ត្រាវិញៈ បូកសរុបលទ្ធផលកម្មវិធីគោលដៅជាតិ៦ខែដើមឆ្នាំ
នាព្រឹកថ្ងៃទី២៦ ខែសីហា គណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិ និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ខេត្ត ចាត់តាំងអង្គសន្និនាតបូកសរុបលទ្ធផលការងារ៦ខែដើមឆ្នាំ និងផ្សព្វផ្សាយភារកិច្ចការងារសម្រាប់៦ខែចុងឆ្នាំ។ លោក ត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈចង្អុលការធ្វើអធិបតីអង្គសន្និបាត។ ចូលរួមអង្គសន្និបាតនៅមានបណ្តាសមមិត្តជាអនុលេខាបក្សខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រមទាំងតំណាងមន្ទីរ ស្ថាប័ន និងមូលដ្ឋាននានាក្នុងខេត្ត។

នាបច្ចុប្បន្ន មានកម្មវិធីគោលដៅជាតិចំនួន០២ កំពុងបានផ្សព្វផ្សាយអនុវត្តនោះគឺ កសាងជនបទថ្មី និងកាត់បន្ថយក្រចីរភាព។ លទ្ធផលលេចធ្លោក្នុង៦ខែដើមឆ្នាំពីការកសាងជនបទថ្មីនោះគឺមានឃុំចំនួន៧(រួមមានមានតឹង ភឿកហ៊ឹង ឡុងហ៊ីប របស់ស្រុកថ្កូវ និងហ្វៀងហោយ ញីឡុង ប៊ិញភូ របស់ស្រុកកាងឡុង និងឃុំលឿងហ្វា របស់ស្រុកចូវថាញ់) សម្រេចបានលក្ខឋានចំនួន១៩/១៩ បានបង្កើនចំនួនសរុបមកដល់ពេលបច្ចុប្បន្ននេះ ទូទាំងខេត្តមានឃុំចំនួន៦៤/៨៥ សម្រេចបាន១៩/១៩លក្ខឋន ក្នុងនោះមានឃុំចំនួន៥៧ បានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី នៅមកឃុំចំនួន៧ កំពុងបង្ហើយសំណុំឯកសារ រងចាំខេត្តពិនិត្យវាយតម្លៃ។ បច្ចុប្បន្ន ចំនួនលក្ខណៈវិនិច្ឆ័យគិតជាមធ្យម/ឃុំ របស់ខេត្តគឺ១៧,៤៩លក្ខណៈវិនិច្ឆ័យ ហើយមិននៅមានឃុំសម្រេចក្រោមពី១០លក្ខណៈវិច្ឆ័យ។

អំពីភារកិច្ចកសាងស្រុកជនបទថ្មីក្នុងឆ្នាំ២០២០ គឺស្រុកកាងឡុង គិតមកដល់ពេលបច្ចុប្បន្ននេះ ស្រុកមានឃុំចំនួន១០/១៣ បានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី និងសម្រេចបាន៦/៩ លក្ខណៈវិនិច្ឆ័យស្រុកជនបទថ្មី សព្វថ្ងៃកាងឡុងកំពុងជំរុញល្បឿនបង្ហើយបណ្តាខ្លឹមសារនៅមក ខិតខំប្រឹងប្រែងសម្រេចសំណុំឯកសារបញ្ជូនឡើងមជ្ឈិមពិនិត្យវាយតម្លៃក្នុងខែកញ្ញា ឆ្នាំ២០២០។ ចំពោះការសម្រេចភារកិច្ចកសាងជនបទថ្មីរបស់ទីក្រុងត្រាវិញក៏កំពុងតែបានដំណើរការត្រូវតាមលំដាប់លំដោយ នីតិវិធីកំណត់ ហើយរំពឹងទុកនឹងបញ្ជូនឡើងមជ្ឈិមពិនិត្យវាយតម្លៃក្នុងខែកញ្ញាឆ្នាំ២០២០។

ចំពោះការអនុវត្តន៍កម្មវិធីគោលដៅជាតិកាត់បន្ថយក្រចីរភាព ក្នុង៦ខែដើមឆ្នាំនេះ បណ្តាមូលដ្ឋានបានផ្សព្វផ្សាយអនុវត្តគម្រោងអភិវឌ្ឍន៍ផលិតកម្ម ទម្រង់កាត់បន្ថយក្រស្តីពីដាំដុះ និងចិញ្ចឹមសត្វបានចំនួន៨៩ ជំនួយដល់គ្រួសារក្រ ក្បែរក្រនិងគ្រួសារទើបចាគផុតពីភាពក្រីក្រជាង១.៥០០គ្រួ។ ព្រមជាមួយនោះមានគ្រួសារក្រ ក្បែរក្រនិងគ្រួសារទើបចាគផុតពីភាពក្រីក្រជាង១០.០០០គ្រួ បានខ្ចីទុនឥណទានអាទិភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ម៉្យាងវិញទៀត បណ្តាផ្នែកសមត្ថកិច្ចបានជំនួយថវិការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាសារបរទេស បំពាក់បំប៉នចំណេះដឹងជាចាំបាច់និងថវិកាសម្រាប់នីតិវិធី ដើម្បីបញ្ជូនពលករចំនួន២០២នាក់ជាគ្រួសារ ជិតក្រទៅធ្វើការមានកំណត់រយៈពេលនៅបរទេស ។

អំពីលទ្ធផលអនុវត្តការចលនាប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ជាជំហានបានស៊ីជម្រៅ គុណភាពនិងចំនួនបរិមាណបានលើកកំពស់ និងពិសេសបានប្រជាជនគាំទ្រនិងចូលរួមអនុវត្ត។ គិតមកដល់ពេលនេះ ទូទាំងខេត្តមាន៨៩,៥% គ្រួសារសម្រេចលក្ខឋានវប្បធម៌ ទន្ទឹមនឹងនោះមានភូមិ អនុសង្កាត់ជិត៧៤% សម្រេចលក្ខឋានជនបទថ្មី ស្ថាប័ន អង្គភាព អាជីវកម្មជាង៩៣% ក្នុងខេត្តទាំងមូកសម្រេចលក្ខឋានបទថ្មី។

នៅអង្គសន្និបាត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ននិងមូលដ្ឋានបានផ្តុំកម្លាំងពិភាគ្សាដាក់ចេញដំណោះស្រាយអនុវត្តលក្ខណៈវិនិច្ឆ័យមិនទាន់សម្រេចបានក្នុងការកសាងជនបទថ្មី ភាគច្រើនគឺលក្ខណៈវិនិច្ឆ័យពីគមនាគម និងបរិស្ថាន ព្រមទាំងលក្ខណៈវិនិច្ឆ័យសម្រេចបានប៉ុន្តែមិនទាន់ស្ថិរភាពដូចជាៈ សហករណ៍ប្រតិបត្តិការមានប្រសិទ្ធភាព ចងសម្ព័ន្ធផលិតកម្មដោយភ្ជាប់ជាមួយការនាំចេញផលិតផលកសិកម្ម ដើម្បីលើកកំពស់ប្រាក់ចំណូល កាត់បន្ថយក្រចីរភាព និងបញ្ហាកសាងសោភ័ណ្ណភាពបរិស្ថាន។ ទន្ទឹមនឹងនោះគឺការងារផ្សព្វផ្សាយ ចលនាប្រជាជន បង្កការផ្លាស់ប្តូរពីការយល់ដឹងដើម្បីសកម្មចូលរួមអនុវត្តកម្មវិធី។


សន្និដ្ឋានអង្គសន្និបាត លោក ត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈចង្អុលការ ទន្ទឹមជាមួយការវាយតម្លៃខ្ពស់បណ្តាលទ្ធផលសម្រេចបានក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយក្រចីរភាព និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ បានចង្អុលបង្ហាញពីបញ្ហាមួយចំនួននៅមានកំណត់នារយៈកន្លងទៅដូចជាៈ នៅមានឃុំជាច្រើនទៀតមិនបង្កើនលក្ខណៈវិនិច្ឆ័យជនបទថ្មីប្រៀបជាមួយចុងឆ្នាំ២០១៩ មានមូលដ្ឋានមួយចំនួនបានចុះឈ្មោះសម្រេចដល់គោលដៅជនបទថ្មីឆ្នាំ២០២០ ប៉ុន្តែមកដល់ពេលនេះសម្រេចបាននៅកម្រិតទាប។ ដើម្បីសម្រេចបណ្តាគោលដៅ ភារកិច្ចរបស់កម្មវិធី និងចលនាខាងលើបានដាក់ចេញក្នុងឆ្នាំ ២០២០ លោក ត្រឹងទ្រីយុង ស្នើដល់បណ្តាផ្នែក មូលដ្ឋានត្រូវផ្តោតសំខាន់ចូលក្នុងភារកិច្ចៈ រៀបចំឲ្យរឹងមាំសមាជិកគណៈចង្អុលការគ្រប់លំដាប់ថ្នាក់ ភ្ជាប់ជាមួយការជ្រួតជ្រាបភារកិច្ចច្បាស់លាស់ ផ្តោតលើការផ្សព្វផ្សាយចលនាប្រជាជនយល់ដើម្បីចូលរួម។ ម៉្យាងវិញទៀត មូលដ្ឋានត្រូវពង្រឹងភាពខ្លួនទីពឹងខ្លួន ពង្រីកប្រភពកម្លាំងមានស្រាប ពិសេសគឺឃុំចុះឈ្មោះសម្រេចជនបទថ្មីក្នុងឆ្នាំនេះ។

ក្រៅពីនោះ លេខាបក្សខេត្តនៅទាំងស្នើដល់បណ្តាផ្នែក ស្ថាប័នយកចិត្តទុកដាក់ដល់ការបើកចំណាយទុនដែលកំពុងតែមាន យកចិត្តទុកដាក់រៀបចំផលិតឡើងវិញ ពិសេសគឺលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់បណ្តាសហករណ៍ លើកកំពស់គុណភាពមុខទំនិញ និងបន្តជំនួយពីដីធ្លី ផ្ទះនៅនិងការងារធ្វើសម្រាប់គ្រួសារក្រ។ ក្នុងដំណើរការអនុវត្តន៍ លេខាបក្សខេត្តសង្កត់ធ្ងន់ ត្រូវជ្រួតជ្រាបគោលដៅលើកកំពស់ជីវភាពរស់នៅខាងស្មារតី និងសម្ភារៈសម្រាប់ប្រជាជន។ ទន្ទឹមនឹងនោះ ស្រុកដែលបានទទួលស្គាល់ជនបទថ្មីត្រូវសក្តិសមជាមួយកិត្តនាមនោះ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291827