សន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលការងារបណ្តាកម្មវិធីគោលដៅជាតិនិងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌៩ខែដើមឆ្នាំនិងផ្សព្វផ្សាយផែនការសម្រាប់៣ខែចុងឆ្នាំ២០២១

កាលពីព្រឹកថ្ងៃទី២២ កញ្ញា លោកង៉ូជីកឿង លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិ និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ខេត្តធ្វើជាអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលការងារ៩ខែដើមឆ្នាំ និងផ្សព្វផ្សាយទិសដៅភារកិច្ចសម្រាប់៣ខែចុងឆ្នាំ២០២១។

អញ្ជើញចូលរួមអង្គសន្និបាតនៅមានលោក គឹមង៉ុកថាយ អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត លោក ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានប្រចាំការគណៈចង្អុលការ បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមាជិកគណៈចង្អុលការ ការិយាល័យសម្របសម្រួលជនបទថ្មី ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន ផ្នែកដែលមានការទាក់ទិន។

តាមសេចក្តីរបាយការណ៍របស់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្នុង៩ខែដើមឆ្នាំ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងបណ្តាផ្នែកបានផ្តុំកម្លាំង ផ្សព្វផ្សាយអនុវត្តលើកកម្ពស់ការយល់ដឹងរបស់សង្គមទាំងមូលពីគោលការណ៍ គោលម៌ាគានយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ អត្ថន័យ ខ្លឹមសារបណ្តាលក្ខឋានជនបទថ្មី សម្បទាកសាងគ្រួសារវប្បធម៌ ជនបទថ្មី ភូមិវប្បធម៌ ភូមិជនបទថ្មី។ គិតមកដល់ពេលនេះគិតជាមធ្យមបណ្តាឃុំសម្រេចបាន១៨,៤លក្ខឋាន ទូទាំងខេត្តមានឃុំចំនួន៧២/៨៥ សម្រេចបាន១៩/១៩លក្ខឋានឃុំជនបទថ្មី ស្រូបយកអត្រា៨៤,៧% (ក្នុងនោះ មាន៦៩ឃុំបានប្រធានគណៈកម្មាធិការប្រជាជនខេត្តចេញសេចក្តីសម្រេចចិត្តទទួលស្គាល់)។ មាន៧ឃុំសម្រេចបានពី១៥លក្ខឋានឡើងទៅ ស្រូបយកអត្រា៨,២% និង៦ឃុំសម្រេចបានពី១០ដល់១៤លក្ខឋាន ស្រូបយកអត្រា៧,១% មាន១១ឃុំជនបទថ្មីលើកកម្ពស់ ស្រូបយកអត្រា១២.៩%។ អំពីស្រុកជនបទថ្មី មាន៥/៩ អង្គភាពថ្នាក់ស្រុក(ទីវកឹង កូវកែ កាងឡុង ទីផ្សាររួមខេត្តយ្វៀងហាយ និងទីក្រុងត្រាវិញ) បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញសេចក្តីសម្រេចចិត្តទទួលស្គាល់។

ក្នុងសន្និបាត មានតំណាងជាច្រើនបានថ្លែងនូវមតិយោបល់ជាច្រើនប្រមូលផ្តុំចូលក្នុងការជាប់ជំពាក់ក្នុងដំណើរការអនុវត្ត និងដាក់ចេញបណ្តាដំណោះស្រាយដើម្បីសម្រេចភារកិច្ចកសាងជនបទថ្មីក្នុងដំណាក់កាលបន្តទៀត។

ថ្លែងយោបល់នៅអង្គសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ក្រើនរំលឹកដល់បណ្តាឃុំបានចុះឈ្មោះ ខិតខំសម្រេចបានលក្ខឋានជនបទថ្មី និងជនបទថ្មីលើកកម្ពស់ឆ្នាំ២០២១ គប្បីជម្រុញល្បឿនសម្រេចបណ្តាលក្ខឋានដែលមិនទាន់សម្រេចបាន រក្សាខ្ជាប់ខ្ជួនបណ្តាលក្ខឋានដែលសម្រេចបាន ជៀសវាងការធ្លាក់ចុះបណ្តាលក្ខឋាន បណ្តាសមាជិកគណៈចង្អុលការត្រូវពិនិត្យឡើងវិញ ជម្នះអ្វីដែលនៅមានកំណត់នៅសេសសល់ ដាក់ចេញទិសដៅដើម្បីផ្សព្វផ្សាយអនុវត្តនៅតាមមូលដ្ឋានក្នុងដំណាក់កាលជាបន្តទៀត។ ប្រធានគណៈកម្មាធិការប្រជាជនសង្កត់ធ្ងន់ កសាងជនបទថ្មីគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបង្កើនបណ្តាភាគកម្រិតនៃសេចក្តីសម្រេចចិត្តរបស់បក្ខភាគខេត្ត ញ៉ាំងឱ្យការកសាងជនបទថ្មីត្រូវបានអនុវត្តលើស្មារតីមិនរត់តាមសមិទ្ធិផល សា្នដៃ ត្រូវធានាគុណភាព ជាក់ស្តែងនិងត្រូវតាមការកំណត់។

សន្និដ្ឋាននៅអង្គសន្និបាតលោក ង៉ូជីកឿង លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការកត់ត្រា ក្នុង៩ខែដើមឆ្នាំ បណ្តាស្ថាប័ននិងមូលដ្ឋានមានជាប់ទាក់ទងបានផ្សព្វផ្សាយកម្មវិធីគោលដៅជាតិ និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ដោយលក្ខណៈវិជ្ជមាន ជាក់ស្តែងនិងពិតប្រាកដ។ ប៉ុន្តែ ដោយសាររងឥទ្ធិពលពីអាសន្នរោគជំងឺកូវីដ-១៩ ការងារផ្សព្វផ្សាយអនុវត្តបណ្តាលក្ខឋានកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ នៅមានការជួបលំបាកច្រើន មានសំណង់មួយចំនួនកសាងនៅយឺត ការធ្វើផែនការនិងអនុវត្តតាមផែនការមិនទាន់បានយកចិត្តទុកដាក់ត្រូវតាមសេចក្តីកំណត់។

លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង ចង្អុលការក្នុងអំឡុងពេលខាងមុខ ត្រូវប្រមុលផ្តុំកម្លាំងសំខាន់សម្រេចបណ្តាផ្នែកការងារនៅមករបស់ស្រុកចូវថាញ់ឲ្យសម្រេចបានស្រុកជនបទថ្មីក្នុងឆ្នាំ២០២១ ស្រុកចំនួន៣ កូវង៉ាង យ្វៀងហាយ ថ្កូវ ត្រូវខិតខំប្រឹងប្រែងដល់ចុងឆ្នាំ២០២១ សម្រេចបាន៧០%នៃចំនួនឃុំជនបទថ្មី និងសម្រេចបាន៦លក្ខឋានស្រុកជនបទថ្មីឡើងទៅ។ បណ្តាមន្ទីរ ផ្នែកខេត្តទទួលបន្ទុកលក្ខឋានជនបទថ្មីត្រូវបង្កើនការទទួលខុសត្រូវជួយឧបត្ថម្ភ ណែនាំមូលដ្ឋានវាយតម្លៃបណ្តាលក្ខឋាន។ ប្រមូលផ្តុំកម្លាំងពន្លឿនល្បឿនបង្ហើយនូវសំណង់សាងសង់សារវន្ត បង្កើនការងារផ្សព្វផ្សាយចលនាដោយវិធីសាស្រ្ត វិធានការជាច្រើន។ ជម្រុញមាំការងារបណ្តុះបណ្តោលវិជ្ជាជីវៈជូនពលករនៅជនបទដោយភ្ជាប់ជាមួយតម្រូវការជាក់ស្តែង បណ្តាស្ថាប័ន បណ្តាថ្នាក់ត្រូវបញ្ជាក់គោលដៅខ្ពស់បំផុតនៃការកសាងជនបទថ្មីគឺលើកកំពស់ប្រភពចំណូល កាត់បន្ថយក្រដល់ប្រជាជន បង្កទេសភាពបរិស្ថានបៃតង ជ្រះស្អាត រៀបចំឡើងវិញការផលិត អនុវត្តយន្តូបនីយកម្មចូលក្នុងការផលិត ដាក់ខ្លឹមសារ ភាគកម្រិតជាក់ស្តែងដើម្បីខិតខំប្រឹងប្រែង និងដាក់ភារកិច្ចកសាងជនបទថ្មី កាត់បន្ថយក្រចីរភាព បង្រីកសេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិច និងចលនាកសាងជីវភាពរស់នៅវប្បធម៌ជាខ្លឹមសារមួយក្នុងខ្លឹមសារសំខាន់ក្នុងការធ្វើតិទៀន វាយតម្លៃ ចំណាត់ថ្នាក់កម្មាភិបាល បក្ខជននិងអង្គការមូលដ្ឋានបក្ស៕ 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 29
  • ថ្ងៃនេ: 7201
  • ក្នុងសប្តាហ៍: 14,185
  • ទាំងអស់: 1,114,356