ក្រសួងស្ថាបនា ផ្សព្វផ្សាយគម្រោងការកសាងលំនៅឋានសង្គមយ៉ាងហោចណាស់ ១លានខ្នង
កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា រដ្ឋមន្ត្រីក្រសួងស្ថាបនា ង្វៀងថាញ់ងី ធ្វើអធិបតីកិច្ចប្រជុំផ្សាយបន្តផ្ទាល់ ដើម្បីផ្សព្វផ្សាយគម្រោងការកសាងលំនៅឋានសង្គមយ៉ាងហោចណាស់១លានខ្នងជូនមុខសញ្ញាមានប្រាក់ចំណូលទាប កម្មករតំបន់ឧស្សាហកម្ម ដំណាក់កាល ២០២១-២០៣០។ នៅមណ្ឌលបន្តផ្ទាល់ខេត្តត្រាវិញ អញ្ជើញចូលរួមមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង និងតំណាងបណ្តាមន្ទីរ ស្ថាប័នមានជាប់ទាក់ទិន។

គម្រោងការកសាងលំនៅឋានសង្គមយ៉ាងហោចណាស់១លានខ្នងជូនមុខសញ្ញាមានប្រាក់ចំណូលទាប កម្មករតំបន់ឧស្សាហកម្ម ដំណាក់កាល ២០២១-២០៣០ បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្តល់សច្ចាប័ននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

យោងតាមនោះ ខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ បណ្តាមូលដ្ឋានត្រូវកសាងសម្រេចសរុបប្រមាណ១.០៦២.២០០ខ្នង។ ក្នុងនោះ ដំណាក់កាល ២០២១-២០២៥ ត្រូវកសាងសម្រេចប្រមាណ៤២៨.០០០ខ្នង ដំណាក់កាល ២០២៥-២០៣០ សម្រេចប្រមាណ៦៣៤.២០០ខ្នង។

អនុរដ្ឋមន្ត្រីក្រសួងស្ថាបនា ង្វៀងវ៉ាំនសិញ បានឲ្យដឹង យោងតាមរបាយការណ៍របស់បណ្តាមូលដ្ឋាន។ គិតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងដំណាក់កាល ២០២១-២០២៥ ទូទាំងប្រទេសបានកសាងសម្រេចគម្រោងការលំនៅឋានសង្គមចំនួន៤១ នៅតំបន់ទីក្រុង ទ្រង់ទ្រាយសាងសង់ប្រមាណ ១៩.៥១៦ខ្នង កំពុងបន្តផ្សព្វផ្សាយគម្រោងការលំនៅឋានសង្គមចំនួន២៩៤ខ្នង ជាមួយទ្រង់ទ្រាយសាងសង់ប្រមាណ ២៨៨.៤៩៩ខ្នង។

ចំពោះកញ្ចប់ឥណទាន ១២០.០០០ពាន់លានដុង សម្រាប់លំនៅឋានសង្គម ក្រសួងសំណង់បានចេញឯកសារលេខ ១៥៥១/ BXD-QLN ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ណែនាំអំពីការកំណត់បញ្ជីគម្រោងការ មុខសញ្ញា និងលក្ខណៈសម្រាប់កម្ចីអាទិភាពនៃកញ្ចប់ឥណទាននេះ។ ក្រសួងស្ថាបនា បានអនុញ្ញាតឲ្យគណៈកម្មាធិការប្រជាជនខេត្តទទួលខុសត្រូវត្រួតពិនិត្យ ត្រួតពិនិត្យបណ្តាមនីតិវិធីច្បាប់ ធ្វើបញ្ជីគម្រោងការសាងសង់លំនៅឋានសង្គម លំនៅឋានសម្រាប់កម្មករ (លំនៅឋានសង្គមនៅតំបន់ឧស្សាហកម្ម) ជួសជុល និងសាងសង់ផ្ទះល្វែងឡើងវិញ ដើម្បីប្រកាសជាសាធារណៈនៅក្រាំងព័ត៌មានអេឡិចត្រូនិករបស់គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ដើម្បីឲ្យធនាគារមានមូលដ្ឋានសម្រាប់អនុវត្តឲ្យកម្ចី។ នៅលើភូមិសាស្រ្តខេត្តត្រាវិញ នាបច្ចុប្បន្នមានម្ចាស់វិនិយោគចំនួន២ ជាមួយនឹងគម្រោងការ២ សាងសង់លំនៅឋានសង្គមកំពុងផ្សព្វផ្សាយ និងមានតម្រូវការខ្ចីទុនប្រមាន៤២០ពាន់លានដុង។

នៅអង្គប្រជុំ តំណាងក្រសួងស្ថាប័នមានជាប់ទាក់ទងបានណែនាំ របាយការណ៍ពីដំណោះស្រាយផ្សព្វផ្សាយចំពោះកញ្ចប់គាំទ្រ១២០.០០០ពាន់លានដុងឲ្យខ្ចីសម្រាប់លំនៅឋានសង្គមទៅតាមសេចក្តីសម្រេចចិត្តលេខ ៣៣/NQ-CP ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ របស់រដ្ឋាភិបាល។ ដំណោះស្រាយលើការធ្វើផែនការ និងការរៀបចំមូលនិធិដីសម្រាប់ការសាងសង់លំនៅឋានសង្គម និងគោលនយោបាយស្តីពីការលើកលែងពន្ធលើការប្រើប្រាស់ដី (មិនរាប់បញ្ចូលពន្ធប្រើប្រាស់ដី) ចំពោះគម្រោងការលំនៅដ្ឋានសង្គម។ គោលនយោបាយផ្តល់អាទិភាពពីព័ន្ធ និងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ២០២១-២០២៥ និង២០២៦-២០៣០ ដើម្បីអនុវត្តគោលនយោបាយលំនៅឋានសង្គម។ល។

រដ្ឋមន្ត្រីក្រសួងស្ថាបនា បានឲ្យដឹង៖ ការអភិវឌ្ឍន៍លំនៅឋានសង្គមសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងកម្មករតំបន់ឧស្សាហកម្ម គឺជាកិច្ចការសំខាន់មួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេស។ គឺជាទំនួលខុសត្រូវ កាតព្វកិច្ច និងក្រមសីលធម៌របស់អ្នកគ្រប់គ្រងរដ្ឋ របស់សង្គម របស់អាជីវកម្ម និងរបស់ប្រជាជន។

អ្នកជាប្រមុខក្រសួង ស្ថាប័ន មូលដ្ឋានត្រូវយកចិត្តទុកដាក់ មានការទទួលខុសត្រូវ និងជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍន៍លំនៅឋានសង្គមសម្រាប់មុខសញ្ញាដែលមានចំណូលទាប និងកម្មករតំបន់ឧស្សាហកម្ម។ ទន្ទឹមនឹងនោះ ត្រូវមានគោលនយោបាយសមស្រប ដើម្បីលើកកម្ពស់ទីផ្សារ ផ្តោតសំខាន់លើសុខុមាលភាពសង្គម បង្កើតឱកាសសម្រាប់ប្រជាជនដែលមានចំណូលទាប។ ជំរុញការអភិវឌ្ឍន៍លំនៅឋានសង្គម លំនៅឋានសម្រាប់កម្មករ ដើម្បីបំពេញតម្រូវការលំនៅឋានរបស់មុខសញ្ញាដែលមានចំណូលទាប៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291884