បក្ខជន ២៦៩ រូបបានប្រទានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សលើក ១៩ ខែឧសភា
ព័ត៌មានពីគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត ក្នុងលើកប្រទានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សលើក ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះ ក្នុងទូទាំងខេត្តមានបក្ខជន ២៦៩ រូបបានប្រទានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស(ឧទ្ទិសជូន ០៦)។

ជាក់ស្តែងគឺ នៅបណ្តាបក្ខភាគទីក្រុងត្រាវិញមានបក្ខជន ៦៥ រូប ស្រុកកាងឡុង ៥៩ រូប ស្រុកកូវកែ ៣២ រូប ស្រុកចូវថាញ់ ២៣ រូប ស្រុកកូវង៉ាង ២៣ រូប ស្រុកថ្កូវ ២៣ រូប ស្រុកទីវកឹង ១៥ រូប ស្រុកយ្វៀងហាយ ០៩ រូប ផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្ត ០៨ រូប ទីផ្សាររួមខេត្តយ្វៀងហាយ ០៧ រូប គណៈបញ្ជាការដ្ឋានយោធាខេត្ត ០៣ រូប នគរបាលខេត្ត ០១ រូប គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ០១ រូប។

ក្នុងចំនួនបក្ខជន ២៦៩ រូបដែលបានប្រទានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សលើកនេះ មានបក្ខជន ០៨ រូបបានប្រទានជូនសញ្ញាសម្គាល់អាយុបក្ស ៦០ ឆ្នាំ បក្ខជន ២២ រូបបានប្រទានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ (ឧទ្ទិសជូន ០១) បក្ខជន ២០ រូបបានប្រទានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៥០ ឆ្នាំ (ឧទ្ទិសជូន ០២)   បក្ខជន ២១ រូបបានប្រទានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៤៥ ឆ្នាំ (ឧទ្ទិសជូន ០១)  បក្ខជន ៨៤ រូបបានប្រទានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ (ឧទ្ទិសជូន ០២)  និងបក្ខជន ១១៤ រូបបានប្រទានជូនសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ

បានដឹង គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ ក្នុងទូទាំងខេត្តប្រទានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សដល់បក្ខជនចំនួន ៤៧៩ រូបនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៩៣ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (០៣/២/១៩៣០-០៣/២/២០២៣) និងទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២៣)៕ ស.ហ

 

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291759