• កាលពីព្រឹកថ្ងៃទី២២ ខែមីនា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ធ្វើអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់កិច្ចសន្ទនាជាមួយយុវជនឆ្នាំ ២០២៣ ដោយមានប្រធានបទ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័៤.០”។ 
  • កាលពីរសៀលថ្ងៃទី២០ ខែមីនា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញចាត់តាំងសន្និបាតជួបជុំកម្មាភិបាលគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥ និងអាណត្តិកាល ២០២៥-២០៣០។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងបណ្តាអនុលេខាបក្សខេត្តរួមធ្វើអធិបតីអង្គសន្និបាត។
  • កាលពីថ្ងៃទី ២០ ខែមីនា ស្ថិតនៅសាកលមហាវិទ្យាល័យត្រាវិញប្រព្រឹត្តឡើងសិក្ខាសាលាស្តីពីការពង្រីកដៃគូចីរភាពរវាងវៀតណាម និងកាណាដាលើវិស័យបណ្តុះបណ្តាល និងអប់រំវិជ្ជាជីវៈ។
  • កាលពីថ្ងៃទី២០ ខែមីនា គណៈចង្អុលការគម្រោងការអភិវឌ្ឍន៍អាជីវកម្មខ្នតតូច និងល្មម (គម្រោងការ SME) ខេត្តត្រាវិញ បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សហប្រធានគណៈចង្អុលការគម្រោងការ ដើម្បីវាយតម្លៃលទ្ធផលសកម្មភាពឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការឆ្នាំ២០២៣ និងយុទ្ធសាស្ត្រចាកចេញពីគម្រោងការ។
  • កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្ត អាស្រ័យដោយលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានក្រុម រួមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមួយចំនួនមានជាប់ពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយបានអញ្ជើញទៅសង្កេតពិនិត្យស្ថានភាពបាក់ច្រាំងដីនៅតំបន់ប្រជាជនកំពុងរស់នៅស្ថិតនៅភូមិដុងថាញ់ និងហូធុង ឃុំដុងហាយ ស្រុកយ្វៀងហាយ។
  • កាលពីថ្ងៃទី ១១ ខែមីនា ស្ថិតនៅខេត្តបេនត្រែបានប្រព្រឹត្តឡើងសន្និបាតបូកសរុបលទ្ធផលកម្មវិធីសហការពង្រីកសេដ្ឋកិច្ច-សង្គមរវាងទីក្រុងហូជីមិញ ជាមួយនឹងបណ្តាខេត្ត ទីក្រុងចំណុះតំបន់វាលទំនាបទន្លេគឺវឡុង។ អញ្ជើញចូលរួមសន្និបាតមានសមមិត្ត ផាងវ៉ាំងម៉ាយ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ទីក្រុងក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។ ចំណែកខាងខេត្តត្រាវិញ អញ្ជើញចូលរួមកម្មវិធីមានសមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
  • កាលពីល្ងាចថ្ងៃទី៩ ខែមីនា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ ធ្វើអធិតី សន្និបាតផ្សព្វផ្សាយកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តសារាចរលេខ១៥ របស់គណៈលេខាមជ្ឈិមបក្សស្តីពីកិច្ចការបរទេសសេដ្ឋកិច្ច និងបណ្តាសារសំខាន់ក្នុងកិច្ចការបរទេសសេដ្ឋកិច្ចឆ្នាំ២០២៣។
  • គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានរៀបចំក្រុមប្រតិភូការងារជំរុញការវិនិយោគនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែមីនា ដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសមមិត្តង្វៀងហ្វិញធៀន ធ្វើជាប្រធានក្រុម។ អញ្ជើញចូលរួមជាមួយក្រុមប្រតិភូមានលោកគាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តនិងមូលដ្ឋានមានជាប់ទាក់ទិន។
  • កាលពីព្រឹកថ្ងៃទី៧ ខែមីនា អចិន្ត្រៃយ៍នៃគណកម្មាធិការបក្សខេត្តចាត់តាំងអង្គប្រជុំដើម្បីស្តាប់គណៈ កម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែករបាយការណ៍អំពីសំណើផែនការ និងសម្ទុះផ្សព្វផ្សាយគម្រោងការមួយចំនួនអាស្រ័យដោយមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្តធ្វើម្ចាស់វិនិយោគ។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិបតីអង្គប្រជុំ។
  • កាលពីព្រឹកថ្ងៃទី៤ ខែមីនា ក្រុមប្រតិភូការងាររបស់ការិយាល័យចាត់ចែងជនបទថ្មីរបស់មជ្ឈិម នាំមុខដោយសមមិត្ត ត្រឹងញ៉ឹកឡាម អនុប្រធានការិយាល័យចាត់ចែងជនបទថ្មីមជ្ឈិមធ្វើជាប្រធានក្រុម បានជួបធ្វើការដើម្បីរួមបំពេញយោបល់ពីសំណុំឯកសារ និងវាយតម្លៃលទ្ធផលសង្កេតពិនិត្យជាក់ស្តែងស្ថានភាពកសាងជនបទថ្មីរបស់ស្រុកយ្វៀងហាយនិងកូវង៉ាង។
ដំ​ណឹង​លេច​ធ្លោ


ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែមីនា ជាសារវន្តបានលំនឹងនិងអភិវឌ្ឍន៍

កាលពីរសៀលថ្ងៃទី២៤ ខែមីនា គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីបូកសរុបបឋមស្ថានភាពសេដ្ឋកិច្ច-សង្គមខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៣។ សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមមិត្ត ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមធ្វើអធិបតីអង្គប្រជុំ។ អញ្ជើញចូលរួមនៅមានសមមិត្ត គាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

លេខាគណៈកម្មាធិការបក្សខេត្ត ត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តនៅស្រុកកូវកែ

កាលពីរសៀលថ្ងៃទី២៣ ខែមីនា សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការរមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត; សមមិត្ត គឹមង៉ុកថៃ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយក្រុមប្រតិភូការងាររបស់អចិន្ត្រៃយ៍បក្សខេត្ត បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ២០២២ និងត្រីមាសទី១ ឆ្នាំ២០២៣ និងការកសាងស្រុកជនបទថ្មីលើកកំពស់នៅគណៈកម្មាធិការបក្សស្រុកកូវកែ។

អនុវត្តបច្ចេកវិជ្ជា និងបច្ចេកវិទ្យាសាស្ត្របង្វែរទម្រង់ផលិតមុខទំនិញសម្រាប់បម្រើសន្ធិសញ្ញា EVFTA

កាលពីថ្ងៃទី ១ ខែមីនា គណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយជាសាធារណៈផែនការស្តីពីការអនុវត្តកម្មវិធីបច្ចេកវិជ្ជា និងបច្ចេកវិទ្យាសាស្ត្រ ដើម្បីបង្វែប្តូទម្រង់ផលិតមុខទំនិញសម្រាប់កិច្ចសន្ធិសញ្ញាពាណិជ្ជកម្មសេរី (EVFTA)របស់ខេត្តត្រាវិញក្នុងដំណាក់កាលឆ្នាំ ២០២២ – ២០២៥។

នាយកនគរបាលខេត្តស្ងើចសរសើរដល់សមូហភាព ៤២ កន្លែង និងបុគ្គល ១៣៧ នាក់ដែលមានស្នាដៃឆ្នើម

កាលពីថ្ងៃទី ០២ ខែមីនា នគរបាលខេត្តត្រាវិញចាត់តាំងសន្និបាតប្តូរវេនខែកុម្ភៈ ឆ្នាំ ២០២៣ និងបូកសរុបលទ្ធផល កំពូលវាយប្រហាបង្រ្កាបឧក្រឹដ្ឋជនធានាសន្តិសុខសណ្តាប់ធ្នាប់បុណ្យតេតគ្វីម៉ាវឆ្នាំ ២០២៣។ វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត នាយកនគរបាលខេត្តធ្វើជាអធិបតីសន្និបាត។

ខ្លឹមសារសំខាន់ៗមួយចំនួនរបស់សម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៥ អាណត្តិកាល២០២១-២០២៦

អនុវត្តសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់ស្តីចាត់តាំងរដ្ឋសភាឆ្នាំ ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៤ បានសម្រេចចិត្តកោះប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៥ បានបើកប្រជុំនៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២១ ហើយបានរំពឹងទុកបិទនៅថ្ងៃទី ៥ សីហា ឆ្នាំ២០២១។ រដ្ឋសភានឹងដំណើរការប្រជុំប្រមូលផ្តុំនៅមជ្ឈមណ្ឌលអាគាររដ្ឋសភា ទីក្រុងហាណូយ។ យោងតាមនោះ សម័យប្រជុំនឹងប្រមូលផ្តុំទៅក្នុងខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោមៈ

No title... No title... No title... No title... No title...

ផែនទីរដ្ឋបាល

មួយសប្តាហ៍ មួយលេខថ្មី

៣១.២០០​ពាន់​លាន​ដុង
ជា​ប្រ​​​ភព​ទុន​​ប្រ​តិ​បត្តិការ​សរុប​​របស់​​​អង្គការ​​​ឥណ​ទាន​​​នៅ​​លើ​ភូមិ​សាស្រ្ត​ខេត្ត​ប៉ាន់​​ប្រ​មាណ​គិត​​ដល់​​ថ្ងៃ​ទី​​៣១ ខែ​កក្កដា ឆ្នាំ​២០១៩ កើន​​៨,៦៨% ប្រៀប​​ជា​មួយ​​ចុង​ឆ្នាំ​​២០១៨៕
. (ប្រ​ភព​រ​បាយការណ៍​​លេខ​ 132/BC-CTK នៃ​​នា​យកដ្ឋាន​ស្ថិតិ​​​​​ត្រា​​វិញ




ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 18
  • ថ្ងៃនេ: 34
  • ក្នុងសប្តាហ៍: 10,706
  • ទាំងអស់: 858,560