16/05/2023
ខុទ្ទកាល័យរដ្ឋាភិបាលត្រួតពិនិត្យការងារដោះស្រាយនីតិវិធីរដ្ឋបាលនៅខេត្តត្រាវិញ
កាលពីរសៀលថ្ងៃទី១២ ខែឧសភា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន មូលដ្ឋានបានជួបធ្វើការជាមួយក្រុមប្រតិភូការងាររបស់ខុទ្ទកាល័យរដ្ឋាភិបាលដឹកនាំដោយលោក ង្វៀងយ្វីហ្វាង អនុប្រធាននាយកដ្ឋានគ្រប់គ្រងនីតិវិធីរដ្ឋាភិបាលនៃខុទ្ទកាល័យរដ្ឋាភិបាលធ្វើជាប្រធានក្រុមដើម្បីត្រួតពិនិត្យ ណែនាំអនុវត្តយន្តការច្រកចេញចូលតែមួយ ច្រកអន្តរក្នុងការដោះស្រាយនីតិវិធីរដ្ឋបាល។
មុនពិធីធ្វើការ ក្រុមប្រតិភូការងារបានអញ្ជើញទៅត្រួតពិនិត្យនៅសេវារដ្ឋបាលសាធារណៈខេត្ត សេវារដ្ឋបាលសាធារណៈទីក្រុងត្រាវិញ និងគណៈកម្មាធិការប្រជាជនសង្កាត់ទី៧។
ខ្លឹមសារត្រួតពិនិត្យស្តីជំវិញការអនុវត្តយន្តការច្រកចេញចូលតែមួយ ច្រកអន្តរក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលទៅតាមការកំណត់នៅអនុក្រិត្យលេខ ១០៧/២០២១/ND-CP។ ក្នុងនោះ ប្រមូលផ្តុំចូលក្នុងការងារប្រកាស សាធារណៈ តម្លាភាព និងការទទួលខុសត្រូវក្នុងការពន្យល់របស់អង្គភាព ការងារនៃឯកសារឌីជីថល ការទទួល ការដោះស្រាយ និងការសំណងនូវលទ្ធផលនៃនីតិវិធីរដ្ឋបាល។ ការតភ្ជាប់ ចែករំលែកទិន្នន័យ។ល។
ឆ្លងតាមការត្រួតពិនិត្យ ក្រុមប្រតិភូការងារវាយតម្លៃ ខេត្តនឹងផ្សព្វផ្សាយជាប្រចាំនូវនីតិវិធីរដ្ឋបាលលើមូលដ្ឋានទិន្នន័យជាតិនៃនីតិវិធីរដ្ឋបាល។ ផ្សព្វផ្សាយព័ត៌មានអំពីក្របខណ្ឌនិតិវិធីរដ្ឋបាល និងសេវាសាធារណៈបន្តផ្ទាល់នៅលើក្រាំងសេវាសាធារណៈខេត្ត។ បានរួមបញ្ចូលជាមួយមូលដ្ឋានទិន្នន័យជាតិស្តីពីចំនួនប្រជាជន និងគាំទ្រការផ្ទៀងផ្ទាត់ភាពស៊ីសង្វាក់គ្នានៃព័ត៌មានប្រជាពលរដ្ឋ។ ក្រាំងសេវាសាធារណៈខេត្តផ្តល់នូវវិធីទូទាត់តាមអ៊ីនធឺណិតជាច្រើនដូចជា VNPAY, VNPT PAY។ល។
ទន្ទឹមនឹងនោះ ក្រុមប្រតិភូការងារក៏ចង្អុលបង្ហាញ់ពីការនូវមានកំណត់មួយចំនួនដូចជា៖ ការធ្វើសមកាលកម្ម ការផ្សព្វផ្សាយ និងតម្លាភាពលើក្រាំងសេវាសាធារណៈជាតិមិនពេញលេញ ស្ថិតិមិនស៊ីសង្វាក់គ្នា; អត្រានៃការចេញលទ្ធផលអេឡិចត្រូនិក អត្រានៃកម្មវិធីអនឡាញ និងអត្រាឯកសារអនុវត្តធ្វើការទូទាត់តាមអ៊ីនធឺណិតនៅមានកម្រិតទាបនៅឡើយ។ល។
ថ្លែងយលបល់នៅពិធីធ្វើការ អនុប្រធាននាយកដ្ឋានគ្រប់គ្រងនីតិវិធីរដ្ឋាភិបាលនៃខុទ្ទកាល័យរដ្ឋាភិបាល ង្វៀងយ្វីហ្វាង បានចង្អុលបង្ហាញពីដែនដែលនៅមានកំណត់សំខាន់ៗក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលរបស់ខេត្ត ទន្ទឹមនឹងនោះ ចែករំលែក និងណែនាំបទពិសោធន៍ខ្លះៗ ដើម្បីជម្នះ និងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈតាមប្រព័ន្ធអនឡាញក្នុងខេត្ត។
បញ្ចប់ពិធីធើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ថ្លែងអំណរគុណចំពោះមតិរួមបំពេញ និងណែនាំរបស់ក្រុមប្រតិភូ។ លោកសំណូមពរឲ្យមន្ទីរ ស្ថាប័ន មូលដ្ឋានទទួល មានផែនការសហការ ជម្នះមានប្រសិទ្ធភាពនូវដែនមានកំណត់បានចង្អុលបង្ហាញ។ ទន្ទឹមនឹងនោះ ស្នើដល់បណ្តា អង្គភាពដែលដោះស្រាយនីតិវិធីរដ្ឋបាលក្នុងដំណើរការអនុវត្តត្រូវជ្រួតជ្រាបនូវទស្សនៈនៃការយកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌលសម្រាប់បម្រើ ដោយមិនដាក់បន្ថែមនីតិវិធីដែលមិនចាំបាច់។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងហ្វិញធៀន ក៏បានស្នើដល់នាយកដ្ឋានត្រួតពិនិត្យនីតិវិធីរដ្ឋបាល ខុទ្ទកាល័យរដ្ឋាភិបាលនឹងបន្តជួយខេត្តក្នុងការអនុវត្តកំណែទម្រង់បែបបទរដ្ឋបាលដើម្បីសម្រេចបានប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ៕