រៀនសូត្រ និងធ្វើតាមអ៊ំហូ ភ្ជាប់ជាមួយការអនុវត្តន៍សេចក្តីសម្រេចចិត្ត
បក្ខភាគឃុំតឹងហ៊ុង ស្រុកទីវកឹង មានសាខាបក្សស្ថិតក្រោមឱវាទ ១៦ កន្លែង ដោយមានបក្ខជន ៣០៣ នាក់ ក្នុងនោះបក្ខជនខ្មែរស្រូបយកអត្រា ២៤,៨៣%។ ដោយមានស្មារតីសាមគ្គី គួបផ្សំជាមួយរបៀបធ្វើប្រកបដោយគមនិតច្នៃប្រតិដ្ឋ និងការអនុវត្តន៍សារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ “ស្តីពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” (សារាចរលេខ ០៥) បង្កបានជាកម្លាំងជំរុញសេដ្ឋកិច្ច‑សង្គមរបស់ឃុំ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពវិវឌ្ឍន៍។

            អ្នកស្រីថាច់ធីង៉ុកហាញ់ អនុលេខាគណៈកម្មាធិការបក្សឃុំតឹងហ៊ុងឱ្យដឹង៖ ឃុំតឹងហ៊ុងមានចំនួនប្រជាជនជាជនជាតិខ្មែរស្រូបយកអត្រាជាង ៤៤%។ ក្នុងរយៈកាលកន្លង អនុវត្តសារាចរលេខ ០៥ ភ្ជាប់ជាមួយការកសាងជនបទថ្មី បានមាមីងខ្មែរជាច្រើនចូលរួមយ៉ាងស្រុះស្រួល។ ផ្តើមពីឃុំមួយសម្រេចសម្បទាជាឃុំជនបទថ្មី មកដល់បច្ចុប្បន្ន តឹងហ៊ុងបានក្លាយជាឃុំជនបទថ្មីលើកកម្ពស់ ហើយកំពុងស្ថិតក្នុងដំណាក់កាលខិតខំដើម្បីកសាងជាឃុំជនបទថ្មីខ្នាតគំរូ។

          បក្ខភាគ និងប្រជាជនឃុំតឹងហ៊ុងបន្តដាក់ចេញគោលដៅអនុវត្ត បណ្តាកម្រិតផែនការឆ្នាំ ២០២២ ភ្ជាប់ជាមួយចលនារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ ឥរិយាបថហូជីមិញ។ ឆ្លងតាមនោះ អនុវត្តជោគជ័យ បណ្តាកម្រិតផែនការ ដែលមហាសន្និបាតបក្ខភាគឃុំតឹងហ៊ុងដាក់ចេញ ក្នុងអាណត្តិកាល ២០២១‑២០២៥ ដាក់ចេញ។

      ភូមិញ៉ឹក ឃុំតឹងហ៊ុង មានជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៧៣%។ អនុវត្តសារាចរលេខ ០៥ ក្រៅពីបន្តរក្សាបណ្តាទម្រង់ដែលមានប្រសិទ្ធភាព សាខាបក្សភូមិនៅទាំងបង្កើតបន្ថែមទម្រង់ “ដងផ្លូវគ្មានសំរាមជ័រ”។ លោកថាច់ថាញ់ហ្វាងអធិការក្លឹបបរិស្ថាន អតីតយុទ្ធជនភូមិញ៉ឹកឱ្យដឹង៖ ទម្រង់នោះបានរួមចំណែកបង្កើនចំណេះដឹងការពារបរិស្ថាន កាប់ឆ្ការគុម្ពោតព្រៃឈើស៊ុមទ្រុមនៅជុំផ្ទះ មិនចោលសំរាមបង្កឲ្យកខ្វក់បរិស្ថាន។ល។ ចំណែកសំរាមជ័រ បច្ចុប្បន្នផ្នែកមានសមត្ថកិច្ចដាក់ធុងសំរាម ១៧ ធុងតាមដងផ្លូវ ដើម្បីបង្កលក្ខណៈឱ្យប្រជាជនដាក់សំរាមត្រូវកន្លែងកំណត់។ ការកសាងទម្រង់នេះ ជារបៀបធ្វើមួយស្តែងឡើងការច្នៃប្រតិដ្ឋ ទទួលបានលទ្ធផលខ្ពស់ រួមចំណែកជាមួយរដ្ឋអំណាចយមូលដ្ឋាន កសាងជោគជ័យភូមិជនបទថ្មីខ្នាតគំរូ  នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។

          អនុវត្តសារាចរលេខ ០៥ យោងតាមលក្ខណៈជាក់ស្តែងរបស់ភូមិ ក្នុងរយៈកាលកន្លងសាខាបក្សភូមិព្រែកទុង បានយកចិត្តទុកដាក់ដល់ការងារកាត់បន្ថយភាពក្រីក្រយ៉ាងស្ថិរភាព ដើម្បីឆ្ពោះទៅកសាងភូមិជនបទថ្មីខ្នាតគំរូ។ ផ្តើមពីនោះសាខាបក្សភូមិបានជំរុញការពង្រីកបណ្តាទម្រង់ពង្រីកសេដ្ឋកិច្ចគ្រួសារ ដូចជា៖ ទម្រង់ដាំដូង ដាំឈើហូបផ្លែ ចិញ្ចឹមគោមេ។ល។

          ជាគ្រួសារក្រីក្រមួយរបស់ភូមិ អាស្រ័យបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនា និងបង្កលក្ខណៈឲ្យ បងថាច់ភឿង (ភូមិព្រែកទុង) សម្រេចចិត្តបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ៣០ លានដុង ដើម្បីវិនិយោគកសាងទម្រង់ ម៉ាស៊ីនកិនស្រូវ និងរណារសម្រាប់អារដើមឈើស៊ីឈ្នួល។ ផ្តើមពីនោះគ្រួសារបងមានប្រភពចំណូលលំនឹងពី ១៥០.០០០‑៣០០.០០០ដុង ក្នុងមួយថ្ងៃ។ ប្រិតសំចៃបានប្រាក់ទុន គ្រួសារបងបន្តទិញបានម៉ាស៊ីនជ្រួយដី ០១ គ្រឿង។ អាស្រ័យមានចរិតព្យាយាម ពុះពារឈានឡើងក្នុងជីវភាព គ្រួសារបងភឿងជាគ្រួសារមួយរួចផុតពីភាពក្រីក្រ និងធ្វើជាគំរូឆ្នើមដើម្បីមាមីងក្នុងភូមិរៀនសូត្រតាម។

          ក្នុងរយៈកាលកន្លង ដើម្បីឧបត្ថម្ភគ្រួសារក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ទន្ទឹមជាមួយបង្កប្រាក់ទុន ភូមិព្រែកទុង នៅទាំងឆ្លៀតយកបណ្តាកម្មវិធី គម្រោងការ បណ្តាក្រុមហ៊ុននៅលើភូមិសាស្រ្ត ដើម្បីឧបត្ថម្ភការងារធ្វើជូនពលករជាង ១៥០ លើកនាក់។  ជីវភាពប្រជាជននៅក្នុងភូមិ បានលើកកម្ពស់ជាលំដាប់។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រតែ ០២ គ្រួ។ នៅពេលខាងមុខ ភូមិនឹងផ្តុំកម្លាំង ដើម្បីលុបបំបាត់គ្រួសារក្រីក្រឲ្យអស់នៅចុងឆ្នាំ ២០២២ នេះ។

          យោងតាមលទ្ធផលដែលសម្រេចបាននោះ ឃុំតឹងហ៊ុងកាន់តែរីកចម្រើន។ ឆ្នាំ ២០១១ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ១២,៧ លានដុង អត្រាគ្រួសារក្រីក្រនៅ ១០,៣៧% ដល់ឆ្នាំ ២០២១ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំកើនឡើង  ៦៦,៦ លានដុង អត្រាគ្រួសារក្រីក្រនៅតែ ០,២៦%។ បច្ចុប្បន្ន ភូមិកំពុងអនុវត្តបណ្តាដំណោះស្រាយ បង្កើនប្រភពចំណូលជូនប្រជាជន និងឆ្ពោះទៅកាន់ទិសដៅកសាងសម្រេចឃុំជនបទថ្មីខ្នាតគំរូ ដែលសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្ខភាគឃុំដាក់ចេញ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812