ក្រុមប្រតិភូការងាររបស់គណៈប្រតិភូត្រួតពិនិត្យរបស់រដ្ឋសភាក្តាប់ស្ថានភាពអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣

កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ក្រុមប្រតិភូការងាររបស់គណៈប្រតិភូត្រួតពិនិត្យរបស់រដ្ឋសភា ដឹកនាំដោយលោក ផាងឌឹកហ៊ីវ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាធ្វើជាប្រធានក្រុមបានអញ្ជើញមកធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តអំពីការអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣។

ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមួយចំនួនមានជាប់ទាក់ទិន។

មុននឹងជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ក្រុមប្រតិភូការងារបានអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែងអំពីការអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣នៅលើភូមិសាស្រ្តស្រុកកូវង៉ាងនិងយ្វៀងហាយ។

ពិធីធ្វើការគឺដើម្បីក្តាប់ព័ត៌មាន ស្ថានភាពជាក់ស្តែងនៃការចាត់តាំងផ្សព្វផ្សាយអនុវត្ត លទ្ធផលសម្រេចបានក៏ដូចជារាល់ការជួបលំបាក ជាប់ជំពាក់ ទិសដៅ ផែនការអនុវត្តក្នុងរយៈពេលខាងមុខនៃកម្មវិធីគោលដៅជាតិចំនួន៣៖ កម្មវិធីគោលដៅជាតិពីការកសាងជនបទថ្មី ដំណាក់កាល២០២១-២០២៥, កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដំណាក់កាល២០២១-២០២៥, កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០។

នារយៈកាលកន្លងទៅ ការផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីគោលដៅជាតិនេះបានខេត្តប្រមូលផ្តុំកម្លាំងចង្អុលការអនុវត្ត និងសម្រេចបានលទ្ធផលវិជ្ជមាន ហេដ្ឋារចនាសម្ព័ន្ធជំហានដំបូងបានវិនិយោគនិងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ មុខមាត់ជនបទកាន់តែបានផ្លាស់ថ្មី ជីវភាពរស់នៅរបស់ប្រជាជនបានកើនឡើង។

អំពីកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ទូទាំងខេត្តមានអង្គភាពថ្នាក់ស្រុកចំនួន៦/៩សម្រេចលក្ខឋានជនបទថ្មី ឃុំចំនួន៨៥/៨៥សម្រេចលក្ខឋានជនបទថ្មី ឃុំចំនួន២៩សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ភូមិចំនួន៦៣២/៦៤១សម្រេចលក្ខឋានភូមិវប្បធម៌ និភូមិជនបទថ្មី។

អំពីកម្មវិធីគោលដៅជាតិកាត់បន្ថយក្រប្រកបដោយចីរភាព ឆ្លងតាមការពិនិត្យឡើងវិញគ្រួសារក្រីក្រ ជិតក្រីក្រឆ្នាំ២០២២ ដំណាក់២០២២-២០២៥ ខេត្តអនុវត្តថយចុះ១,៦៨%អត្រាគ្រួសារក្រប្រៀបជាមួយឆ្នាំ២០២១(ស្មើនឹងថយចុះចំនួន៤.៨០៣គ្រួសារ) លើស១,១៨%ភាគកម្រិតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់។ ក្នុងនោះ អត្រាគ្រួសារក្រជាជនជាតិភាគតិចថយចុះ៣,៥០%ប្រៀបជាមួយឆ្នាំ២០២១(ស្មើនឹងថយចុះចំនួន៣.២៤០គ្រួសារ) សម្រេចភាគកម្រិតដាក់ចេញថយចុះពី១%ឡើងទៅ និងអត្រាគ្រួសារជិតក្រថយចុះ២,២០% ប្រៀបជាមួយឆ្នាំ២០២១ (ស្មើនឹងថយចុះចំនួន៦.៣១០គ្រួសារ)។

អំពីកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ គិតដល់ឆ្នាំ២០២២ ខេត្តអនុវត្តថយចុះ១,៣១%គ្រួសារក្រតំបន់ជនជាតិភាគតិច(ស្មើនឹងថយចុះចំនួន២.២១៨គ្រួសារ) ចំនួនឃុំចេញផុតពីភូមិសាស្រ្តជួបលំបាកពិសេសគឺ២/២ឃុំ(ង៉ាយស្វៀងនិងហាមយ៉ាងចំណុះស្រុកថ្កូវ) សម្រេច១០០%ផែនការឆ្នាំ២០២២។ មានភូមិចំនួន២/១០(ភូមិអូរក្តា ឃុំភឿកហាវ ស្រុកចូវថាញ់ និងភូមិថ្កូវC ឃុំគីមស៊ើង ស្រុកថ្កូវ) ចេញផុតពីភូមិសាស្រ្តជួបលំបាកពិសេស សម្រេច១០០%ផែនការឆ្នាំ២០២២។

នៅពិធីធ្វើការ បណ្តាតំណាងបានពិភាគ្សា លើកឡើងយោបល់ពីខ្លឹមសារមួយចំនួននៅជាប់ជំពាក់ក្នុងការអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣នៅខេត្ត ក្នុងនោះប្រមូលផ្តុំចូលក្នុងការបែងចែកទុន ជួបលំបាកក្នុងអនុវត្តអត្រាបដិភាគរបស់មូលដ្ឋាន រក្សាសម្បទាជនបទថ្មីលើកកម្ពស់ និងជនបទថ្មីរបៀបគំរូ បណ្តាសំណើពីយន្តការគោលនយោបាយទៅតាមទិសដៅបែងចែកក្រុមមុខសញ្ញាទទួលផលប្រយោជន៍ ការគាំទ្រពង្រីកផលិតកម្ម ណែនាំទាន់ពេលរបស់ក្រសួង ស្ថាប័នមានជាប់ទាក់ទងពីអនុវត្តបណ្តាគម្រោងការ គោលដៅ ភាគកម្រិតនីមួយៗនៃកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ល។

ថ្លែងយោបល់នៅពិធីធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ធ្វើឲ្យច្បាស់លាស់ថែមទៀតនូវខ្លឹមសារមួយចំនួនបានក្រុមប្រតិភូការងារចាប់អារម្មណ៍ ទន្ទឹមនឹងនោះឲ្យដឹង ខេត្តនឹងពិនិត្យឡើងវិញ បង្ហើយរបាយការណ៍ផ្ញើក្រុមប្រតិភូការងារពិនិត្យ បូកសរុបនិងរបាយការណ៍ក្រុមត្រួតពិនិត្យរបស់រដ្ឋសភា ដោះស្រាយការលំបាក ជាប់ជំពាក់សម្រាប់ខេត្ត ដើម្បីរយៈពេលខាងមុខអនុវត្តមានប្រសិទ្ធភាពជាងកម្មវិធីគោលដៅជាតិចំនួន៣។

សន្និដ្ឋាននៅពិធីធ្វើការ លោកផាងដឹកហ៊ីវ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភា ប្រធានក្រុមប្រតិភូការងារចែករំលែកការជួបលំបាករបស់ខេត្ត កំណត់ត្រាបណ្តាមតិស្នើរបស់ខេត្ត។ ទន្ទឹមនឹងនោះក្រើនរំលឹកក្នុងរយៈពេលខាងមុខខេត្តត្រូវយកចិត្តទុកដាក់ដល់វគ្គចាត់តាំងផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ។ លើកកម្ពស់ការរួមបញ្ចូលរវាងបណ្តាកម្មវិធី ត្រូវប្រមូលផ្តុំប្រភពកម្លាំង វិនិយោគមានសារសំខាន់ មានប្រព័ន្ធគម្រោងនីមួយៗស្ថិតក្នុងបណ្តាកម្មវិធី។ល។ លោកផាងឌឹកហ៊ីវ ស្នើគណៈកម្មាធិការប្រជាជនខេត្តបន្តសម្រេចនូវរបាយការណ៍ផ្ញើឡើងក្រុមប្រតិភូការងារ ក្នុងនោះ សំខាន់ត្រូវបង្ហាញ់បញ្ជីឯកសារណែនាំបានផ្សព្វផ្សាយ ទន្ទឹមនឹងនោះមានសំណើជាក់ស្តែងពីការដែលនៅមានកំណត់ ជាប់ជំពាក់របស់ខេត្តក្នុងអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 44
  • ថ្ងៃនេ: 6934
  • ក្នុងសប្តាហ៍: 13,918
  • ទាំងអស់: 1,114,089