គណៈកម្មាធិការបក្សស្រុកកាងឡុងបូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្ត លើកទី១២ អាណត្តិកាល ២០២០-២០២៥
កាលពីថ្ងៃទី ៣១ ខែឧសភា គណៈកម្មាធិការបក្សស្រុកកាងឡុងចាត់តាំងសន្និបាតបូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុក លើកទី១២ អាណត្តិកាល ២០២០-២០២៥។ អញ្ជើញចូលរួមសន្និបាតមានសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំស្ថាប័នសេនាធិការ ជំនួយការងារបក្សខេត្ត។ បណ្តាសមមិត្ត៖ ហ្វិញធីហាំងង៉ា លេខាបក្សស្រុក ត្រឹងមិញថាញ់ អនុលេខាអចិន្ត្រៃយ៍បក្សស្រុក, ង្វៀងវ៉ាំនញ៉ូវ អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកធ្វើអធិបតីអង្គសន្និបាត។

បាយការណ៍នៅអង្គសន្និបាតបានឲ្យដឹង ឈានចូលនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតក្នុងបរិបទមានការជួបលំបាក សាងល្បងច្រើន ក្នុងនោះស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩មានការប្រែប្រួលស្មុគស្មាញ។ ទន្ទឹមនឹងនោះ ក្រោមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ការជំនួយទាន់ពេលវេលារបស់មន្ទីរ ស្ថាប័ន ផ្នែកខេត្ត។ រួមជាមួយការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តរបស់បក្ខភាគទាំងមូល ជាង២ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី១១ និងសេចក្តីសម្រេចចិត្តនៃហាសន្និបាតបក្ខភាគស្រុកកាងឡុង លើកទី១២ អាណត្តិ ២០២០ - ២០២៥ បក្ខភាគនិងប្រជាជនស្រុកកាងឡុងបានពង្រីកស្មារតីសាមគ្គីជាមួយការប្តេជ្ញាចិត្តយោបាយខ្ពស់ខិតខំប្រឹងប្រែងឆ្លងកាត់រាល់ការជួបលំបាក សាកល្បងទទួលបានលទ្ធផលសំខាន់ជាច្រើន។ គិតមកដល់ពេលនេះ អនុវត្តសម្រេចនិងលើស ១៦/២៦ ភាគកម្រិតសេចក្តីសម្រេចចិត្ត បណ្តាភាគកម្រិតនៅមកសម្រេចបានពី៥០%ឡើងទៅ។ ទន្ទឹមនឹងនោះ ស្រុកបានធ្វើឲ្យជាក់ស្តែងនិងផ្សព្វផ្សាយមានប្រសិទ្ធភាពភារកិច្ចសំខាន់ចំនួន៦ ភារកិច្ចសម្រាប់ទម្លុះទម្លាយឆ្ពោះទៅមុខចំនួន៣ របស់ខេត្តបានដាក់ចេញ។

អត្រាកំណើនជាមធ្យមគឺ៨,៨៨%; រចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវបានផ្លាស់ប្តូរ បន្តិចម្តងៗទៅតាមទិសដៅនៃការបង្កើនសមាមាត្រវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម និងកាត់បន្ថយសមាមាត្រក្នុងវិស័យកសិកម្ម។ ប្រាក់ចំណូលគិតជាធ្យមលើមនុស្សម្នាក់ក្នុងមួយសម្រេចបាន ៦៥,៩លានដុង សម្រេចបាន ៨១,៣៦% នៃសេចក្តីសម្រេចចិត្ត កើនឡើង១៦លានដុង ប្រៀបជាមួយឆ្នាំ២០២០ កៀរគរទុនវិនិយោគសម្រាប់អភិវឌ្ឍន៍សង្គមទាំងមូលសម្រេចបានជិត ៨.៧០០ពាន់លានដុង កើនឡើង ២,១៣ដង ប្រៀបជាមួយដំណាក់កាលដូចគ្នា ចំណូលថវិកាបានកើនឡើងជាធ្យម១៣%ក្នុងមួយឆ្នាំ។

ការងារកសាងជនបទថ្មីត្រូវបានយកចិត្តទុកដាក់លើគុណភាពបណ្តាលក្ខឋានឃុំ ស្រុកជនបទថ្មីកាន់តែបានលើកកម្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្រុកទាំងមូលមានឃុំចំនួន៧/១៣ សម្រេចឃុំជនបទថ្មីលើកកម្ពស់។ បណ្តាវិស័យវប្បធម៌ សង្គម សុខាភិបាល និងការអប់រំ មានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនបានកើនឡើង។ អត្រាគ្រួសារក្រីក្ររបស់ស្រុកគឺ ០,៧០% ។ បណ្តាគោលនយោបាយស្តីពីពលកម្ម ការងារ សុខុមាលភាពសង្គម អ្នកមានគុណ គោលនយោបាយស្តីពីជាតិ សាសនា ត្រូវបានផ្សព្វផ្សាយទាន់ពេលវេលា ពេញលេញ ជាពិសេសការបញ្ជូនពលករទៅធ្វើការងារតាមពេលវេលាកំណត់បាន២៨០នាក់។ការពារ ជាតិនិងសន្តិសុខត្រូវបានពង្រឹង សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានធានា។ ការងារសាងបក្ស និងប្រព័ន្ធនយោបាយទទួលបានលទ្ធផលវិជ្ជមានជាច្រើន; ការធ្វើឲ្យជាក់ស្តែងសេចក្តីសម្រេច សារាចរ  សន្និដ្ឋានរបស់មជ្ឈិម របស់កម្មាធិការធិការបក្សខេត្ត ស្របតាមស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន។ ការងារបង្ការ ប្រឆាំងនឹងអំពើពុករលួយ អវិជ្ជមាន ការងារត្រួតពិនិត្យ និងអនុវត្តវិន័យបក្សត្រូវបានយកចិត្តទុកដាក់។

ថ្លែងយោបល់ចង្អុលការសន្និបាត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តត្រាវិញវាយតម្លៃខ្ពស់ការខិតខំប្រឹងប្រែងរបស់បក្ខភាគទាំងមូលនារយៈកាលកន្លងទៅ។ ដើម្បីអនុវត្តសម្រេចជោគជ័យបណ្តាភាគកម្រិតសេចក្តីសម្រេចចិត្តរបស់អាណត្តិកាលអនុលេខាបក្សខេត្តស្នើ៖ គណៈប្រតិបត្តិការបក្ខភាគស្រុកកាងឡុងត្រូវបន្តប្រមូលផ្តុំកម្លាំងធ្វើឲ្យច្បាស់លាស់បណ្តាមូលហេតុដែលនៅមានកំណត់ដើម្បីមានដំណោះស្រាយជម្នះទាន់ពេលវេលានៅពេលខាងមុខ។ ផ្តោលើការពិនិត្ឡើងវិញ កសាងផែនការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ស្រុក នុវត្តល្អការកែទម្រង់នីតិវិធីរដ្ឋបាល។ កៀរគរធនធានវិនិយោគ ដើម្បីសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធគមនាគម។ ជំរុញការអភិវឌ្ឍន៍ ពង្រីកសក្តានុពលក្នុងវិស័យកសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍផលិតផល OCOP ។ បន្តថែរក្សាការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃវិស័យវប្បធម៌-សង្គម ជានិច្ចកាលលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន

ទន្ទឹមនឹងនោះ ជម្រុញមាំការផ្ទេរជូន អនុវត្តការជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសចូលក្នុងការផលិត និងជីវភាពរស់នៅ អនុវត្តល្អបណ្តាគោលនយោបាយសុខុមាលភាពសង្គម ថែរក្សាដល់អ្នកមានសគុណ គ្រួសារគោលយោបាយ និងមុខសញ្ញាគាំពារសង្គម។ ពិសេសគឺប្រមូលផ្តុំកម្លាំងអនុវត្តភារកិច្ចសំខាន់ចំនួន៦ និងភារកិច្ចទម្លុះទម្លាយឆ្ពោះទៅមុខរបស់ខេត្តចំនួន៣។ ក្នុងការងារកសាងបក្សត្រូវកសាងប្រព័ន្ធយោបាយស្អាតស្អំ រឹងមាំ ប្រតិបត្តិការមានប្រសិទ្ធភាព។ ផ្លាស់ថ្មីខ្លឹមសារ បែបផែនប្រតិបត្តិការរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការយោបាយ-សង្គម។ សាមក្គី ឯភាពក្នុងបក្ស ក្នុងស្ថាប័ន អង្គផាពនីមួយៗ និងផែនហាសាមគ្គីទូទាំងប្រជាជន។ល។

ជំនួសមុខបក្ខភាគស្រុកកាងឡុង មមិត្ត ហ្វិញធីហាំងង៉ា លេខាបក្ខភាគស្រុកកាងឡុង ទទួលមតិចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត។ ទន្ទឹមនឹងនោះ ស្នើដល់បណ្តាផ្នែក អង្គការហាជនស្រុក បណ្តាបក្ខភាគ សាខាបក្ខភាគបន្តធ្វើឲ្យជាក់ស្តែងបណ្តាគោលដៅ ភារកិច្ច ដំណោះស្រាយឌិតជិតជាមួយភាពជាក់ស្តែង សមស្របជាមួយសមត្ថកិច្ច ភារកិច្ចបានប្រគល់ ពង្រីកស្មារតីសាមគ្គី ជម្នះការលំបាក ខិតខំប្រឹងប្រែងអនុវត្តសម្រេចជោគជ័យបណ្តាគោលដៅ ភារកិច្ចដែលសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុក លើកទី ១២ អាណត្តិកាល២០២០ ២០២៥បានដាក់ចេញ។ គោលដៅចំពោះមុខខិតខំប្រឹងប្រែងកសាងស្រុកកាងឡុងសម្រេចស្រុកជនបទថ្មីលើកកម្ពស់នៅឆ្នាំ២០២៥ តាមស្មារតីសេចក្តីសម្រេចចិត្តបានដាក់ចេញ៕

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291778