នាយកនគរបាលខេត្តស្ងើចសរសើរដល់សមូហភាព ៤២ កន្លែង និងបុគ្គល ១៣៧ នាក់ដែលមានស្នាដៃឆ្នើម
កាលពីថ្ងៃទី ០២ ខែមីនា នគរបាលខេត្តត្រាវិញចាត់តាំងសន្និបាតប្តូរវេនខែកុម្ភៈ ឆ្នាំ ២០២៣ និងបូកសរុបលទ្ធផល កំពូលវាយប្រហាបង្រ្កាបឧក្រឹដ្ឋជនធានាសន្តិសុខសណ្តាប់ធ្នាប់បុណ្យតេតគ្វីម៉ាវឆ្នាំ ២០២៣។ វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត នាយកនគរបាលខេត្តធ្វើជាអធិបតីសន្និបាត។

អនុវត្តការចង្អុលការរបស់នាយកនគរបាលខេត្តស្តីពីការចេញទ័ពកំពូលវាយប្រហាបង្រ្កាបឧក្រឹដ្ឋជនធានាសន្តិសុខសណ្តាប់ធ្នាប់បុណ្យតេតគ្វីម៉ាវឆ្នាំ ២០២៣ នគរបាលបណ្តាអង្គភាព មូលដ្ឋានបានចាត់តាំងជ្រួតជ្រាបម៉ឺងម៉ាត់ ផ្សព្វផ្សាយអនុវត្តផ្តាច់ប្តូរមានប្រសិទ្ធភាពនៃបណ្តាវិធានការការងារ ធានាលំនឹងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នយោបាយ សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រ។  កងកម្លាំងនគរបាលដំណើការពិនិត្យឡើងវិញ និងបញ្ជាក់ច្បាស់កំណត់ភូមិសាស្ត្រ មុខសញ្ញាសំខាន់ដែលគប្បីប្រមូលផ្តុំតស៊ូប្រឆាំង និងដាក់ចេញផែនការជាក់ស្តែងលើវិស័យការងារនីមួយៗ រួចចាត់កងកម្លាំងរៀបចំមធ្យោបាយអនុវត្តកំពូលដល់នគរបាលថ្នាក់ឃុំ។ យោងតាមការវាយតម្លៃ ក្រោយពីចេញទ័ពអនុវត្តកំពូល ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្របានធានា ក្តាប់ខ្ជាប់ស្ថានភាព សហការដោះស្រាយមានប្រសិទ្ធភាពករណីរឿងទាក់ទិនដល់សន្តិសុខសណ្តាប់ធ្នាប់ មិនទុកឱ្យមានកើតឡើងករណីស្មុគស្មាញ បង្កជាចំណុចក្តៅអំពីសន្តិសុខសណ្តាប់ធ្នាប់។ ឧក្រឹដ្ឋជនអំពីសន្តិសុខសង្គមបានអូសបន្ថយចុះ អត្រាស៊ើបអង្កេត ស្វែងរកករណីរឿងសម្រេច ៩៨%  ឧក្រឹដ្ឋជនអំពីសេដ្ឋកិច្ច គ្រឿងញៀនបានរកឃើញ ឃាត់ខ្លួនច្រើនជាង កម្ទេចចោល វិនិច្ឆ័យករណីលេងបៀ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាច្រើនកន្លែង គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយចុះទាំង ០៣ ផ្នែក មិនទុកមានកើតករណីឆេះផ្ទុះឡើយ។

ក្នុងលើកកំពូល នគរបាលខេត្តប្រញាប់ស៊ើបអង្កេតធ្វើឱ្យច្បាស់ករណីស្មុគស្មាញ បានមតិប្រជាជនយកចិត្តទុកដាក់ដូចជា៖ស្វែងរកឃើញ ០២ ករណីសម្លាប់មនុស្ស ក្នុង ៧០ ម៉ោង ធ្វើច្បាស់ឃាត់ខ្លួនមុខសញ្ញាលួចប្លន់ទ្រព្យសម្បត្តិ ០២ នាក់ ស្វែងរកឃើញករណីលក់មនុស្សមានអាយុក្រោម ១៦ ឆ្នាំ ការពារសុវត្ថិភាពដល់ទារក ០១ រូប តស៊ូធ្វើឱ្យច្បាស់ ០១ ករណី មានជនជាប់ចោទ ០២ នាក់អំពីអំពើរុករករក្សាទុក លក់ដូរចំហព័ត៌មានគណនេយ្យធនាគារខុសច្បាប់។ល។ ប្រការគួរឱ្យយកចិត្តទុកដាក់គឺនគរបាលបណ្តាឃុំមានការខិតខំជាច្រើនក្នុងការរក្សាភូមិសាស្ត្រ ដោះស្រាយលំនឹងជាច្រើនបញ្ហាមានកើតឡើងលើមូលដ្ឋានរួមចំណែកធានាលំនឹងសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រខេត្ត។

កំណត់ត្រា ស្ងើចសរសើរចំពោះការខិតខំបញ្ចេញកម្លាំងរបស់បណ្តាសមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងលើកកំពូលនេះ នាយកនគរបាលខេត្តសម្រេចចិត្តស្ងើរសរសើរចៃដន្យដល់សមូហភាព ៤២ កន្លែង និងបុគ្គល ១៣៧ រូប។៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291819