស់នៅលើសមុទ្រខាងកើតនាពេលបច្ចុប្បន្ននេះ។ សកម្មភាពរបស់បណ្តាប្រទេសមានការទាក់ទិនដល់សមុទ្រខាងកើត និងព្យាករណ៍ស្ថានភាពឥទ្ធិពលដល់វៀតណាមនាពេលខាងមុខនេះ។ បណ្ឌិតផាមគ្វឹកថើយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ចាងហ្វាងសាលានយោបាយខេត្តត្រាវិញរបាយការណ៍ឯកទេសបទស្តីពីបណ្តាភាពប្រែប្រួលពីស្ថានភាពអន្តរជាតិ និងគោលការណ៍ កិច្ចការបរទេសរបស់វៀតណាម។

កំណត់ទិសដៅ ការងារផ្សព្វផ្សាយក្នុងខែឧសភា និងបណ្តាខែបន្តបន្ទាប់ អនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត យឿងធីម៉ីផាសំណូមពរកថជួរអ្នករបាយការណ៍គ្រប់លំដាប់ថ្នាក់ អ្នកផ្សព្វផ្សាយថ្នក់មូលដ្ឋានគប្បីមូលផ្តុំកម្លាំងផ្សព្កវផ្សាយគោលដៅ ភារកិច្ច វិធានការពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខ កសាងបក្ស កសាងប្រព័ន្ធនយោបាយតាមស្មារតីសេចក្តីសម្រេចចិត្តឆ្នាំ ២០២៣ របស់គណៈកម្មាធិការបក្សខេត្ត។ បូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥។ ផ្សព្វផ្សាយ សាយភាយបណ្តាច្បាប់ សេចក្តីសម្រេចចិត្តថ្មីដែលបានរដ្ឋសភានីតិកាលទី ១៥ អនុម័តិឆ្លងនៅនឹងសម័យប្រជុំលើកទី ៤ សម័យប្រជុំវិសាមញ្ញលើកទី ២ សាយភាយបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ បណ្តាសកម្មភាពដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ អសកម្ម ផ្សព្វផ្សាយយ៉ាងខ្លាំងក្លាអំពីសេចក្តីព្រាងច្បាប់ ០៣ យ៉ាងគឺ៖ ច្បាប់នគរបាលប្រជាជន (កែប្រែបំពេញបន្ថែម) ច្បាប់អត្តសញ្ញាណពលរដ្ឋ (កែប្រែបំពេញបន្ថែម) ច្បាប់កងកម្លាំងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់។ ផ្សព្វផ្សាយអំពីពិធីប្រឡងបទវិភាគស្តីពីការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្សលើកទី ០៣ ពិធីប្រឡងសរសេរ “អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាពខេត្តលើកទី ១១ -សេចក្តីបំណងត្រាវិញ” ពិធីប្រឡងសរសេរអត្ថបទសារព័ត៌មានស្តីពីបធានបទ ”រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”  ដំណាក់កាល ២០២២-២០២៥។ ជំរុញមាំការផ្សព្វផ្សាយស្តីពីអនុវត្តបធានបទឆ្នាំ ២០២៣ ”រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អំពីពង្រីកកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ ស្តារឡើងសេចក្តីបំណងកសាងមាតុភូមិត្រាវិញអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី” ភ្ជាប់ជាមួយនឹងការបូកសរុបលទ្ធផលអនុវត្តទម្រង់ “ថ្នាក់លើធ្វើជាគំរូ ថ្នាក់ក្រោមសកម្មធ្វើតាម”។ ចង្អុលការ បញ្ជាការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បណ្តាក្រសួង ផ្នែកក្នុងការចង្អុលការដោះស្រាយលំបាក ជំរុញមាំធ្វើសកម្មភាពផលិត ធ្វើអាជីវកម្ម ការងារបង្ការប្រឆាំងជំងឺលើមនុស្ស លើឈើដាំ សត្វចិញ្ចឹម ពិសេសគឺជំងឺកូវីដ-១៩ ក្នុងស្ថានភាពថ្មី។ ការងារធានាសុវត្ថិភាពអនាម័យគ្រឿងអាហារ បង្ការប្រឆាំងគ្រោះធម្មជាតិ បង្ការបង្រ្កាបបណ្តាប្រភេទឧក្រឹដ្ឋជន  គ្រោះអបាយមុខសង្គម រក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម សុវត្ថិភាពចររាចរណ៍។

ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយជម្រៅទូលំទូលាយអត្ថន័យអនុស្សាវរីយ៍បណ្តាថ្ងៃបុណ្យជាតិធំៗរបស់ប្រទេសជាតិដូចជា៖  ឆ្នាំទី ៦៩ ទិវាជ័យជម្នះដៀងបៀងភូ (០៧/៥/១៩៥៤-០៧/៥/២០២៣) អនុស្សាវរីយ៍ឆ្នាំទី ១៥៣ ទិវាខួបកំណើតរបស់ម៉ាកឡេនិន (២២/៤/១៨៧០-២២/៤/២០២៣) អនុស្សាវរីយ៍ឆ្នាំទី ១៣៣ ទិវាខួបកំណើតរបស់លោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២៣)   ឆ្នាំទី ៨២ ទិវាបង្កើតក្រុមកុមារឈានមុខហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២៣) ឆ្នាំទី ៩៨ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥-២១/៦/២០២៣) ផ្សព្វផ្សាយមហាសន្និបាតសហជីព មហាសន្និបាតសមាគមកសិករថ្នាក់ស្រុក អាណត្តិកាល ២០២៣-២០២៨៕ 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 62
  • ថ្ងៃនេ: 6874
  • ក្នុងសប្តាហ៍: 13,858
  • ទាំងអស់: 1,114,029