យកចិត្តទុកដាក់កសាងបណ្តាទម្រង់ “ប៉ិនប្រសប់ការងារប្រជាជនចលនា”

កាលពីថ្ងៃទី ១៩ ខែ កក្កដា គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតបូក សរុបបឋមការងារប្រជាចលនា ០៦ ខែដើមឆ្នាំ ផ្សព្វផ្សាយការងារ ០៦ ខែចុងឆ្នាំ ២០២២។ សមមិត្តគឹមរឿង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត រួមជាមួយនឹងបណ្តាអនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួមសន្និបាតមានតំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមខេត្ត គណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្ត គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត។

ក្នុង ០៦ ខែដើមឆ្នាំ ២០២២ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការផ្សព្វផ្សាយ ជ្រួតជ្រាប អនុវត្តបណ្តាឯកសារទាក់ទិនដល់ការងារប្រជាចលនារបស់ប្រព័ន្ធនយោបាយដោយភ្ជាប់ជាមួយនឹងបន្តការអនុវត្តន៍កម្មវិធីធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ស្តីពីការងារប្រជាចលនា។ យកចិត្តទុកដាក់លើកកម្ពស់គុណភាពធ្វើលម្អិតបណ្តាឯកសារចង្អុលការអំពីការងារប្រជាចលនា។ រដ្ឋអំណាច ស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធសហការអនុវត្តការងារប្រជាចលនាជាមួយនឹងរណសិរ្សមាតុភូមិ បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមសម្រេចលទ្ធផលយ៉ាងសកម្ម ផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិដើម្បីស្តាឡើងការ ពង្រីកសេដ្ឋកិច្ច-សង្គមក្រោយពីអាសន្នរោគជំងឺកូវីដ-១៩។ ប្រព័ន្ធគណៈប្រជាចលនានៃគណៈកម្មាធិការបក្សជាមួយនឹងតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបក្សដឹកនាំ ចង្អុលការអំពីការងារប្រជាចលនា ការងារជនជាតិ-សាសនា បែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” អនុវត្តសម្រេចកម្មវិធីការងារ ០៦ ខែដើមឆ្នាំ ២០២២។

ស្ថិតក្នុងសន្និបាត តំណាងទាំងឡាយបានប្រមូលផ្តុំកម្លាំងវាយតម្លៃស្ថានភាពក្នុងប្រជាជន បណ្តាភាពងាយស្រួល ទុក្ខលំបាក វិធានការ និងព្យាករណ៍ស្ថានភាពផ្សព្វផ្សាយអនុវត្តការងារប្រជាចលនា ការងារសាសនា-ជនជាតិ បែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាជនចលនា”  ក្នុង ០៦ ខែចុងឆ្នាំ ២០២២។ លទ្ធផល ប្រសិទ្ធភាពផ្សព្វផ្សាយអនុវត្តកម្មវិធីការងារប្រជាចលនារបស់ផ្នែក និងមូលដ្ឋាន បណ្តាការទុក្ខលំបាក ជំពាក់វាក់វិន និងសំណើស្នើវិធានការ វិធីសាស្ត្រអនុវត្ត ០៦ ខែចុងឆ្នាំ។

ស្ថានភាពផ្សព្វផ្សាយសាយភាយ ផ្សព្វផ្សាយអនុវត្ត ធ្វើលម្អិតបណ្តាឯកសាររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១១៦៧-QĐ/TU ចុះថ្ងៃទី ០៨ ខែធ្នូឆ្នាំ ២០២១ ស្តីពីការចេញផ្សាយបែបបទការងារប្រជាចលនារបស់ប្រព័ន្ធនយោបាយខេត្តត្រាវិញ សារាចរលេខ ២១-CT/TU ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ ស្តីការជំរុញមាំការងារប្រជាចលនា លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារប្រជាចលនារដ្ឋអំណាច ពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋាន បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិនៅលើភូមិសាស្ត្រខេត្តដល់ឆ្នាំ ២០២៥ ការងារហ្វឹកហាត់ បំពាក់បំប៉នលទ្ធភាព មុខជំនាញការងារប្រជាចលនា។ល។

មានយោបល់ចង្អុលការសន្និបាត សមមិត្តគឹមរឿង បានសង្កត់ធ្ងន់ថា៖ ក្នុង ០៦ ខែចុងឆ្នាំ ២០២២ ប្រព័ន្ធប្រជាចលនាគប្បីប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយសាយភាយ អនុវត្តបណ្តាឯកសារថ្មីរបស់បក្ស របស់គណៈកម្មាធិការបក្សខេត្ត និងបណ្តាផ្នែក យកចិត្តទុកដាក់ចង្អុលការ ចាត់តាំងអនុវត្តល្អសារាចរលេខ ២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងសេចក្តីសម្រេចចិត្តស្តីពីលើកកម្ពស់គុណភាព ធ្វើសកម្មភាពរបស់រណសិរ្សមាតុភូមិ បណ្តាអង្គការចាត់តាំងនយោបាយ-សង្គម។

យកចិត្តទុកដាក់ និងប្រមូលផ្តុំយ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តន៍ ធ្វើលម្អិតគម្រោងការ “ផ្លាស់ប្តូរថ្មី និងលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់សាខា ក្រុមសមាគម សហជីពមូលដ្ឋានដំណាក់កាល ២០២១-២០២៥” សមស្របជាមួយនឹងអង្គការចាត់តាំងនយោបាយ-សង្គម មូលដ្ឋាន ពិសេសគឺវិធានការអនុវត្តធានាសម្រេចបណ្តាភាគកម្រិតជាក់ស្តែងតាមដំណាក់កាលនីមួយៗ។ ផ្នែក ថ្នាក់នីមួយៗគប្បីពិនិត្យឡើងវិញកម្មវិធីការងារចុងឆ្នាំ គួបផ្សំជាមួយនឹងការដកពិសោធន៍ ជម្នះការទុក្ខលំបាក ភាពអន់ខ្សោយដើម្បីអនុវត្តសម្រេចគ្រប់គ្រាន់ សម្រេចគុណភាពបណ្តាភារកិច្ចការងារដែលបន្សល់មកក្នុងឆ្នាំ។

គណៈប្រជាចលនាបណ្តាគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្តប្រមូលផ្តុំអនុវត្តយ៉ាងប្តូរផ្តាច់ មានប្រសិទ្ធភាពកម្មវិធីការងារ ០៦ ខែចុងឆ្នាំ ២០២២ បង្កើនការចូលរួមប្រជុំជីវភាពសាខា ក្រុមសមាគមភូមិ អនុសង្កាត់ ម្ចាស់ការក្តាប់ស្ថានភាពជនជាតិ សាសនា ជីវភាពរបស់ប្រជាជន ពិសេសគឺគ្រួសារដែលរងឥទ្ធិពលអាស្រ័យដោយជំងឺកូវីដ-១៩ តំបន់ជ្រៅ តំបន់ឆ្ងាយ គ្រួសារក្រីក្រ អនាថា ទុក្ខលំបាកដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការបក្សទាន់ពេល យកចិត្តទុកដាក់កសាងបណ្តាទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ប្រមូលផ្តុំកម្លាំងអនុវត្តល្អការងារប្រជាចលនារដ្ឋអំណាច បែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន។ មហាសន្និបាតសម្ព័ន្ធយុវជន និងសមាគមកសិករនាឆ្នាំ ២០៣០៕ ប្រែសម្រួល៖រតនា

 

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 48
  • ថ្ងៃនេ: 6832
  • ក្នុងសប្តាហ៍: 13,816
  • ទាំងអស់: 1,113,987