ឌីជីថល១០០% សំណុំឯកសារ លទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលនាឆ្នាំ២០២៥
កាលពីថ្ងៃទី២១ ខែកក្កដា គណៈកម្មាធិការប្រជាជនខេត្តបានផ្សព្វផ្សាយផែនការលេខ៥២/KH-UBND ស្តីពីឌីជីថលសំណុំឯកសារ លទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់បណ្តាស្ថាប័ន អង្គភាព មូលដ្ឋាននៅលើភូមិសាស្រ្តខេត្ត ដំណាក់កាល២០២២-២០២៥។ 

គោលដៅដាក់ចេញ ក្នុងដំណាក់កាល២០២២-២០២៣ គឺឌីជីថល១០០% លទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលរបស់បណ្តាស្ថាប័ន អង្គភាពបានចុះហត្ថលេខាឌីជីថលនិងធ្វើបច្ចុប្បន្នភាពទៅឃ្លាំងគ្រប់គ្រងទិន្នន័យអេឡិចត្រូនិករបស់អង្គការ បុគ្គល (ចំពោះសំណុំឯកសារកើតឡើងចាប់តាំងពីថៃទី១ សីហា ឆ្នាំ២០២២)។ បញ្ចប់ការធ្វើឌីជីថលនៃលទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលនៅមានសុពលភាពសម្រេចបានយ៉ាងហោចប្រហែលជា៥០%, ៤០%, ៣៥% ចំពោះលទ្ធផលស្ថិតក្នុងសមត្ថកិច្ចដោះស្រាយថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំចាប់តាំងពីមុនថ្ងៃទី១ សីហា ឆ្នាំ២០២២ដើម្បីធានាការតភ្ជាប់ចែករំលែកទិន្នន័យក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលនៅក្នុងបរិស្ថានអេឡិចត្រូនិច។

ដំណាក់កាល២០២៤-២០២៥ ខេត្តនឹងបង្កើនអត្រាឌីជីថល ចុះហត្ថលេខាឌីជីថលនិងតំកល់ទុកអេឡិចត្រូនិចចំពោះសំណុំឯកសារ លទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលបានដោះស្រាយរួច រហូតដល់ពេលណាសម្រេចបានអត្រា១០០% ដើម្បីធានាការតភ្ជាប់ ចែករំលែកទិន្នន័យក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលនៅបរិស្ថានអេឡិចត្រូនិច។

ដើម្បីសម្រេចបានបណ្តាគោលដៅខាងលើ ផែនការដាក់ចេញភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖ ដំឡើងកម្រិត បង្ហើយហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ផ្នែកទន់ សេវាបណ្តាប្រព័ន្ធព័ត៌មានសម្រាប់បម្រើការអនុវត្តន៍នីតិវិធីរដ្ឋបាលលើបរិស្ថានអេឡិចត្រូនិច ឌីជីថលផ្ទុកឯកសារ លទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាល។

គណៈកម្មាធិការប្រជាជនខេត្តសំណូមពរដល់បណ្តាស្ថាប័ន អង្គភាព មូលដ្ឋានជ្រួតជ្រាប កំណត់ការធ្វើឌីជីថល ធ្វើបច្ចុប្បន្នភាពដោះស្រាយនីតិវិធីរដ្ឋបាលជាតព្វកិច្ច ត្រូវតែរួមបញ្ចូលគ្នាព្រមៗគ្នាការធ្វើឌីជីថល និងប្រើប្រាស់លទ្ធផលឌីជីថលក្នុងដំណើរការដោះស្រាយនីតិវិធីរដ្ឋបាលទៅតាមការកំណត់។

ស្ថាប័ន អង្គភាពនីមួយៗត្រូវធានាការឯកភាព ព្រមៗគ្នានិងអនុវត្តព្រមៗគ្នានូវដំណើរការទទួល ដោះស្រាយ សំណងលទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលនៅលើក្រាំងសេវាសាធារណៈរបស់ខេត្តឬប្រព័ន្ធព័ត៌មានច្រកទ្វាតែមួយអេឡិចត្រូនិចរបស់ស្ថាប័ន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជន អាជីវកម្ម និងបុគ្គលិក និយោជិតក្នុងដំណើរការអនុវត្តន៍នីតិវិធីរដ្ឋបាលបានអនុវត្តរលូននៅលើបរិស្ថានអេឡិចត្រូនិច៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291817