25/07/2023
អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយនៅស្រុកថ្កូវ
អនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពលី-ពិការ (២៧/៧/១៩៤៧-២៧/៧/២០២៣) កាលពីថ្ងៃទី ២១ ខែកក្កដា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយ ដល់គ្រួសារគោលនយោបាយនៅស្រុកថ្កូវ។
សមមិត្តគឹមង៉ុកថាយសួរសុខទុក្ខ ជូនអំណោយគ្រួសារលោកហ្វិញវ៉ាំងចៀន។ រូបថត៖ ហុងញុង
សមមិត្តគឹមង៉ុកថាយបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារលោកហ្វិញវ៉ាំងចៀន (យុទ្ធ ជនពិការប្រភេទ ១/៤) នៅភូមិផ្នោរសង្កែ ឃុំដាយអាង អ្នកស្រីកាវធីកុក (យុទ្ធជនពិ ការប្រភេទ ១/៤) លោកហ្វិញវ៉ាំងតាវ (យុទ្ធជនពិការប្រភេទ ៤/៤) នៅអនុសង្កាត់លេ ខ ១ ទីប្រជុំជនថ្កូវ លោកឡេទ្រុងថាញ់ (ជនរងគ្រោះជាតិពុលឌីអូស៊ីន) នៅភូមិថ្កូវ (បេ) លោកង្វៀងថាញ់ដាំង (ជនរងគ្រោះជាតិពុលឌីអូស៊ីន) នៅភូមិថាញ់ស្វៀង ឃុំ គីមស៊ើង។
នៅបណ្ដាកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្តអនុលេខាអចិន្រ្តៃយ៍បក្សខេត្តគឹ មង៉ុកថាយបានធ្វើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលដល់សុខភាព ស្ថានភាពផលិត សេដ្ឋកិច្ចគ្រួសារ និងជំរុញទឹកចិត្តដល់គ្រួសារទាំងនោះឲ្យរក្សាខ្ជាប់និងពង្រីកប្រវេណី បដិវត្តន៍។ សមមិត្តបានសម្ដែងនូវការគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្ដាគ្រួសារគោលនយោបាយនិងប្រសិទ្ធពរដល់គ្រួសារទាំងនោះប្រកបដោយសុខ ភាពមាំមួន រស់នៅរីករាយធ្វើជាគំរូសម្រាប់កូនចៅយកតម្រាប់តាម។
បណ្ដាគ្រួសារគោលនយោបាយបានសម្ដែងនូវភាពសោមនស្សរីករាយចំពោះការយក ចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចំពោះអ្នកមានសគុណ។ សន្យាខិតខំធ្វើជាគំរូ សកម្មចូលរួមបណ្ដាចលនានៅមូលដ្ឋាន អប់រំកូន ចៅឲ្យគោរពគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្សរដ្ឋ គិតគូពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានកសាងភូមិស្រុក កាន់តែមានអារ្យធម៌ សម្បូររុងរឿង៕
*នៅថ្ងៃដដែលនោះដែរ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តរួម ជាមួយថ្នាក់ដឹកនាំការិយាល័យនៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិ ការបក្សស្រុកកាងឡុង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន អង្គការចាត់តាំងមហាជនឃុំអាងត្រឿង តឹងបិញអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់អ្នក ម្ដាយវៀតណាមវីរភាពនៅឃុំអាងត្រឿងនិងឃុំតឹងបិញ ស្រុកកាងឡុង។
ក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្ដាយវៀតណាមវីរភាពហូធីបៃ អាយុ ៩៤ ឆ្នាំ នៅភូមិ ៤ (អា) ឃុំអាងត្រឿង អ្នកម្ដាយវៀតណាមវីរភាពង្វៀងធីស៊ិញ អាយុ ៩៧ ឆ្នាំនិងអ្នកម្ដាយវៀតណាមវីរភាពយឿងធីក្វាង អាយុ ៨៨ ឆ្នាំ នៅភូមិត្រាអូប ឃុំតឹងបិញ។
សមមិត្តឡឹមមិញដាំង (ទីពីរខាងស្ដាំ) រួមជាមួយក្រុមប្រតិភូសួរសុខទុក្ខម្ដាយហូធីបៃ។ រូបថត៖ គីមឡង
នៅបណ្ដាកន្លែងដែលអញ្ជើញទៅដល់ សមមិត្តឡឹមមិញដាំងបានសួរសុខទុក្ខអំពីសុខ ភាព ជីវភាពសម្ភារនិងស្មារតីរបស់អ្នកម្ដាយទាំងនោះ ព្រមទាំងអះអាងថា ពលិកម្មដ៏ ធំធេងរបស់បណ្ដាអ្នកម្ដាយ របស់បណ្ដាវីរយុទ្ធជនពលីជានិច្ចកាលជាគំរូភ្លឺស្វាងសម្រាប់ ជំនាន់ក្រោយ។
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពលី-ពិការ (២៧/៧/១៩៤៧-២៧/៧/ ២០២៣) សមមិត្តអនុលេខាបក្សខេត្តឡឹមមិញដាំងបានជូនអ្នកម្ដាយវៀតណាមវីរភាពម្នាក់ៗអំណោយ មួយចំណែកហើយសង្ឃឹមថា អ្នកម្ដាយទាំងនោះមានសុខភាពមាំមួន រស់នៅប្រកបដោយភាពរីករាយជាមួយកូនចៅរៀងរហូត៕