ជំរុញសម្ទុះដំណើរសាងសង់គម្រោងការមជ្ឈមណ្ឌលពាណិជ្ជកម្ម-សេវាកម្មនៅសង្កាត់ទី៨

កាលពីថ្ងៃទី១៨ ខែឧសភា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន បានទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូរបស់សម្ព័ន្ធក្រុមហ៊ុនទ្រឿងហាយ(THACO) ដឹកនាំដោយលោក ង្វៀងហ្វាងត្វែ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនវិនិយោគអចលនទ្រព្យដាយក្វាងមិញនៃសម្ព័ន្ធក្រុមហ៊ុនទ្រឿងហាយ(THACO) ធ្វើជាប្រធានក្រុម។ 

នៅពិធីធ្វើការ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តនិងមូលដ្ឋានមានជាប់ពាក់ព័ន្ធ និងតំណាង THACO បានដោះដូរពីការជួបលំបាក ជាប់ជំពាក់ក្នុងដំណើរការសាងសង់គម្រោងការមជ្ឈមណ្ឌលពាណិជ្ជកម្ម-សេវាកម្មនៅសង្កាត់ទី៨ ទីក្រុងត្រាវិញ។ តាមបណ្តាអង្គភាព ប្រការជួបលំបាកនាបច្ចុប្បន្នគឺអាស្រ័យដោយមានបង្គោលអគ្គិសនីចំនួន២ និងខ្សែភ្លើងអគ្គិសនី១១០គីឡូវ៉ូល វ៉ុងលីម-ត្រាវិញ២ ដេកនៅក្នុងតំបន់របស់គម្រោងការបណ្តាលឲ្យជះឥទ្ធិពលដល់ដំណើរការសាងសង់បណ្តាសំណង់នៃគម្រោងការ។

 

លោក ង្វៀងហ្វាងត្វែ យល់ព្រមជាមួយសំណើរំកិលបង្គោលភ្លើងចំនួន២ និងខ្សែភ្លើងអគ្គិសនី១១០គីឡូវ៉ូល វ៉ុងលីម-ត្រាវិញ២ ចេញផុតពីតំបន់នៃគម្រោងពីប្រភពថវិការរបស់ THACO។ ទន្ទឹមនឹងនោះ លោកក៏សង្ឈឹមថាខេត្តនិងបណ្តាមន្ទីរ ស្ថាប័នមានជាប់ពាក់ព័ន្ធចូលរួមគាំទ្រការផ្សព្វផ្សាយដំណើរការសាងគម្រោង ដើម្បីជម្រុញសន្ទុះដំណើរការសាងសង់ដើម្បីឆាប់ដាក់ឲ្យដំណើរការគម្រោង។

ថ្លែងយោបល់នៅពិធីធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ស្នើ THACO ម្ចាស់ការសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្ម គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ ក្រុមហ៊ុនអគ្គិសនីត្រាវិញនិងបណ្តាអង្គភាពមានជាប់ពាក់ព័ន្ធត្រូវរួសរាន់ត្រួតពិនិត្យជាក់ស្តែង សម្រេចផែនការរំកិលបង្គោលភ្លើងចំនួន២ និងខ្សែភ្លើងអគ្គិសនី១១០គីឡូវ៉ូល វ៉ុងលីម-ត្រាវិញ២ ចេញផុតពីតំបន់នៃគម្រោងការមជ្ឈមណ្ឌលពាណិជ្ជកម្ម-សេវាកម្មសង្កាត់ទី៨ ជម្រាបជូនអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងផ្តល់សច្ចាប័នដើម្បីធ្វើជាមូលដ្ឋានសម្រាប់ផ្សព្វផ្សាយអនុវត្ត។

ទន្ទឹមនឹងនោះ រួសរាន់បង្ហើយនីតិវិធីមានជាប់ទាក់ទងដើម្បីជំរុញសន្ទុះកសាងបណ្តាសំណង់ ដាក់ឲ្យដំណើរការគម្រោងការត្រូវតាមកាលកំណត់ដូចបានសន្យាជាមួយខេត្ត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 73
  • ថ្ងៃនេ: 6751
  • ក្នុងសប្តាហ៍: 13,735
  • ទាំងអស់: 1,113,906