អភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រ-បច្ចេកវិទ្យាប្រកបដោយព្រម ប្រសិទ្ធភាព ទំនើប និងសមាហរណកម្ម

កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ធ្វើជាអធិបតីអង្គសន្និបាត «អភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រ-បច្ចេកវិទ្យាប្រកបដោយព្រម ប្រសិទ្ធភាព ទំនើប និងសមាហរណកម្ម» ទៅតាមទម្រង់ផ្ទាល់ផង និងផ្សាយបន្តផ្ទាល់ផងដល់បណ្តាបណ្ឌលផ្សាយបន្តផ្ទាល់នៃខេត្ត ក្រុងទាំង៦៣ក្នុងទូទាំងប្រទេស។

អញ្ជើញចូលរួមអង្គសន្និបាតនៅមណ្ឌលផ្សាយបន្តផ្ទាល់សំខាន់មានឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉ូវដឹកដាម, រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត-បច្ចេកវិទ្យា ហ្វិញថាញ់ដាក, ថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកមានការទាក់ទិន បណ្តាអង្គការអន្តជាតិ វិទ្យាស្ថានស្រាវជ្រាវ អាជីវកម្ម បណ្តាអ្នកជំនាញការ អ្នកវិទ្យាសាស្រ្តនៅក្នុងនិងក្រៅប្រទេស។ល។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ត្រាវិញ ចូលរួមសន្និបាតមានលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សាកលវិទ្យាល័យត្រាវិញ និងតំណាងបណ្តាអាជីវកម្មឆ្នើមនៅលើភូមិសាស្រ្តខេត្ត។

តាមការកំណត់ទិសដៅរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អង្គសន្និបាតបានផ្តោតសំខាន់លើការថ្លែងមតិដើម្បីវិភាគ វាយតម្លៃការប្រតិតបត្តិការរបស់ទីផ្សារវិទ្យាសាស្រ្ត-បច្ចេកវិទ្យានៅប្រទេសយើងនាពេលបច្ចុប្បន្នប្រៀបជាមួយតួនាទី ទីតាំងក្នុងយន្តការសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។ ធ្វើឲ្យច្បាស់លាស់ចំណុចមានព្រៀប ចំណុចអន់ខ្សោយរបស់បណ្តាប្រធានបទមេនៃទីផ្សារវិទ្យាសាស្រ្ត-បច្ចេកវិទ្យា។ វាយតម្លៃកិច្ចអន្តរកម្ម កិច្ចសហការ កំណត់អត្តសញ្ញាណឧបស័គ្គ និងជាប់ជំពាក់ក្នុងយន្តការ គោលនយោបាយអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្រ្ត-បច្ចេកវិទ្យា។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ហ្វិញថាញ់ដាក បានឲ្យដឹង៖ នារយៈកាលកន្លងហើយ ការកសាងនិងសុក្រឹតយន្តការ គោលនយោបាយអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្រ្ត-បច្ចេកវិទ្យាបានប្រមូលផ្តុំផ្សព្វផ្សាយ និងជាមូលដ្ឋានបង្កើតបរិយាកាសស្របច្បាប់សម្រាប់សកម្មភាពជួញដូរ ផ្ទេរជូន ពាណិជ្ជកម្មនៃលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ  អភិវឌ្ឍន៍បច្ចេកវិទ្យា និងការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។ អត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៃតម្លៃប្រតិបត្តិការទំនិញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅលើទីផ្សារ២២%។ បច្ចុប្បន្ន មូលដ្ឋានទិន្នន័យជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានប្រហែល ២២.៥០០ព័ត៌មាន ស្តីពីប្រភពផ្គត់ផ្គង់បច្ចេកវិទ្យា, ៣៦៥.០០០ព័ត៌មានស្តីពីកម្មសិទ្ធិបញ្ញា។ ប៉ុន្តែមានត្រឹមតែប្រមាណ១៦% បណ្តាអាជីវកម្មមើលបណ្តាវិទ្យាស្ថានស្រាវជ្រាល បណ្តាសាកលវិទ្យាល័យរបស់វៀតណាមជាប្រភពផ្គត់ផ្គង់មុខទំនិញវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ មានប្រមាណ៧៥% បច្ចេកវិទ្យានិងឧបករណ៍របស់អាជីវកម្មវៀតណាមមានប្រភពពីបរ ទេស ។ល។

នាបច្ចុប្បន្ន ទីផ្សារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់ប្រទេសយើងនៅជួបការលំបាកជាច្រើនដូចជា៖ ច្រករបៀងផ្លូវច្បាប់សម្រាប់ប្រតិបត្តិការរបស់ទីផ្សារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅខ្វះខាត និងមិនទាន់ប្រកបដោយសមកាលកម្មនឹងបណ្តាផ្នែកច្បាប់មានជាប់ទាក់ទិន។ ទីផ្សារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់ប្រទេសភាគច្រើនគឺពឹងផ្អែកទៅលើការផ្គត់ផ្គង់បច្ចេកវិទ្យាពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ កម្រិតនៃបច្ចេវិទ្យាគឺនៅកម្រិតមធ្យមទាប។ អាជីវកម្មពិបាកទទួលបានការផ្គត់ផ្គង់បច្ចេកវិទ្យាដែលមានគុណភាព។ បណ្តាអង្គការអន្តរការីនៃទីផ្សារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មិនត្រូវបានគេយកចិត្តទុកដាក់និងការវិនិយោគនោះទេ។ បណ្តាអង្គការអន្តរការីពិបាកនឹងទទួលបានប្រភពផ្គត់ផ្គង់បច្ចេកវិទ្យាមានគុណភាព។  បណ្តាអង្គការអន្តរការីនៃទីផ្សារវិទ្យាសាស្ត្រមិនទទួលបានការយកចិត្តទុកដាក់ និងការវិនិយោគគ្រប់គ្រាន់

សន្និដ្ឋានអង្គសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ សង្កត់ធ្ងន់៖ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទីផ្សារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាភារកិច្ច ដំណោះស្រាយសំខាន់មួយជំរុញការអភិវឌ្ឍន៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងផ្លាស់ថ្មីការច្នៃប្រឌិតដើម្បីមានភាពទម្លុះទម្លាយទៅមុខពីទិន្នផល គុណភាព ប្រសិទ្ធភាព និង បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទីបួន។ ប៉ុន្តែ បើប្រៀងធៀបជាមួយផែនការជាក់ស្តែងនិងទីផ្សារនានា គឺទីផ្សារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅតែយឺតក្នុងការអភិវឌ្ឍន៍។ល។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្នើដល់បណ្តាក្រសួង ផ្នែក មូលដ្ឋានកសាងនិងគួបបញ្ចូលផែនការអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចូលក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រចាំឆ្នាំ។ អនុវត្តយ៉ាងមានប្រសិទ្ធភាពនូវភារកិច្ច និងដំណោះស្រាយដែលបានដាក់ចេញក្នុងកម្មវិធីអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិដល់ឆ្នាំ ២០៣០។ ជំរុញការតភ្ជាប់អន្តរ ឆ្ពោះទៅរកការធ្វើសមកាលកម្មទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយនឹងទីផ្សារទំនិញ និងសេវាកម្ម ពលកម្ម និងហិរញ្ញវត្ថុ។ មានគោលនយោបាយលើកទឹកចិត្តអាជីវកម្មឲ្យនាំចូលបច្ចេកវិទ្យាស្នូលតាមរយៈវិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ ដើម្បីបកស្រាយ ស្រូបយក និងធ្វើជាម្ចាស់នៃបច្ចេកវិទ្យា។ អនុវត្តគោលនយោបាយសាកល្បងដើម្បីបង្កើតការលើកទឹកចិត្តសម្រាប់ការធ្វើពាណិជ្ជកម្ម ឆាប់បញ្ជូនលទ្ធផលស្រាវជ្រាវ និងកម្មសិទ្ធិបញ្ញាដែលបង្កើតចេញពីថវិការដ្ឋ។ ទន្ទឹមនឹងនោះកសាងគោលនយោបាយលើកទឹកចិត្តការផ្លាស់ថ្មីច្នៃប្រតិដ្ឋ កសាងនិងចែករំលែកមូលដ្ឋានទិន្នន័យធំសម្រាប់ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 8
  • ថ្ងៃនេ: 311
  • ក្នុងសប្តាហ៍: 7,323
  • ទាំងអស់: 780,246